ខេត្តមណ្ឌលគិរី​ធ្វើសំណើរ​សុំ​អណ្តូងទឹក​ជាង​២០ ដើម្បី​បង្ការ​ភាពខ្វះ​ទឹក​កំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ទទួល​រលក​កម្តៅ​

មណ្ឌលគិរី​៖ កាកបាទក្រហមកម្ពុជា ត្រៀម​នឹង​ផ្ដល់​អណ្តូងទឹក​ជាង​២០ ដល់​ប្រជាពលរដ្ឋ​ខេត្ត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ខេត្តមណ្ឌលគិរី​ធ្វើសំណើរ​សុំ​អណ្តូងទឹក​ជាង​២០ ដើម្បី​បង្ការ​ភាពខ្វះ​ទឹក​កំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ទទួល​រលក​កម្តៅ​
Fri, 15 March 2019 07:14 PM ដោយ ៖ គោ​ព្រៃ​មណ្ឌលគិរី​៖ កាកបាទក្រហមកម្ពុជា ត្រៀម​នឹង​ផ្ដល់​អណ្តូងទឹក​ជាង​២០ ដល់​ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី ខណ​:​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​នេះ​កំពុង​ប្រឈម​និង​ការខ្វះ​ទឹក​។​

​ការ​ថ្លែង​បែបនេះ គ្រា​ដែល​មន្ត្រីជាន់ខ្ពស់ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ អណ្ដូងទឹក​មួយចំនួន នៅក្នុង​ស្រុក​កោះ​ញែក ដែល​កំពុងតែ​ជួប​បញ្ហា​។​ហើយ​ការចុះ​ត្រួតពិនិត្យ​នោះ​ដែរ​គឺ​ដឹកនាំ​ដោយ លោក​អាន សុ​ឃីម នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នៅ​ថ្ងៃ​ទី​១៥​ខែ​មិនា ឆ្នាំ​២០១៩​នេះ​។

​លោក​អាន សុ​ឃីម នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត មណ្ឌលគិរី ថ្លែងថា ក្រោយពេល​ដែល ត្រួតពិនិត្យ​ទៅលើ​អណ្ដូងទឹក ចំនួន​០៩​គ្រឿង​ក្នុង​ឃុំ​ស្រែ​ហ៊ុយ ក្រុម​ការងារ​បាន​រក​ឃើញថា អណ្ដូងទឹក​ទាំងនោះ គឺ​មាន​ការខូចខាត​គ្រឿង​បរិក្ខារ មួយចំនួន ដែល​តម្រូវ​ឱ្យ មានកា​រក​ម្ម៉​ង់​ទិញ គ្រឿង​ដែល​ខូច​នោះ យក​មក​ប្ដូរផ្លាស់ ដើម្បី​ប្រើប្រាស់​បន្ត​។ លោក​ថា​ចំពោះ​អណ្ដូងទឹក​ដែល​បាន​ត្រួតពិនិត្យ គឺ​ពុំ​ទាន់​រីង​ទឹក​នោះទេ ដោយ ប្រជាពលរដ្ឋ ក្រោយ​ការជួសជុល​រួច គឺ​អាច​បន្ត ការប្រើប្រាស់​ដូច​ធម្មតា​។

​លោក​អាន សុ​ឃីម នៅ​បន្ត​ទៀត​ថា ផ្អែក​តាម​ការ ពិនិត្យ​ជាក់ស្ដែង ត្រពាំង​បឹងបួរ នៅ​ឃុំ​ស្រែ​ហ៊ុយ​ទាំងមូល គឺ​បាន​រីង​ហួតហែង អស់​ទៅហើយ ។​ហើយ​បញ្ហា​នេះ អាច​មក​ពី​ការបើក​ទំនប់ ដើម្បី​ធ្វើ​ស្រែ ក្នុង​មួយ​រដូវ​បី​ដង របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខាងលើ  បូក​រួម​ទាំង​គ្រោះធម្មជាតិ​ផង​នោះ​។​

​មន្ត្រីជាន់ខ្ពស់ នៃ​ស្ថាប័ន​មនុស្ស​ធ​ម៏ រូប​នេះ​នៅ​បន្តទៀតថា នៅក្នុង​ខេត្ត​មណ្ឌលគិរី​ទាំងមូល មាន​ស្រុក​ចំនួន​២ ដែល​ប្រឈម ទៅ​នឹង​ការខ្វះខាត​ទឹក​ជាងគេ ក្នុងនោះ មាន​ឃុំ​ស្រែ​ឈូក​របស់​ស្រុក​កែវ​សីមា និង​ឃុំ​មួយចំនួនទៀត នៅក្នុង​ស្រុក​កោះ​ញែក​។ ហើយ​នៅក្នុង​ឆ្នាំ ២០១៩ នេះ ឃុំ​ស្រែ​ឈូក លោក​ទទួល​ព័ត៌មាន​ថា​និង​ស្នើសុំ​មក​សាខា​កាកបាទក្រហមកម្ពុជា ចំនួន​១២​អណ្ដូង​។ លោក​បញ្ជាក់ថា កាកបាទក្រហមកម្ពុជា គិត​ពី​ឆ្នាំ​២០១១​មកដល់​បច្ចុប្បន្ន​អណ្តូងទឹក​ចំនួន​១៩៣​គ្រឿង​ទៅ​ហើយ បាន​ផ្តល់​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​មណ្ឌលគិរី ក្នុងនោះ​កាកបាទក្រហម​ផ្ទាល់​១១៨​និង​ស្រះ​១​។​គំរោង​របស់​ដា​ណឺ​ម៉ាក់​ចំនួន​៧៥​អណ្តូង ។​

​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថា ក្នុង​ទិសដៅ​ឆ្នាំ​២០១៩ នេះ​គឺ​តប​តាម​ការស្នើសុំ​គឺ​សាខា​បាន​ដាក់​សំណើរ​ទៅ​ថ្នាក់ជាតិ​ដើម្បី​សុំ​អណ្តូង​ចំនួន​១២​ដល់​ស្រុក​កែវ​សីមា ហើយ​កោះ​ញែក​ចំនួន​០៧​អណ្តូង ដើម្បី​ឆ្លើយតប​ជាមួយ​គ្រោះរាំងស្ងួត​ដែល​កម្ពុជា​ក៏ដូចជា​ខេត្តមណ្ឌលគិរី​កំពុង​ជួបប្រទះ​នេះ​៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 May, 2019 09:55 AM
ភ្នំពេញ​៖ Facebook មួយ​ឈ្មោះ "Gro Angel"​ដោយ​ដាក់​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រកាស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ សម្តេច ទៀ បាញ់ បាន​បដិសេធ ។
22 May, 2019 09:47 AM
តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេច​យាង​ជា​ព្រះរាជ​វត្តមាន​ដ៏​មហា​វិសេសវិសាល​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្ត​តាកែវ​។​
21 May, 2019 04:13 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ និង​សមត្ថកិច្ច ដឹក នាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កកាយ​លើដី​ចំ ណី​ផ្លូវ ដើម្បី​ដាក់លូ ដែល​ស្ថិតនៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
21 May, 2019 04:03 PM
ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។​
21 May, 2019 03:52 PM
ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ង៉ុក​កាប់​និង​អាក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។
20 May, 2019 04:11 PM
ខេត្ត​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​មូ​តូបុក​ជាមួយ​នឹងរថ​យន្ត ខណ​:​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់ ដែល​ទើប​ចេញពី​សាលារៀន រងរបួស​ធ្ងន់​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។
20 May, 2019 04:00 PM
ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។​
20 May, 2019 03:51 PM
កណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ដោយ​វៃ​ខ្នោះ​អ្នកលេង​ជល់​មាន់​៣​នាក់ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact