រក​ឃើញ​ជន​បរទេស​ជិត​២០០០​នាក់​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​

ខេត្ត​បាត់ដំបង​៖​ អាជ្ញាធរ​បាត់ដំបង​បាន​ពិនិត្យ​និង​រក​ឃើញ​ជន​បរទេស​ចំនួន​៦៩០​គ្រួសា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រក​ឃើញ​ជន​បរទេស​ជិត​២០០០​នាក់​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​
Fri, 15 March 2019 06:59 PM ដោយ ៖ សាលីខេត្ត​បាត់ដំបង​៖​ អាជ្ញាធរ​បាត់ដំបង​បាន​ពិនិត្យ​និង​រក​ឃើញ​ជន​បរទេស​ចំនួន​៦៩០​គ្រួសារ​ស្មើរ​នឹង​១,៧២៩​នាក់​មក​ស្នាក់​រស់នៅ​ដោយ​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​។​
 
ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​និង​ផ្សព្វផ្សាយ​ការពន្យា​ឱសានវាទ នៃ​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ជា​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ដែល​ធ្វើឡើង​នា​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​បាត់ដំបង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​តាមរយ​:​ស្លា​យ ដោយ​បាន​បញ្ជាក់​និង​យោង​ឯកសារ ភស្តុតាង ដែល​សមត្ថកិច្ច​យើង​បាន​ដកហូត​ពី​ជនបរទេស​កន្លងមក​ក្រោយ​ពី​ចុះ​ធ្វើ​ជំរឿន មាន​ចំនួន​៦៩០​គ្រួសារ​ស្មើរ​មនុស្ស​រាយ​១,៧២៩ ស្រី​៧៧៨​នាក់ ភាគច្រើន​ជា​ជនជាតិ​វៀតណាម ដែល​រស់នៅ​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​។​
 
ជាមួយគ្នានេះដែរ ឯកឧត្តម ងួន រ​តន​: អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ខ្ពស់​ដល់​ក្រុម​ការងារ​នគរបាល​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ និង​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ដែល​បាន​ខិតខំ​ធ្វើ​ការងារ​ចុះ​ជំរឿន​និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​រស់នៅក្នុង​ខេត្ត​បាត់ដំបង​កន្លងមក​។​

ឯកឧត្តម បាន​គូសបញ្ជាក់​ទៀត​ថា ឆ្លង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​រកឃើញ និង​ដកហូត​ឯកសារ​កម្ពុជា​មិន​ប្រក្រតី​ពី​ជន​បរទេស​ចំនួន​៦៩០​គ្រួសារ ស្មើរ​មនុស្ស​រាយ​១,៧២៩​នាក់ ភ្លាម​នោះ​ឯកឧត្តម ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​៥​ចំណុច​ផង​ដែរ​ដែល​ក្នុងនោះ​មាន​!
 
ទី ១, សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ដកហូត​ឲ្យអស់​នូវ​ឯកសារ​ដែល​ជន​បរទេស​កាន់កាប់​មិន​ប្រក្រតី
ទី​២, ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ដែល​មាន​ផែន​អន្តោប្រវេសន៍​ជា​សេនាធិការ​ត្រូវ​ជម្រុញ​ដល់​គ្រប់​ប៉ុស្តិ៍​នគរបាល​បន្ត​ជួយ​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រិត្យ​លេខ​១២៩​អនក្រ និង​សេចក្តីជូនដំណឹង​លេខ​១០១​ស្តីពី​ការពន្យា​ឱសានវាទ​នៃ​កា​ដាក់​ពាក្យ​ស្នើសុំ​ប្រកាស​និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដែល​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ទាំងអស់​បាន​យល់
ទី​៣, ត្រូវ​សហការ​ជាមួយ​ផែន​អត្តសញ្ញាណ​កម្ម​ផ្តល់​ទិន្នន័យ​អត្តសញ្ញាណ​ប័ណ្ណ​ដែល​បាន​ដកហូត​រួច​ជៀសវាង​ការផលិត​ថ្មី
ទី​៤, គ្រប់​អាជ្ញាធរ​ក្រុង ស្រុក ឃុំ​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​ក្នុង​ការផ្តល់​លិខិតស្នាម​ផ្សេងៗ​ដូចជា​សំបុត្រកំណើត អាពាហ៍ពិពាហ៍ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ជៀសវាង​ការផ្តល់​សញ្ជាតិ​ឲ្យ​ជន​បរទេស​ដោយ​មិន​ដឹងខ្លួន
និង​ទី​៥, យកចិត្តទុកដាក់​គ្រប់គ្រង​ការចេញចូល​ស្នាក់នៅ​របស់​ជនបរទេស ហើយ​បើ​រកឃើញ​ការ​លួច​រស់នៅ​និង​ធ្វើ​ការខុសច្បាប់ ត្រូវ​ចាប់​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​។​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
24 March, 2019 09:54 AM
ខេត្ត​ឧត្តរមានជ័យ​៖ មាន​គ្រោះថ្នាក់​អគ្គីភ័យ​ដោយ​ភ្លើង​ឆេះ​ផ្ទះ មួយ​ខ្នង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០១៩ នៅ​ភូមិ​ទួល​ទ្រាស
​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។
22 March, 2019 04:40 PM
ខេត្ត​ស្ទឹងត្រែង​៖ ប្រាសាទ​បុរាណ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រី ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​អ្នក​ភូមិ​ហៅ​តៗ​គ្នា​ថា ប្រាសាទភ្នំ​ប្រាសាទ បាន​ទទួលរង​នូវ​ការ​បាក់បែក ដោយសារ​ជន​អគតិ​មួយចំនួន ព្រោះតែ​ចង់បាន​ប្រយោជន៍​ផ្ទាល់ខ្លួន ហ៊ាន​ជីក​កកាយ​តួ​ប្រាសាទ​ជាច្រើន​កន្លែង បណ្តាលឲ្យ​ខូចខាត​ស្ទើរ​បាត់​រូបរាង​ដើម ទម្រាំ​ក្រសួង​-​មន្ទីរជំនាញ​ដែល​ពាក់ព័ន្ធ​ភ្ញាក់រលឹក​ថែ​​រក្សា​ការពារ​ចង់​ហួសពេល​។
22 March, 2019 04:34 PM
ខេត្ត​បាត់ដំបង៖ ​កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធិបតី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ទៅ​និង​សំណុំរឿង​រក្សារ​ទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
22 March, 2019 04:25 PM
ខេត្ត​បន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង គ្រោះថ្នាក់​ផ្សេងៗ ពិសេស​គឺ​លុប​បំបាត់​ភាពអណាធិបតេយ្យ​ទាំងឡាយ ដែល​នាំ​ឲ្យ​ខូច​សោភ័ណភាព​ក្រុង​។​
22 March, 2019 04:15 PM
ភ្នំពេញ​៖ ​មន្ត្រី​ជំនាញ​កោសល្យវិច័យ​៣​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បញ្ជាក់ថា សព នាង ចេវ សុ​វឌ្ឍនា ស្រី​កំណាន់​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ គឺ ស្លាប់​ដោយសារ​ចង​ក​ពិតប្រាកដ​មែន ។
22 March, 2019 10:40 AM
ខេត្ត​បាត់​ដំបង៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​រលំ​ផ្ទះ​និង​រន្ទះបាញ់​សរុប​ចំនួន​៤៤​គ្រួសារ​ក្នុង​ស្រុក​ចំនួន​២ ស្រុក​ភ្នំព្រឹក​និង​ស្រុក​គាស់ក្រឡ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​បាត់ដំបង​។
22 March, 2019 10:22 AM
ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ នេះ បន្ត​សវនាការ​រឿងក្តី​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ។​
21 March, 2019 03:47 PM
ខេត្ត​បាត់ដំបង​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​បុក​បណ្តា​ល​អោយ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ជើង​ខាងឆ្វេង​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact