មាន​អ្នក​ដៀល​លោក​ថៃ នរៈ​សត្យា ថា ​អត់​ចេះ​អី​ទេ គឺ ចេះ​តែ​ដេីរ​តាម​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​

ភ្នំពេញ​៖​ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវបាន​គេ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មាន​អ្នក​ដៀល​លោក​ថៃ នរៈ​សត្យា ថា ​អត់​ចេះ​អី​ទេ គឺ ចេះ​តែ​ដេីរ​តាម​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​
Thu, 14 March 2019 05:58 PM ដោយ ៖ មេត្តាភ្នំពេញ​៖​ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវបាន​គេ​ដៀល​ថា "​មិនចេះ​អី​ទេ ចេះ​តែ​មួយ​មុខ​គត់​គឺ​ដើរ​តាម សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​"​។

​លោក​ថៃ នរៈ​សត្យា សរសេរ​តាម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ថា "​បងប្អូន​ខ្លះ​មិនមែន​ទាំងអស់​ទេ​ពិសេស​អ្នក​នៅ​ស្រុក​ក្រៅ​ប៉ុន្មាន​អ្នក បាន​វាយតម្លៃ​ដោយ​បន្តុះបង្អាប់​ខ្ញុំ​ថា​ជា​សាស្ត្រាចារ្យ​៧​មករា​ដែល​ក្នុងន័យ​នោះគេ​អាច​ចង់​និយាយថា យើង​មិន​ចេះ​អី​ទេ យើង​ចេះ​តែ​មួយ​មុខ​គត់​គឺ​ដើរ​តាម ហ៊ុន សែន តែប៉ុណ្ណោះ​"​។

"​ប្អូន​ចេះ​ប៉ុនណា​?  ដឹង​ប៉ុនណា​? ឆ្លាត​ប៉ុនណា ?
​ល្ងង់​ប៉ុនណា​? ក៏​ធ្វើ​ទៅ​តាម​ហ្នឹង​ទៅ​ប្អូន ! គ្រាន់តែ​ចង់​ដាស់តឿន​ថា អ្នក​កំពុងតែ​រស់នៅ​ក្នុង​បច្ចុប្បន្នកាល , អ្នក​មិន​អាច​វិល​ទៅ​កាន់​ភព​អតីកាល​បានទេ ហើយ​សូម្បី​ថា​អ្នក​ត្រូវតែ​ទៅ​កាន់​ទី​ខាងមុខ​"​អនាគតកាល​" យាង​ដាច់ខាត​ក៏ដោយ ក៏​អ្នក​មិន​ប្រាកដ​ថា អ្នក​នឹង​ទៅ​ដល់​ទីណា​? ពេលណា​? ដោយ​បែបណា​? ផង​ទេ ! ចេះ​ត្រឹម​ថា ឬ​ចេះ​ត្រឹម​ត្រាប់​ភាសា​ដូច​សេក​ឬ​សារិកា​បក​អណ្តាត ឱ្យ​ខ្ញុំ​គិត​ថា​អ្នក​វៃឆ្លាត​បែប​អី​ទៅ ?៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
13 May, 2019 11:26 AM
ភ្នំពេញ​៖ ​​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មាន​ព្រះជន្ម​៦៧​ព្រះវស្សា​ហើ​យ ដែល​ព្រះរាជ​ពិធី​ចម្រេី​ន​ព្រះជន្ម​របស់ព្រះអង្គ ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ គឺ នៅ​ថ្ងៃ​ទី​១៣ , ១៤ , ១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ។
13 May, 2019 11:06 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ សង្កេតឃើញថា មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ​៦០​ម៉ែត្រ នាពេល​បច្ចុប្បន្ន​នេះ មាន​ការរីកចម្រើន​និង​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​មាន​សំណង់ ឬ អគារ យ៉ាងច្រើន​កុះក​រកេីត​ឡេីង​អម​សងខាង​ផ្លូវ ។
13 May, 2019 10:57 AM
ខេត្ដ​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ជាមួយ​ម៉ូតូ មួយ​បាន​កើតឡើង ខណៈ​ជិះ​ស្រប​ទិស​គ្នា ដោយ​គេ​សង្ស័យ​អ្នកបើកបរ​រថយន្ត​ស្រវឹងស្រា​ជោកជាំ ។​
13 May, 2019 10:47 AM
ខេត្ត​ប៉ៃលិន៖ រហូតមកដល់​ពេលនេះ នៅ​តាម​មាត់​ស្ទឹង​មួយ​កន្លែ ង ស្ថិតក្នុង​ភូមិ​អូរច្រា សង្កាត់​ទួល​ល្វា  ក្រុងប៉ៃលិន និង ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី យ៉ាង​ពពាក់ពពូន នាំគ្នា​យក​កញ្ច្រែង ដែក​ស្បែង ព្រមទាំង​សម្ភារ​:​ផ្សេងៗ មួយចំនួនទៀត ចុះ​ទៅ​ក្នុង​ស្ទឹង ដើម្បី​ជីក​កកាយ​ដី​រែង​រក​រ៉ែ​ត្បូង ខណ​:​ដែល​អាជ្ញាធរ​កំពុងតែ​យក​គ្រឿងចក្រ ទៅ​ជីក​កកាយ​ដី​ក្នុង​បាត​ស្ទឹង និង​មាត់​ស្ទឹង គោលបំណង​រៀបចំ​ច្រាំ ង​ស្ទឹង​ឱ្យមាន​សោភ័ណភាព​ល្អ ទាក់ទាញ​ភ្ញៀវ​នៅ​ថ្ងៃ​ខាងមុខ ។​
13 May, 2019 10:41 AM
ភ្នំពេញ​៖ ​នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ថ្លែងថា កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​គេហទំព័រ​អន​ឡាញ​បរទេស​មួយ​ឈ្មោះ War On The Rocks បាន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មួលបង្កាច់​មក​លើ រាជរដ្ឋាភិបាល​កម្ពុជា​ថា អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ខេត្ត​កោះកុង បើទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់ ដោយ​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​ប្រទេស​មក​សំអាង​យ៉ាងណាក៏ដោយ​។​
13 May, 2019 10:33 AM
ខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​មិ​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​។
13 May, 2019 10:14 AM
ខេត្ត​រតនគិរី៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី មានការ​រីករាយ​សប្បាយ​ចិត្ត មិន​មាន​កង្វល់​ក្នុង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ទេ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​យ៉ាងច្រើន​មេ​គ្របដណ្ដប់​ទូទាំង​ខេត្ត ព្រមទាំង​កន្លងមក​មាន​ការត្រៀម​យកចិត្តទុកដាក់​ផ្គត់ផ្គង់​ទឹក​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កន្លងមក​ផង​នោះ​។​
13 May, 2019 10:02 AM
ខេត្ដ​ប៉ៃលិន៖ ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ៃលិន​ធ្វើការ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ពលរដ្ឋ​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គុប​ពី ហើយក៍​ធ្លាប់​បាត់​ពី​មុនៗ​មក​ដែរ ទើប​ប្តឹង​ឱ្យ​ស្រាវជ្រាវ​រកឃើញ​តែ​ម្តង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact