បុរស​វ័យ​ចំណាស់​ម្នាក់​ជួញដូរ​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្ត​បាត់ដំបង​៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​​ព្រឹក​ បាន​ចុះ​ប្រតិបត្តិ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បុរស​វ័យ​ចំណាស់​ម្នាក់​ជួញដូរ​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​
Fri, 15 March 2019 01:28 PM ដោយ ៖ សាលីខេត្ត​បាត់ដំបង​៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​​ព្រឹក​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
  
លោក​វរសេនីយ៍ត្រី សារ៉េត វិសេ​ដ្ឋ អធិការ​ស្តីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ព្រឹក​បាន​អោយដឹងថា ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​នេះ​ដែរ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៦.០០​នាទី ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អូរ​តា​ប៉ុន ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។​
 
ដោយ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជា ស៊ីថា ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មុខរបរ​ធ្វើ​ចំការ ស្នាក់នៅ​ភូមិ​អូរ​តា​ប៉ុន​-​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។​
 
ជាមួយគ្នានេះ​ដែរ​កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួមមាន :
-​ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់​កិប​មាត់​ពណ៌​ស ចំនួន ២៨​កញ្ចប់
-​ថ្នាំញៀន​ប្រភេទ​គ្រាប់​រាង​មូល​សំ​ប៉ែត ព៌ណ​ស្លា​ទុំ មាន​អក្ស​បរទេស​ស​ញ្ញ wy ចំនួន​៤០​គ្រាប់
-​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង រួម​និង​សម្ភារៈ​ប្រើប្រាស់​សំរាប់​អោយ គ្រឿងញៀន​មួយចំនួនទៀត​។​
 
បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំ​ចង​ជា​ឯកសា​ដើម្បី​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី ៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 May, 2019 09:55 AM
ភ្នំពេញ​៖ Facebook មួយ​ឈ្មោះ "Gro Angel"​ដោយ​ដាក់​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រកាស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ សម្តេច ទៀ បាញ់ បាន​បដិសេធ ។
22 May, 2019 09:47 AM
តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេច​យាង​ជា​ព្រះរាជ​វត្តមាន​ដ៏​មហា​វិសេសវិសាល​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្ត​តាកែវ​។​
21 May, 2019 04:13 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ និង​សមត្ថកិច្ច ដឹក នាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កកាយ​លើដី​ចំ ណី​ផ្លូវ ដើម្បី​ដាក់លូ ដែល​ស្ថិតនៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
21 May, 2019 04:03 PM
ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។​
21 May, 2019 03:52 PM
ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ង៉ុក​កាប់​និង​អាក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។
20 May, 2019 04:11 PM
ខេត្ត​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​មូ​តូបុក​ជាមួយ​នឹងរថ​យន្ត ខណ​:​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់ ដែល​ទើប​ចេញពី​សាលារៀន រងរបួស​ធ្ងន់​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។
20 May, 2019 04:00 PM
ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។​
20 May, 2019 03:51 PM
កណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ដោយ​វៃ​ខ្នោះ​អ្នកលេង​ជល់​មាន់​៣​នាក់ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact