ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ សុីឈ្នួល​រាវ​មីន​អោយ​គេ​ ​កាប់​ចំ​មីនតោន​បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​២​នាក់​និង​១​នាក់​ទៀត​មិន​មាន​រងរបួស​

ខេត្ត​ឧត្តរមានជ័យ​៖ មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​០៣​នាក់ ស៊ីឈ្នួល​រាវ​មីន​អោយ​គេ កាប់​ច

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ សុីឈ្នួល​រាវ​មីន​អោយ​គេ​ ​កាប់​ចំ​មីនតោន​បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​២​នាក់​និង​១​នាក់​ទៀត​មិន​មាន​រងរបួស​
Thu, 14 March 2019 06:24 PM ដោយ ៖ សារិទ្ធ​ខេត្ត​ឧត្តរមានជ័យ​៖ មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​០៣​នាក់ ស៊ីឈ្នួល​រាវ​មីន​អោយ​គេ កាប់​ចំ​មីនតោន បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​ចំនួន​០២​នាក់​និង​ម្នាក់ទៀត​ពុំ​មាន​រងរបួស បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់ចំណុច ផ្លូវ​បារាំង ស្ថិតនៅក្នុង​ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​ផ្ទុះ​មីនតោន​ស្លាប់​២ នាក់​មិន​រងរបួស  នោះ​មានឈ្មោះ​ដូចខាងក្រោម​៖
១.​ឈ្មោះ ហុក រ៉ា​ឆាន ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) ។​
២.​ឈ្មោះ ម៉ៅ កំសត់ ភេទ ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​)​។
៣.​ឈ្មោះ តែម ប៊ុន​ធី​ម ភេទ ប្រុស អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ (​ពុំ​មាន​រងរបួស​)​។​

សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា មូលហេតុ ស៊ីឈ្នួល​រាវ​មីន​អោយ​គេ កាប់​ចំ​មីនតោន​បណ្តាលអោយ​ផ្ទុះ​ស្លាប់​៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 June, 2014 05:39 PM
​ខេត្ត​បាត់ដំបង​៖ ក្រោយពី​មាន​កាសែត ក្នុងស្រុក​ជា​ច្រើន បាន​សរសេ​រិះគន់​ចំៗ ថា​ខេត្ត បាត់ដំបង សំបូ​របនល្បែង និង​មាន​សមត្ថកិច្ច​គោលដៅ មួយចំនួន​ឃុបឃិត ជាមួយ​ឈ្មួញ បើក​ឲ្យមាន​ល្បែងសុីសង គ្រប់​ប្រភេទ ទាំង​យប់​ទាំង​ថ្ងៃ ពេលនេះ​សមត្ថកិច្ច​បាន​ចុះ បង្ក្រាប បន​ល្បែង ទាំងនោះ​ជា​បន្តបន្ទាប់​ហើយ ដូចជា មេ​ឆ្នោត បៀ​រ អាប៉ោង​។​
  ​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល លោក សរ ថេត ស្នងការ​នគរបាល ខេត្ត​បាត់ដំបង បាន​បញ្ជា​លោក ឈឿង គឹម ស៊ុង ប្រធាន​ក្រុម​នគរបាល​
06 June, 2014 04:23 PM
​ខេត្ត​បាត់ដំបង​៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​បាន​ធ្វើ​សកម្មភាព វាយ​សម្លាប់​ឪពុកក្មេក​របស់​ខ្លួន ព្រោះ​តែ​ទំនាស់​ពាក្យសម្តី ក្នុង​ក្រុម​គ្រួសារ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ នៅ ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ជ្រោយ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​   ​ប្រតិបត្តិការ​នេះ ដឹកនាំ​ចុះបង្ក្រាប​ដោយ លោក​សក្កិ​៣ ឈិត សេង អធិការរង នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សំពៅ​លូន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សាន ចំរើន ភេទ​ប្រុស
06 June, 2014 03:56 PM
 ​ខេត្ត​បន្ទាយមានជ័យ​៖ ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដកហូត​បាន​ថ្នាំញៀន​មួយថង់ និង រថយន្ត ឡុច​សុីស​១​គ្រឿង ក្នុង​រឿង​ជំនួញ​គ្រឿងញៀន បែក​សំបុក ផ្អើល​ដល់​មេ​ធំ នៅ ភូមិ​ចំការ​តា​ដោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ ម្សិលមិញ​។​   ​នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ លោក ធិន សុិន​ដេត បានឲ្យ​សារពត៌មាន​អង្គរ​ថែម​ស៍ដឹង នៅរ​ថៃ្ង​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ​ថា
06 June, 2014 11:02 AM
ខេត្ត​បន្ទាយមានជ័យ​៖ ក្រុម​គ្រួសារ​មួយ ទើប​ទិញ​រថយន្តឡុច​ស៊ីស​៣៣០ បាន​ប៉ុន្មាន​ថ្ងៃ ក៏​បបួល បងប្អូន និង​ប្រពន្ធ​កូន ទៅ​លេង​ខេត្ត​ប៉ៃលិន ចេញដំណើរ​មិនទាន់​ទាំង​បាន ពាក់ កណ្តាលផ្លូវ​ផង បាន​វ៉ាក់​អឺ​ជាមួយ​រថយន្ត​ឆ្នៃ​មួយគ្រឿង ក៏​វេ​ចង្កូត​ទៅ​ធ្លាក់​ស្នាមភ្លោះ និង បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ និង​បាន​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង ៣​នាក់​ផ្សេង​ទៀត របួសធ្ងន់ ស្រាល កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំនុច​មុខ​ឡឥដ្ឋ ក្នុង​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។
06 June, 2014 10:08 AM
ភ្នំពេញ៖ អគ្គីសនីកម្ពុជា និង ផ្អាកផ្គត់ផ្គង់អគ្គីសនី៤ថ្ងៃ ចំពោះតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ
06 June, 2014 09:22 AM
ខេត្ត​បន្ទាយមានជ័យ​៖ លោក ឈុន សុទ្ធា​វណ្ណា​រី ប្រធាន​ក្រុម​គយ​ចល័ត ក្រសួង និង លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ កម្លាំង អ ហ ចុះ​ឡោម​ពទ្ធ័ ទីតាំង មួយកន្លែង នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត រកឃើញ ទំនិញ​គេច​ពន្ធ ជាច្រើន​ប្រភេទ និង ប្រេង​ម៉ា​ស៊ីត​លត​ឆត្រ័ រាប់រយ​កេស​។
05 June, 2014 10:18 PM
ខេត្ត​បន្ទាយមានជ័យ​៖ប្រកាស​តែងតាំង លោក សុខ ខឿន ចូលកាន់​តំណែង​ជា ប្រធាន​ក្រុមប្រឹក្សាក្រុង​ប៉ោយប៉ែត អាណត្តិ​ទី​៥​បន្តទៀត ក្រោយពីជាប់ឆ្នោត​។ ​លោក តាន់ គឹម​រឹទ្ធិ ជា​សមាជិក​ក្រុមប្រឹក្សា លោក យឿ​ម ម៉ាន់ ជា​សមាជិក លោក ផេ​ម សុជាតិ ជា​សមាជិក ក្នុងនោះ​ក៏​មាន​សមាជិក​ដទៃ​ទៀត មកពី​គណបក្ស​ប្រជាជន និង គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន​១៣​រូប​ផង​ដែរ​។
06 June, 2014 09:15 AM
បន្ទាយមានជ័យ៖  ចំនួន​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ ដែល​ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មានការ​ធ្លាក់ចុះ​ខុសធម្មតា ខណៈដែល​ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ធ្លាប់​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា បាន​ធ្លាក់ចុះ​រហូតដល់​ទៅជិត​៥០% នេះ បើ​យោង​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា​នេះ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact