ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ សុីឈ្នួល​រាវ​មីន​អោយ​គេ​ ​កាប់​ចំ​មីនតោន​បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​២​នាក់​និង​១​នាក់​ទៀត​មិន​មាន​រងរបួស​

ខេត្ត​ឧត្តរមានជ័យ​៖ មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​០៣​នាក់ ស៊ីឈ្នួល​រាវ​មីន​អោយ​គេ កាប់​ច

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ សុីឈ្នួល​រាវ​មីន​អោយ​គេ​ ​កាប់​ចំ​មីនតោន​បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​២​នាក់​និង​១​នាក់​ទៀត​មិន​មាន​រងរបួស​
Thu, 14 March 2019 06:24 PM ដោយ ៖ សារិទ្ធ​ខេត្ត​ឧត្តរមានជ័យ​៖ មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​០៣​នាក់ ស៊ីឈ្នួល​រាវ​មីន​អោយ​គេ កាប់​ចំ​មីនតោន បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​ចំនួន​០២​នាក់​និង​ម្នាក់ទៀត​ពុំ​មាន​រងរបួស បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់ចំណុច ផ្លូវ​បារាំង ស្ថិតនៅក្នុង​ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​ផ្ទុះ​មីនតោន​ស្លាប់​២ នាក់​មិន​រងរបួស  នោះ​មានឈ្មោះ​ដូចខាងក្រោម​៖
១.​ឈ្មោះ ហុក រ៉ា​ឆាន ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) ។​
២.​ឈ្មោះ ម៉ៅ កំសត់ ភេទ ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​)​។
៣.​ឈ្មោះ តែម ប៊ុន​ធី​ម ភេទ ប្រុស អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ (​ពុំ​មាន​រងរបួស​)​។​

សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា មូលហេតុ ស៊ីឈ្នួល​រាវ​មីន​អោយ​គេ កាប់​ចំ​មីនតោន​បណ្តាលអោយ​ផ្ទុះ​ស្លាប់​៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 March, 2019 04:42 PM
ខេត្ត​ឧត្តរមានជ័យ​៖ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង បាន​ចាត់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើ​ការបង្ក្រាប ករណី​ជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ១​ករណី កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៩ នៅ​ចំនុច​ផ្ទះ​ជនសង្ស័យ នៅ​ខាងត្បូង​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​
18 March, 2019 10:27 AM
ភ្នំពេញ​៖ ​ចាប់ពី​ពេលនេះ​តទៅ លោក​ចៅហ្វាយខណ្ឌ​ទាំងឡាយ មិន​ចាំបាច់​មក​អង្គុយ​ស្តាប់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល ចែក​សញ្ញាបត្រ ដល់​និស្សិត​ទៀតឡើយ ។​
17 March, 2019 10:31 PM
​ភ្នំពេញ​៖ ​លោក កូយ សៅ អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ដោយ​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឱ្យ​ស្រាវជ្រាវ​រក​ចាប់​និង​នាំខ្លួន​លោក សម រង្ស៊ី និង បក្ខពួក​៧​នាក់ ជា​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​បទល្មើស​ក្បត់ជាតិ ។
17 March, 2019 10:11 PM
​ភ្នំពេញ​៖​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤៨​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ស្ថិតនៅ​ក្រុម​៩ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ។
17 March, 2019 11:57 AM
​ព្រះវិហារ៖ រថយន្ត​វេ​1​មួយ​គ្រឿង​បាន​ក្រឡាប់​ក្អួត​ចេញ​ឈើ​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ពេញ​ស្រុក​ជាំ​ក្សាន ខេត្ត​ព្រះវិហារ ហេតុ​ការ​នេះ​បាន​កើតលើង​កាលពី​ល្ងាច​ថ្ងៃទី​14​ខែ​មិនា​ឆ្នាំ​2019​នៅ​ចន្លោះ​គីឡូ​មែត្រ​208​និង​209​ស្ថិតនៅ​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន ខេត្ត​ព្រះវិហារ រថយន្ត​ដឹកឈើ​នេះ​ដឹក​ចេញពី​ភូមិ​រុងរឿង​3​ឃុំ​មរតក​តេជោ ស្រុក​ជាំ​ក្សាន គោលដៅ​ដឹកយក​ទៅ​ចែកចាយ​តាម​ដេប៉ូ​នៅ​ខេត្តសៀមរាប ទេវតា​មិន​ជួយ​ឬ​អាចនិយាយបាន​ថា ត្រូវ​បណ្តាសា​ព្រៃឈើ​​មកដល់​ចំនុច​ខាងលើ​ក្រឡាប់​តែម្តង។
17 March, 2019 11:45 AM
​ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាង​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។
17 March, 2019 09:44 AM
ខេត្ត​រតនគិរី៖ នៅ​ថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១.00​នាទី​ព្រឹក​មាន​ករណី​អគី្គ​ភ័យ ឆេះ​កុដ្ឋ​លោក នៅក្នុង​វត្ត​សេរី​វ​ឌ្ឈ​នារា​ម ហៅ​វត្ត វិឡា​កាត់ ដែល​មាន​ទីតាំង ស្ថិតក្នុង​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​
17 March, 2019 09:34 AM
ខេត្ត​បាត់ដំបង​៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែង​សុីសង​(​ភ្នាល់​ចាក់​បាល់​)​ជ្រក​ក្រោម​ស្លាក​អុិន​ធឺ​ណិ​តមួយ​កន្លែងខ​ណះ​ដែល​ទីតាំង​ជាច្រើន​ផ្សេង​ទៀត​បាន​បិទទ្វារ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact