ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ សុីឈ្នួល​រាវ​មីន​អោយ​គេ​ ​កាប់​ចំ​មីនតោន​បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​២​នាក់​និង​១​នាក់​ទៀត​មិន​មាន​រងរបួស​

ខេត្ត​ឧត្តរមានជ័យ​៖ មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​០៣​នាក់ ស៊ីឈ្នួល​រាវ​មីន​អោយ​គេ កាប់​ច

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ សុីឈ្នួល​រាវ​មីន​អោយ​គេ​ ​កាប់​ចំ​មីនតោន​បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​២​នាក់​និង​១​នាក់​ទៀត​មិន​មាន​រងរបួស​
Thu, 14 March 2019 06:24 PM ដោយ ៖ សារិទ្ធ​ខេត្ត​ឧត្តរមានជ័យ​៖ មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​០៣​នាក់ ស៊ីឈ្នួល​រាវ​មីន​អោយ​គេ កាប់​ចំ​មីនតោន បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​ចំនួន​០២​នាក់​និង​ម្នាក់ទៀត​ពុំ​មាន​រងរបួស បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់ចំណុច ផ្លូវ​បារាំង ស្ថិតនៅក្នុង​ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​ផ្ទុះ​មីនតោន​ស្លាប់​២ នាក់​មិន​រងរបួស  នោះ​មានឈ្មោះ​ដូចខាងក្រោម​៖
១.​ឈ្មោះ ហុក រ៉ា​ឆាន ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) ។​
២.​ឈ្មោះ ម៉ៅ កំសត់ ភេទ ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​)​។
៣.​ឈ្មោះ តែម ប៊ុន​ធី​ម ភេទ ប្រុស អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ (​ពុំ​មាន​រងរបួស​)​។​

សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា មូលហេតុ ស៊ីឈ្នួល​រាវ​មីន​អោយ​គេ កាប់​ចំ​មីនតោន​បណ្តាលអោយ​ផ្ទុះ​ស្លាប់​៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
20 March, 2019 02:41 PM
ខេត្ត​បាត់ដំបង​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​៥០៨ ប្រចាំ​តំបន់​ទន្លេសាប​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ញី​ឈ្មោល​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​ថ្នាំញៀន​។​
20 March, 2019 10:16 AM
ខេត្ត​ប៉ៃលិន៖ ប្រជាពលរដ្ឋ រួម​ជាមួយនឹង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់សិប​នាក់ ដែល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៧ មាន​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង ដោយ​ម្នាក់ៗ ចាត់ទុកថា នេះ​ជា​បញ្ហា​ដ៏​ចម្លែក​មួយ ដែល​ពុំ​ធ្លាប់​ឃើញ​ពីមុនមក ខណ​:​ខាង​សាលាខេត្ត​អនុញ្ញាតិ​ឱ្យ​ក្រុម​ឈ្មួញ​នាំគ្នា​សង់រោង​ដាក់​តាំងពិព័រណ៍ លក់ដូរ​ទំនិញ​ខាង​សាលាខេត្ត​អនុញ្ញាតិ​ឱ្យ​ក្រុម​ឈ្មួញ​នាំគ្នា​សង់រោង​ដាក់​តាំងពិព័រណ៍​យ៉ាង​រំភើយ នៅលើ​ផ្លូវជាតិ ។
20 March, 2019 09:38 AM
ភ្នំពេញ​៖ ​សំណុំរឿង​បាញ់សម្លាប់​បណ្ឌិត​កែម ឡី ដ៏​កក្រើក ចំ​កណ្តាល​រាជធានី​ភ្នំពេញ ជិត​ដល់​ទី​បញ្ចប់​ហើយ ដោយ​បាន​ដំណើរការ​នីតិវិធី​នៅ​តុលាការ​កំពូល ។
20 March, 2019 09:25 AM
ប៉ៃលិន៖ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ លោក​វរសេនីយ៍ឯក តូ គីម ឃុន មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន និង​ជា​សមាជិក​អចិន្ត្រៃយ៍​សមាគម​អតីតយុទ្ធជន​ខេត្ត តំណាង​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ព្រហ្ម ប៉ាត់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្ត ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ នៃ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ដឹកនាំ​កងកំលាំង​ចម្រុះ​ទាំងបី​ប្រភេទ ចុះ​ជួយ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ក្រីក្រ​ចំនួន ០៧​គ្រួសារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​
19 March, 2019 04:14 PM
​ខេត្ត​ស្ទឹងត្រែង​៖ ឈ្មួញ​ឈើ​ចាស់​ស្រការ​មួយរូប​ប្រចាំ​ខេត្ត​ស្ទឹងត្រែង ដែល​គេ​ស្គាល់ឈ្មោះ ស្រ៊ា​ន់  នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ស្រុក​សៀម​ប៉ាង​ឆ្លងកាត់​ស្ពាន​សេកុង​ក្នុង​ក្រុង​ស្ទឹងត្រែង និង​ធ្វើ​ដំណើរ​តាមផ្លូវ​មាត់ទន្លេ​កោះ​សំពាយ​-​ស្រែ​ក្រសាំង ក្នុងស្រុក​សៀម​បូក​ចាក់ចេញ​តាមផ្លូវ​ត្បូង​ខ្លា ដល់​ទឹកដី​ខេត្តក្រចេះ​រួច​បាន​ទម្លាយ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការរំខាន​ដល់​សមត្ថកិច្ច​តាម​ដងផ្លូវ និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ឡើយ​។
19 March, 2019 02:49 PM
ភ្នំពេញ​៖ ​​តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង ក្នុងនាម​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ផ្ទាល់ សូម​អំពាវនាវ​បងប្អូន​ជនរួមជាតិ ប្រជាពលរដ្ឋ អាជ្ញាធរ និង មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ សូម​យកចិត្តទុកដាក់​ការពារ និង បង្ការ​គ្រោះ​អគ្គិភ័យ​ក្នុង​រដូវប្រាំង​នេះ ។
19 March, 2019 10:24 AM
ខេត្ត​បាត់ដំបង៖ យ៉ាងហោច​ណាស់​មនុស្ស​១០​នាក់​ក្នុងចំណោម​មនុស្ស​១៥​បាន​រង​របួសធ្ងន់​និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ឡើង​ចុះ​ភ្នំ​បណ្តាលអោយ​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​កណ្តាលថ្ងៃត្រង់​។​
19 March, 2019 10:17 AM
ខេត្ត​ប៉ៃលិន៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង ទទួលរង​ការខូចខាត​ស្រាល និង​ធ្ងន់ ខណ​:​មេឃ​ខ្មៅ អួរ​អាប់ បង្ក​ទៅជា​ភ្លៀង​លាយ​ដោយ​ខ្យល់​កន្ត្រាក់ បាន​បោកបក់​ប៉ះ​ចំ​ផ្ទះ​របស់​ពួកគាត់ ធ្វើឱ្យ​ទទួល​រង​ការខូចខាត​តែម្តង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact