ក្រុម​ចោរ​ចូល​គាស់​តូប​ក្នុង​ផ្សារ​សាមគ្គី​លួច​ឥ​វ៉ាន់​អស់​ជាច្រើន ខណ​:​សន្តិសុខ​ផ្សារ​ធ្វេសប្រហែស​

ខេត្ត​ប៉ៃលិន៖ ស្ត្រី​ម្នាក់​ស្ទើរ​ស្រែក​ទ្រ​យោ​យំ ខណ​:​ដើរ​ទៅ​បើក​តូប​បម្រុង​នឹង​លក់ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្រុម​ចោរ​ចូល​គាស់​តូប​ក្នុង​ផ្សារ​សាមគ្គី​លួច​ឥ​វ៉ាន់​អស់​ជាច្រើន ខណ​:​សន្តិសុខ​ផ្សារ​ធ្វេសប្រហែស​
Fri, 15 March 2019 01:56 PM ដោយ ៖ សុខហៃខេត្ត​ប៉ៃលិន៖ ស្ត្រី​ម្នាក់​ស្ទើរ​ស្រែក​ទ្រ​យោ​យំ ខណ​:​ដើរ​ទៅ​បើក​តូប​បម្រុង​នឹង​លក់ដូរ​ដូច​សព្វដង ស្រាប់តែ​ពិនិត្យ​ឃើញ​ឥ​វ៉ាន់​នៅក្នុង​តូប​របស់​ខ្លួន​បាត់​អស់​ជាច្រើន ដោយ​បន្ទាប់ពី​ក្រុម​ចោរ​ចូល​ចាក់សោ លួច​រួច ក៏​ចាក់សោ​បិទ​វិញ លុះ​ម្ចាស់​តូប​បើក​មើល​ឃើញ​សភាព​ខុស​ប្រក្រតី ទើប​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​តែម្តង ។
 
ហេតុការណ៍​ចោរ​លួច​ចាក់​សោ​លួច​ឥ​វ៉ាន់​ក្នុង​តូប​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦ និង​៣​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​នៅក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ មាស ស្រី ហៅ​ពៅ ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដោយ​បាត់អស់​កូន​ធុងបាស ម៉ាក​JBL ១​គ្រឿង​តម្លៃ​៣០០​ដុល្លារ ខោអាវ​កូរ៉េ​ជាច្រើន អាវ​កូនក្មេង និង​ខោខ្លី​(​លី​អូ​)​ជាច្រើន បាត់​សារុង​អស់​១២០ ។

ប្រភព​បន្តទៀតថា មុនពេល​កើតហេតុ ខណ​:​អ្នក​លក់​កាហ្វេ​ងើប​ទៅ​ដាំទឹក​សម្រាប់​ឆុង​កាហ្វេ​ល ក់​ដូច​សព្វមួយដង ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ មាន​ដាក់​ឥ​វ៉ាន់​នៅលើរ​ទេះ​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ លុះ​គាត់​សួរនាំ​ចុះឡើងៗ ពួកគេ​ក៏​នាំគ្នា​អូស​រទេះ​ដែល​មាន​ឥ​វ៉ាន់​នោះ ដាក់​នឹង​ម៉ូតូ រួច​នាំគ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។​

ប្រភព​បញ្ជាក់ទៀតថា គាត់​ក៏​មិន​ចាប់​អារម្មណ៍​ថា ជា​ចោរ អ្វី​នោះ​ទេ ដោយ​ស្មាន​តែ​អ្នក​រើស​អេតចាយ ឬ​អ្នក​រៀបចំ​ឥ​វ៉ាន់​នៅក្នុង​ផ្សារ លុះ​ព្រឹក​ឡើង​មាន​បាត់​ឥ​វ៉ាន់ ទើប​ដឹងថា​ជា​ក្រុម​ចោរ​លួច​គាស់​តូប​លក់​ប្រាកដ​មែន ។

បើតាម​សម្តី​ស្ត្រី​រងគ្រោះ ឈ្មោះ មាស ស្រី បាន​រៀបរាប់​ឱ្យដឹងថា តូប​របស់​គាត់​បាន​ចាក់សោ​រួច រាល់​អស់ហើយ ដោយ​ប្រើ​សោ​ធម្មតា លុះ​ព្រឹក​ឡើង​មក​ចាក់សោ​លក់​ដូច​សព្វមួយដង ស្រាប់តែ​បាត់​ឥ​វ៉ាន់​អស់រលីង​តែម្តង ។ គាត់​បន្ត​ថា រៀងរាល់​ខែ​គាត់​បង់ប្រាក់​ឱ្យ​សន្តិសុខ​ដែល​យាម​យប់ ដោយ​ទុកចិត្ត​ថា គេ​មើលថែ​តូប​ក្នុង​ផ្សារ​បាន​ល្អ ប៉ុន្តែ​បែរជា​បាត់​ឥ​វ៉ាន់​របស់គាត់​អស់រលីង​ទៅវិញ ។ គាត់​មិន​សុខចិត្ត​នោះ ទេ​គឺ​នឹង​ដាក់​ពាក្យបណ្តឹង​ឱ្យ​សន្តិសុខ ឬ​អ្នក​គ្រប់គ្រង​ផ្សារ​ឱ្យ​រក​ដំណោះស្រាយ​ជូន​គាត់ ព្រោះ​សន្តិ សុខ​ហាក់ដូចជា​មិន​យកចិត្តទុកដាក់​យាមកាម​ឱ្យបាន​ល្អ​នោះ​ទេ ។

បន្ទាប់​ពី​បាត់​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​បែបនេះ អ្នកលក់ដូរ​ជាច្រើន​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ខណ​: ផ្សារ​មាន​សន្តិសុខ​តែ​ដូច​អត់​សន្តិសុខ បែរ​ជា​ធ្វេសប្រហែស​ឱ្យ​ចោរ​ចូល​លួច​គាស់ និង​ចាក់សោ​លួច​អស់ ជាច្រើន​បែបនេះ ។ ដូច្នេះ​ពួកគាត់ ក៏​សំណូមពរ​ឱ្យ​ប្រធាន​ផ្សារ និង​អ្នកគ្រប់គ្រង​សន្តិសុខ​ផ្សារ​ទាំង​អស់ ត្រូវតែ​ពង្រឹង​ការការពារ​ឱ្យបាន​ហ្មត់ចត់​ផងដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គង់ សំណាង អធិការរង​នគរបាល​ក្រុង​ប៉ៃលិន បានឱ្យដឹងថា ខាង លោក​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​មុខសញ្ញា​ខាងលើ ដោយសារ​ខណ​:​ដែល​ចោរ​ចូល​ទៅ​លួច​នោះ​មិន​បាន​ធ្វើឱ្យ​បាត់​ទ្រង់ទ្រាយ​ដើម ដោយ​គាស់​តូប​នោះ​ទេ គឺ​ពួកគេ​ចាក់សោ​ចូល​លួច រួច​ចាក់សោ​បិទ​វិញ ដែល​ជា​ហេតុ​នាំឱ្យ​មាន​កា​រឆ្លល់​សង្ស័យ​យ៉ាងខ្លាំង ហើយ​ខាង​លោក​កំពុង​ឱ្យ​ក្រុម​ការ ងារ​ធ្វើការ​ស៊ើបសួរ​ឱ្យបាន​ច្បាស់លាស​ដល់​ម្ចាស់​តូប ៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 March, 2019 04:40 PM
ខេត្ត​ស្ទឹងត្រែង​៖ ប្រាសាទ​បុរាណ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រី ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​អ្នក​ភូមិ​ហៅ​តៗ​គ្នា​ថា ប្រាសាទភ្នំ​ប្រាសាទ បាន​ទទួលរង​នូវ​ការ​បាក់បែក ដោយសារ​ជន​អគតិ​មួយចំនួន ព្រោះតែ​ចង់បាន​ប្រយោជន៍​ផ្ទាល់ខ្លួន ហ៊ាន​ជីក​កកាយ​តួ​ប្រាសាទ​ជាច្រើន​កន្លែង បណ្តាលឲ្យ​ខូចខាត​ស្ទើរ​បាត់​រូបរាង​ដើម ទម្រាំ​ក្រសួង​-​មន្ទីរជំនាញ​ដែល​ពាក់ព័ន្ធ​ភ្ញាក់រលឹក​ថែ​​រក្សា​ការពារ​ចង់​ហួសពេល​។
22 March, 2019 04:34 PM
ខេត្ត​បាត់ដំបង៖ ​កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធិបតី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ទៅ​និង​សំណុំរឿង​រក្សារ​ទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
22 March, 2019 04:25 PM
ខេត្ត​បន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង គ្រោះថ្នាក់​ផ្សេងៗ ពិសេស​គឺ​លុប​បំបាត់​ភាពអណាធិបតេយ្យ​ទាំងឡាយ ដែល​នាំ​ឲ្យ​ខូច​សោភ័ណភាព​ក្រុង​។​
22 March, 2019 04:15 PM
ភ្នំពេញ​៖ ​មន្ត្រី​ជំនាញ​កោសល្យវិច័យ​៣​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បញ្ជាក់ថា សព នាង ចេវ សុ​វឌ្ឍនា ស្រី​កំណាន់​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ គឺ ស្លាប់​ដោយសារ​ចង​ក​ពិតប្រាកដ​មែន ។
22 March, 2019 10:40 AM
ខេត្ត​បាត់​ដំបង៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​រលំ​ផ្ទះ​និង​រន្ទះបាញ់​សរុប​ចំនួន​៤៤​គ្រួសារ​ក្នុង​ស្រុក​ចំនួន​២ ស្រុក​ភ្នំព្រឹក​និង​ស្រុក​គាស់ក្រឡ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​បាត់ដំបង​។
22 March, 2019 10:22 AM
ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ នេះ បន្ត​សវនាការ​រឿងក្តី​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ។​
21 March, 2019 03:47 PM
ខេត្ត​បាត់ដំបង​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​បុក​បណ្តា​ល​អោយ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ជើង​ខាងឆ្វេង​។​
21 March, 2019 10:01 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តែង​មោទនភាព​ចំពោះ​ការរីក​ចម្រេី​ន​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង​ពី​ចំណុចសូន្យ ក្រោយ​បាន​ងើប​ពី​សង្គ្រាម​មក​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact