សង្ក្រាន្ត​ខេត្តស្ទឹងត្រែង​បាន​នឹង​កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​សប្បាយរីករាយ ខណៈ​មន្ទីរ​ទេសចរ​រំពឹង​ថា​ភ្ញៀវ​នឹង​មក​កម្សាន្ត​ក្នុង​ខេត្ត​ភាគ​ឦសាន​នេះ​ច្រើន​ជាង​ឆ្នាំមុន​

ខេត្ត​ស្ទឹងត្រែង​៖​ លោក ថាវ ប៊ុនថេន អភិបាលរង​ក្រុង​ស្ទឹងត្រែង បាន​មានប្រសាសន៍ថា អាជ្ញាធ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សង្ក្រាន្ត​ខេត្តស្ទឹងត្រែង​បាន​នឹង​កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​សប្បាយរីករាយ ខណៈ​មន្ទីរ​ទេសចរ​រំពឹង​ថា​ភ្ញៀវ​នឹង​មក​កម្សាន្ត​ក្នុង​ខេត្ត​ភាគ​ឦសាន​នេះ​ច្រើន​ជាង​ឆ្នាំមុន​
Sun, 14 April 2019 09:56 PM ដោយ ៖ គោ​ព្រៃ​ខេត្ត​ស្ទឹងត្រែង​៖​ លោក ថាវ ប៊ុនថេន អភិបាលរង​ក្រុង​ស្ទឹងត្រែង បាន​មានប្រសាសន៍ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ក្រោម​ការសហការ​រៀប​ចំ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​បង្កើតឲ្យមាន​ព្រឹត្តិការ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រយះពេល​៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​ស​ម្ប​តិ្ត​វប្បធម៌ និង​ប្រពៃណី​ជាតិ​”  ដោយ​នៅក្នុង​កម្មវិធី​នេះ​ភ្ញៀវទេសចរ​ជាតិ អន្តជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​យុវជន យុវតី អាច​ចូលរួម​លេង​សប្បាយ​ជាមួយ​របាំ​ប្រពៃណី  ល្បែង​ប្រជាប្រិយ   និង​រាំ​លេង​កម្សាន្ត​តាម​ចង្វាក់​បែប​ប្រពៃណី​វប្បធម៌​ខ្មែរ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ   និង​ជា​ការរួមចំណែក​ថែរក្សា​មរតក​ដូនតា    ព្រមទាំង​បាន​បង្កើត​ឱកាស ប្បាយ​ដល់​យុវជន​នៅក្នុង​ខេត្ត​របស់​ខ្លួន​ផ្ទាល់ ជៀសវាង​ការធ្វើដំណើរ​ទៅ​ឆ្ងាយ  ដែល​អាច​ប្រឈម​គ្រោះថ្នាក់​ផ្សងៗ ជា​ពិសេស​បាន​បង្កើន​ភាពសប្បាយ​រីករាយ​ចំពោះ​ភ្ញៀវ បន្ទាប់​ពី​ដើរលេង​លម្ហែ​នៅតាម​រមណីដ្ឋាន​នានា​ក្នុង​ខេត្ត​រួចមក​។​

ទន្ទឹម​នឹង​នេះ   លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង បាន​លើកឡើង​ថា  ក្នុងឱកាស​បី​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ខេត្តស្ទឹងត្រែង​នឹងមាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​កើន​លើស​ឆ្នាំ​កន្លង​ទៅ  ដោយសារ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត​បាន​សហការ​រៀបចំ​ផែនការ​ទទួលភ្ញៀវ​ទេសច​រ​បាន​យ៉ាង​ល្អប្រសើរ  ដូចជា​ការរៀបចំ​ឲ្យមាន​ព្រឹត្តិ​ការ​សង្ក្រាន្ត​ឆ្នាំ​ថ្មី   ការងារ​រៀបចំ​ពង្រឹងគុណភាព​សេវាកម្ម  ការអប់រំ​ក្នុង​ការចូលរួម​រៀបចំ​អនាម័យ​បរិស្ថាន​នៅ​តាម​ភោជនីយដ្ឋាន  អាហា​រដ្ឋា​ន  មូលដ្ឋាន​អាជីវកម្ម  សណ្ឋាគារ ផ្ទះសំណាក់  ក្លឹប​កម្សាន្ត និង​រមណីយដ្ឋាន​ទេសចរណ៍​។  

ក្រៅពីនេះ មន្ទីរ​ទេសចរណ៍​ក៏​បាន​ការណែនាំ​ដល់​ម្ចាស់​អាជីវកម្ម  សេវាកម្ម​ទេសចរណ៍​ទាំងអស់​អោយ​រក្សា​តម្លៃ​កុំអោយ​មាន​ការ​ឡើងថ្លៃ ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​អាជីវកម្ម​ខ្លួន និង​បាន​ត្រៀម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ណែនាំ​ពី​ការរក្សា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ពិសេស​ក្នុង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ដែល​មាន​ទឹក​។

​លោក​ប្រធាន​មន្ទីរ​រូបនេះ​បាន​បន្ថែមថា នាពេល​បច្ចុប្បន្ន​នេះ លោក​សង្កេតឃើញថា ភ្ញៀវ​ទេសចរ​បាន​ចំណាយ​ពេល​វេ លា​ងាក​មក​ចាប់អារម្មណ៍​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្នុង​ភា គ​ឦសាន​កម្ពុជា  មាន​ខេត្តស្ទឹងត្រែង​ផងដែរ  ដោយ​មាន​ការកកើតរ​មណី​យដ្ឋា​ន​ទេសចរណ៍​ច្រើន​កន្លែង  ដូច្នេះ​លោក​ហ៊ាន​សន្និដ្ឋានថា ចំនួន​ភ្ញៀវទេសចរ​មកលេង​ខេត្ត​ស្ទឹងត្រែង​នឹង​មាន​ការកើនឡើង​ជាង​ឆ្នាំ​២០១៨​។​

សូម​រម្លឹកថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​ម​កម្សាន្ត​ក្នុង​ខេត្តស្ទឹងត្រែង​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយះពេល​បី​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ មាន​ចំនួន​សរុប ៤០៦៥៧​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន​៤០៦០៤​នាក់  និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​៥៣​នាក់​៕




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
13 January, 2020 11:36 AM
​ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​ម្តាយបង្កើត​របស់​តារាចម្រៀង ពេជ្រ សូ​លីកា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា នេះ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បុរី Town ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
13 January, 2020 11:21 AM
​ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ទម្លាយ​អោយដឹងថា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ សម្រេច​មិន​បិទ​អាជីវកម្ម ទោះ​កើតមាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស នោះ គឺ មាន​ការប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំគ្រវីក្បាល ផងដែរ ។​
12 January, 2020 05:35 PM
កំពង់ស្ពឺ​៖ ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង រឹបអូស​គ្រឿងញៀន​ជាង​៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact