ឆ្នាំ​នេះ​កក្រើក​តែម្តង​៣​ថ្ងៃ​ជាប់​គ្នា សំរាប់​ខេត្ត​ប៉ៃលិន ដោយ​អាជ្ញាធរ​រៀបចំ​សង្គ្រាន្ត​ប៉ៃលិន​ជា​លើក​ដំបូង​ចំនួន ២​កន្លែង សប្បាយៗ​មិន​ធ្លាប់​មាន​កន្លងមក​

ខេត្ត​ប៉ៃលិន៖ គេ​សង្កេតឃើញ រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ បាន​ឈាន​ចូល​មក​ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ឆ្នាំ​នេះ​កក្រើក​តែម្តង​៣​ថ្ងៃ​ជាប់​គ្នា សំរាប់​ខេត្ត​ប៉ៃលិន ដោយ​អាជ្ញាធរ​រៀបចំ​សង្គ្រាន្ត​ប៉ៃលិន​ជា​លើក​ដំបូង​ចំនួន ២​កន្លែង សប្បាយៗ​មិន​ធ្លាប់​មាន​កន្លងមក​
Wed, 17 April 2019 10:27 AM ដោយ ៖ សុខហៃខេត្ត​ប៉ៃលិន៖ គេ​សង្កេតឃើញ រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ បាន​ឈាន​ចូល​មក​ដល់ នៅក្នុង​ខេត្ត​ប៉ៃលិន នៅ​ឆ្នាំ​នេះ មាន​លក្ខណ​:​ខុសប្លែក​ពី​ឆ្នាំមុនៗ ដោយ​អាជ្ញាធរ​ខេត្ត ចាប់ផ្តើម​រៀបចំ​តុ​ប តែង​ជា​លក្ខណ​:​ទាក់ទាញ ដោយ​ធ្វើ​សង្ក្រាន្ត រហូតដល់​២​កន្លែង ដើម្បី​ទាញអារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ឱ្យ​ចូល​ទៅ​លេង​កំសាន្ត​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

ពលរដ្ឋ​មក​កំសាន្ត​បាន​ឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ អាជ្ញាធរ មិន​ធ្លាប់​រៀបចំ​ធ្វើ​សង្ក្រាន្ត​នោះទេ  ដោយ​ពលរដ្ឋ​គ្រាន់​តែ​ដើរលេង​កំសាន្ត​តាម​វត្ត និង​តាម​រមណីយដ្ឋាន​ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ ពិតជា​មាន​លក្ខណ​:​ពិសេស ដោយ​អាជ្ញាធរ បាន​រៀបចំ​ធ្វើ​សង្ក្រាន្ត​រហូតដល់​២​កន្លែង​ដែល​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​មក​កំសាន្ត គឺ​ទី​១. ស្ថិតនៅក្នុង​ភូមិ​អូរច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​រៀបចំ​ដោយ​(​សស​យក​) សហការ​ជាមួយ​ក្រុមការងារ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​ឯកឧត្តម​អ៊ឺឈា​ន​និង​លោកជំទាវ​បាន​ស្រីមុំ ទី​២. ស្ថិត​នៅ​សួន​កុមារ​ទល់មុខ​សាលាខេត្ត ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​រៀបចំ​ដោយ​អាជ្ញាធរ​ខេត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ឱ្យ​ចូល​ទៅ​លេង​កំសាន្ត កាន់តែ​ច្រើន​កុះករ ។

ការរៀបចំ​ធ្វើ​សង្ក្រាន្ត​នេះ ក៏​មាន​លក្ខណ​:​ពិសេស​មួយ​ទៀត​ដែរ ដោយ​ធ្វើ​ការតាំងពិព័រណ៍​លក់​ទំនិញ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ទៅ​កំសាន្ត​ចូល​ទិញ​របស់​របរ នំចំណី មាន​ច្រើន​ហូរហែ​ផងដែរ​។​ហើយ នៅ​ឆ្នាំ​២០១៩​នេះ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហាក់ដូចជា​មាន​អារម្មណ៍​សប្បាយរីករាយ​ខុសប្លែក​ពី​ឆ្នាំ មុនៗ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន លោក​លឺ​ម​វាសនា បានឱ្យដឹងថា ភ្ញៀវ​ទេសចរណ៍ ដែល​ចូល​ទៅ​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយ​:​ពេល​៣​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ មាន​ចំនួន​៨១,៧៨១​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ គឺ​មាន​ចំនួន​៦៧,៧៨២​នាក់ កើនឡើង ២០.៦៥% ។ លោក​បន្តថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន ៣៤៨​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ គឺ​មាន​ចំនួន​២០៨​នាក់ កើនឡើង ៦៨.១១% ។ លោក​បញ្ជាក់ថា សរុប​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ចំនួន​៨២,១២៩​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​មាន​ចំនួន​៦៧,៩៨៩​នាក់ ឃើញថា ឆ្នាំនេះ កើនឡើង​២០.៧៩% ។ លោក​សង្ឃឹមថា នៅ​ឆ្នាំក្រោយៗ​ទៀត ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កាន់តែច្រើន នឹង​មក​លេង​កម្សាន្ត​នៅក្នុង​ខេត្ត​ប៉ៃលិន ។​

​សូម​បន្ថែមថា ៖ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ក្រៅពី​ការធ្វើ​សង្ក្រាន្ត​ប៉ៃលិន​ឆ្នាំ​ថ្មី​ចំនួន​២​កន្លែង  អាជ្ញាធរខេត្ត​ក៏​នៅ​មាន​រៀបចំ​តំបន់​ទេសចរណ៍​សំខាន់ៗ មួយចំនួនទៀត គឺ​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​៣​កន្លែង រមណីយដ្ឋាន​កែច្នៃ​ចំនួន​២​កន្លែង កីឡា​ទេសចរណ៍​ចំនួន​១៦​កន្លែង សណ្ឋាគារ ចំនួន​១១​កន្លែង ផ្ទះសំណាក់ ចំនួន​១៩​កន្លែង និង​អាហា​រដ្ឋា​ន ចំនួន​៥៩​កន្លែង ក្នុង​ការរៀប ចំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​មក​កំសាន្ត​សប្បាយ​ក្នុង​ខេត្ត​ប៉ៃលិន៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
13 January, 2020 11:36 AM
​ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​ម្តាយបង្កើត​របស់​តារាចម្រៀង ពេជ្រ សូ​លីកា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា នេះ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បុរី Town ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
13 January, 2020 11:21 AM
​ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ទម្លាយ​អោយដឹងថា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ សម្រេច​មិន​បិទ​អាជីវកម្ម ទោះ​កើតមាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស នោះ គឺ មាន​ការប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំគ្រវីក្បាល ផងដែរ ។​
12 January, 2020 05:35 PM
កំពង់ស្ពឺ​៖ ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង រឹបអូស​គ្រឿងញៀន​ជាង​៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact