​គោយន្ត​កន្ត្រៃ​បោះពួយ​ពីលើ​ភ្នំ​ស្លាប់​ម្នាក់​និង​១៣​នាក់​រងរបួស​ធ្ងន់​

ខេត្ត​ឧត្តរមានជ័យ៖ មនុស្ស​ប្រុស​ស្រី​ក្នុងចំណោម​១៤​ស្នាប់​ម្នាក់​របួសធ្ងន់​១៣​នាក់ ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
​គោយន្ត​កន្ត្រៃ​បោះពួយ​ពីលើ​ភ្នំ​ស្លាប់​ម្នាក់​និង​១៣​នាក់​រងរបួស​ធ្ងន់​
Sun, 14 April 2019 11:40 AM ដោយ ៖ សារិទ្ធ​ខេត្ត​ឧត្តរមានជ័យ៖ មនុស្ស​ប្រុស​ស្រី​ក្នុងចំណោម​១៤​ស្នាប់​ម្នាក់​របួសធ្ងន់​១៣​នាក់ ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​គោយន្ត​កន្ត្រៃ​មិន​ប្រុង​ប្រ​​យ័ត្ន​កាលពី​វេលា​ម៉ោង​១១.៣០​នទី​ព្រឹក​ថ្ងៃទី​១២​មេសា​២០១៩​។​

ហេតុ​​ការណ៍​នេះ​កើតឡើង​ស្ថិតនៅ​ចង្កេះភ្នំ​ដងរ៉ែក​អូរ​ត្រជាក់ចិត្ត ច្រកទ្វារ​តំបន់​​ជប់​គគី ក្នុង​ភូមិ​ជប់​គគី​ខាងលិច ឃុំ​អំពិល ស្រុក បន្ទាយ​អំពិល ខេត្ត​ឧត្តរ​​មានជ័យ​។​
               ​
ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​គោ​​យន្ត​កន្ត្រៃ​ឈ្មោះ គុណ បា​រាំ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​របួសធ្ងន់ ដោយឡែក​អ្នក​​រួម​ដំណើរ ឈ្មោះ គុណ វិសាល ភេទប្រុស​ អាយុ​២៨​ឆ្នាំ​(​ស្លាប់​)​ឈ្មោះ នឹម គុណ ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ រងរបួស​ធ្ងន់ ឈ្មោះ វង់ មិ​ក ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​រងរ​បួ​​ស​ធ្ងន់ ឈ្មោះ ណែ​ម ធី ភេទ​ស្រី ​អាយុ​៥៥​ឆ្នាំ ​រងរបួស​ធ្ងន់ ឈ្មោះ វង់ យ៉ៃ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រងរបួស​ធ្ងន់ ឈ្មោះ​គុណ ស្រី​ម៉េង ភេទ​ស្រី​អាយុ​៩​ឆ្នាំ​រងរបួស​ធ្ងន់​ ឈ្មោះ គុណ ស្រី យ៉េត ភេទ​ស្រី​អាយុ​២០​ឆ្នាំ​រងរបួស​ធ្ងន់ ឈ្មោះ គុណ ផល្លា​
​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​រងរបួស​ធ្ងន់ ឈ្មោះ ហិត ហាក ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ រង​​របួសធ្ងន់ ឈ្មោះ សាន រាត្រី ភេទ​ស្រី​អាយុ​៥​ឆ្នាំ​រងរបួស​ធ្ងន់ ឈ្មោះ គុណ សុ​​ផុន​ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ រងរបួស​ធ្ងន់ ឈ្មោះ គុណ សុភាព​ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ រងរបួស​ធ្ងន់ ឈ្មោះ គុណ​សុថា ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ រងរបួស​ធ្ងន់ ជនរងគ្រោះ​ទាំង​១៤​នាក់​ខាងលើ​នេះ​រស់នៅ​ក្នុងភូមិ​គោក​ថ្លាន់ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ការសង្គ្រោះ​នៅ​ឯ​ប្រទេស​ថៃ​ក្នុង​ថ្ងៃ​​កើតហេតុ​។​
            
ប៉ូលីស​អធិការ​ស្រុក​បន្ទាយ​អំពិល  បានឱ្យដឹងថា ជនរងគ្រោះ​សុទ្ធតែ​​សាច់ញ្ញាតិ​បងប្អូន​ប្រពន្ធ​នឹង​កូន បាននាំគ្នា​ទៅ​មាត់​ច្រកទ្វារ​តំបន់​ជប់​គគី​ទិញ​​សំភារៈ​សម្រាប់​ទុក​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ នេះ នៅពេល​ធ្វើដំណើរ​​ត្រឡប់មកផ្ទះ​វិញ​បាន​ជួប​អកុសល​មួយ ខណៈ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ចុះ​ពី​​លើ​ភ្នំ​ក្នុង​ល្បឿន​យ៉ាង​លឿន​បណ្តាលឱ្យ​ក្រឡាប់​ចក្រ​មនុស្ស​ចោល ស្លាប់​ម្នាក់​​នៅ​នឹង​កន្លែង​កើតហេតុ​នឹង​មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​ផ្សេងៗ​ទៀត​រងរបួស​​ធ្ងន់​នាំទៅ​សង្គ្រោះ​ឯ​ប្រទេស​ថៃ ចំណែក​អ្នកស្លាប់​បាន​ប្រគល់​សព​ទៅ​ឱ្យ​សា​​ច់​ញ្ញាតិ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2019 01:16 PM
ខេត្ត​បាត់ដំបង៖ ​បុរស​បែក​ថ្នាំ​ម្នាក់​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ក្រោយ​រូបគេ​ធ្វើ​សកម្មភាព​ដោយ​យក​ដែកកេះ​ដុត​បំផ្លាញ​ម៉ូតូ​ខ្លួនឯង​ចោល​បង្ក​ការភ័យខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​នៅតាម​ដងផ្លូវ​សា​ធា​រណះ​។​
16 July, 2019 09:58 AM
ខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក្នុងឱកាស ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ដែល​រៀបចំ​ដោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើម មក​ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​
16 July, 2019 09:48 AM
ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ប្តឹង​ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Click ពណ៌​ស សេរី​ឆ្នាំ ២០១៩ លេខ​តួ ៨០៤៥៧៤០ លេខ​ម៉ាស៊ីន ៨០៤៥៧៤០​គ្មាន​ស្លាក​លេខ ។​
16 July, 2019 09:36 AM
ខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ស្ថិតនៅ​ភូមិ​អូ​ជុំ ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​។​
16 July, 2019 09:26 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ថ្មីៗ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លក់​ស៊ីម​កាត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ផ្ទុយ​ពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។
15 July, 2019 07:11 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា បណ្តាលឱ្យ​រងរ​បួ​សបុ​រ​សម្នាក់  ឈ្មោះ ឆាយ គា  បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ  និង​អន្តរាគមន៍​ឆាប់រហ័ស ។​
15 July, 2019 12:39 PM
ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យបាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទី​សប្បាយដ្ឋាន​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​
15 July, 2019 11:29 AM
ខេត្ត​បន្ទាយមានជ័យ​៖ ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កន្លងមក ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​សម្រេច ដកហូត​បាន​ថ្នាំង​ញៀន​ជាច្រើន​ចង់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact