ដេញ​ឡានធំ​មិន​ព្រម​ឈប់ ពេល​ស្ទាក់​ចាប់បាន​មន្ត្រី​អាវុធហត្ថ ដក​កាំភ្លើង​វៃ​បែកក្បាល រួច​ដាក់​មេ​ប្រូច​បាត់

ភ្នំពេញ​៖​ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​បុរស​ម្នាក់​ជា​តៃកុង​រថយន្តស្ទ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ដេញ​ឡានធំ​មិន​ព្រម​ឈប់ ពេល​ស្ទាក់​ចាប់បាន​មន្ត្រី​អាវុធហត្ថ ដក​កាំភ្លើង​វៃ​បែកក្បាល រួច​ដាក់​មេ​ប្រូច​បាត់
Fri, 15 March 2019 01:46 PM ដោយ ៖ មេត្តាភ្នំពេញ​៖​ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​បុរស​ម្នាក់​ជា​តៃកុង​រថយន្តស្ទូច​ធុន​ធំ​មួយគ្រឿង ត្រូវបាន​មន្ត្រី​អាវុធហត្ថ​វៃ​ឲ្យ​រងរបួស​បែកក្បាល​ដេរ​អស់​៦​ថ្នេរ ខណៈ​អ្នកបេីករថយន្ត​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​មិន​ត្រឹមត្រូវ​តាម​ម៉ោង​កំណត់ ។

​ហេតុការណ៍​នេះ កើត​ឡេីង​កាលពី​វេលា​ម៉ោង​៨៖២០​នាទី​យប់​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុប​អតីត​រង្វង់​មូល​កាំកូ​ស៊ីធី តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ ។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃេ​ី​ញ​បុរស​ពីរ​នាក់​បេ​ី​កបរ​រថយន្តស្ទូច​ធុន​ធំ​មួយ​គ្រឿង​ម៉ាក ឌី​វ៉ូរ ពណ៌​ស ជា​ប្រភេទ​រថយន្ត​ប្រាំ​ភ្លៅ​របស់​ក្រុមហ៊ុន​សេង​ទ្រី គ្មាន​ផ្លាកលេខ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​មក​ពី​ហ្គ្រេ​ន​ភ្នំពេញ​ឆ្ពោះ​មក​អតីត​រង្វង់​មូល​កាំកូ​ស៊ីធី​រួមទាំង​មាន​សមត្ថកិច្ច​ចរាច​រណ៍​ផ្លូវគោក​មួយរូប​និង​មន្ត្រី​កងរាជអាវុធហត្ថ​មួយរូប​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ដេញតាម​ពីក្រោយ​រថយន្ត​ស្ទូច​ខាងលើ​ផងដែរ​។

​លុះ​មកដល់​ចំណុច​កើតហេតុ​រថយន្ត​ស្ទូច​បាន​ឈប់​ស្តុប ខណៈពេល​នោះ​ក៏​ស្រាប់តែ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​និង​មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​ពីរ​នាក់​នោះ​បាន​ជិះ​ម៉ូតូ​មក​កាក់​ចំ​ពីមុខ​រថយន្ត ហើយបាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​តៃកុង​រថយន្ត​ខាងលេ​ី​ឲ្យ​ចុះ​មក​ខាងក្រោម​។

​បន្ទាប់​មក​តៃកុង​រថយន្ត​នោះ​ក៏​បាន​ចុះ​មក​ពីលេី​រថយន្ត​រួចក៏​ត្រូវ​សមត្ថកិច្ច​ចរាច​រណ៍​ដែល​ជិះ​ដេញតាម បាន​ចាប់​គ្រាក់​តៃកុង​រថយន្ត​ជាប់ ហេ​ី​យ​ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប​ទៀត​ដែល​ជិះ​ដេញ​មក​ជាមួយ ក៏​បាន​យក​កាំភ្លើង​វៃ​ក្បាល​តៃកុង​រថយន្តស្ទូច​បណ្ដាលឲ្យ​រយះ​ឈាម​ហូរ​ស្រោចខ្លួន បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វេី​ដំណើរតាម​ដងផ្លូវ​និង​រស់នៅ​ជុំវិញ​កន្លែងកេីត​នាំគ្នា​ចោមរោម​មើល​។​

​បន្ទាប់មក​ក៏​មាន​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជា​ច្រេី​ន​រូប​បាន​ចុះ​មក​ដល់​កន្លែងកើតហេតុ ហេ​ី​យក៏​បាន​បញ្ជូន​តៃកុង​រថយន្ត​ទៅ​គ្លីនិក​ឯកជន សម្ភព​ពន្លឺ ដែល​នៅ​ក្បែរ​នោះដេី​ម្បី​ធ្វេី​ការព្យាបាល​។

​ដោយឡែក​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ប្រេី​ប្រា​ស់ អំពេី​ហិង្សា​ទៅ​តៃកុង​រថយន្ត​បណ្ដាលឲ្យ​រងរបួស បាន​ចាកចេញ​ពី​កន្លែងកើតហេតុ​ភ្លាមៗ​បន្ទាប់ពី​មាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 March, 2019 04:40 PM
ខេត្ត​ស្ទឹងត្រែង​៖ ប្រាសាទ​បុរាណ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រី ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​អ្នក​ភូមិ​ហៅ​តៗ​គ្នា​ថា ប្រាសាទភ្នំ​ប្រាសាទ បាន​ទទួលរង​នូវ​ការ​បាក់បែក ដោយសារ​ជន​អគតិ​មួយចំនួន ព្រោះតែ​ចង់បាន​ប្រយោជន៍​ផ្ទាល់ខ្លួន ហ៊ាន​ជីក​កកាយ​តួ​ប្រាសាទ​ជាច្រើន​កន្លែង បណ្តាលឲ្យ​ខូចខាត​ស្ទើរ​បាត់​រូបរាង​ដើម ទម្រាំ​ក្រសួង​-​មន្ទីរជំនាញ​ដែល​ពាក់ព័ន្ធ​ភ្ញាក់រលឹក​ថែ​​រក្សា​ការពារ​ចង់​ហួសពេល​។
22 March, 2019 04:34 PM
ខេត្ត​បាត់ដំបង៖ ​កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធិបតី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ទៅ​និង​សំណុំរឿង​រក្សារ​ទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
22 March, 2019 04:25 PM
ខេត្ត​បន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង គ្រោះថ្នាក់​ផ្សេងៗ ពិសេស​គឺ​លុប​បំបាត់​ភាពអណាធិបតេយ្យ​ទាំងឡាយ ដែល​នាំ​ឲ្យ​ខូច​សោភ័ណភាព​ក្រុង​។​
22 March, 2019 04:15 PM
ភ្នំពេញ​៖ ​មន្ត្រី​ជំនាញ​កោសល្យវិច័យ​៣​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បញ្ជាក់ថា សព នាង ចេវ សុ​វឌ្ឍនា ស្រី​កំណាន់​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ គឺ ស្លាប់​ដោយសារ​ចង​ក​ពិតប្រាកដ​មែន ។
22 March, 2019 10:40 AM
ខេត្ត​បាត់​ដំបង៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​រលំ​ផ្ទះ​និង​រន្ទះបាញ់​សរុប​ចំនួន​៤៤​គ្រួសារ​ក្នុង​ស្រុក​ចំនួន​២ ស្រុក​ភ្នំព្រឹក​និង​ស្រុក​គាស់ក្រឡ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​បាត់ដំបង​។
22 March, 2019 10:22 AM
ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ នេះ បន្ត​សវនាការ​រឿងក្តី​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ។​
21 March, 2019 03:47 PM
ខេត្ត​បាត់ដំបង​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​បុក​បណ្តា​ល​អោយ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ជើង​ខាងឆ្វេង​។​
21 March, 2019 10:01 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តែង​មោទនភាព​ចំពោះ​ការរីក​ចម្រេី​ន​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង​ពី​ចំណុចសូន្យ ក្រោយ​បាន​ងើប​ពី​សង្គ្រាម​មក​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact