មាន​អ្នក​ដៀល​លោក​ថៃ នរៈ​សត្យា ថា ​អត់​ចេះ​អី​ទេ គឺ ចេះ​តែ​ដេីរ​តាម​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​

ភ្នំពេញ​៖​ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវបាន​គេ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មាន​អ្នក​ដៀល​លោក​ថៃ នរៈ​សត្យា ថា ​អត់​ចេះ​អី​ទេ គឺ ចេះ​តែ​ដេីរ​តាម​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​
Thu, 14 March 2019 05:58 PM ដោយ ៖ មេត្តាភ្នំពេញ​៖​ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវបាន​គេ​ដៀល​ថា "​មិនចេះ​អី​ទេ ចេះ​តែ​មួយ​មុខ​គត់​គឺ​ដើរ​តាម សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​"​។

​លោក​ថៃ នរៈ​សត្យា សរសេរ​តាម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ថា "​បងប្អូន​ខ្លះ​មិនមែន​ទាំងអស់​ទេ​ពិសេស​អ្នក​នៅ​ស្រុក​ក្រៅ​ប៉ុន្មាន​អ្នក បាន​វាយតម្លៃ​ដោយ​បន្តុះបង្អាប់​ខ្ញុំ​ថា​ជា​សាស្ត្រាចារ្យ​៧​មករា​ដែល​ក្នុងន័យ​នោះគេ​អាច​ចង់​និយាយថា យើង​មិន​ចេះ​អី​ទេ យើង​ចេះ​តែ​មួយ​មុខ​គត់​គឺ​ដើរ​តាម ហ៊ុន សែន តែប៉ុណ្ណោះ​"​។

"​ប្អូន​ចេះ​ប៉ុនណា​?  ដឹង​ប៉ុនណា​? ឆ្លាត​ប៉ុនណា ?
​ល្ងង់​ប៉ុនណា​? ក៏​ធ្វើ​ទៅ​តាម​ហ្នឹង​ទៅ​ប្អូន ! គ្រាន់តែ​ចង់​ដាស់តឿន​ថា អ្នក​កំពុងតែ​រស់នៅ​ក្នុង​បច្ចុប្បន្នកាល , អ្នក​មិន​អាច​វិល​ទៅ​កាន់​ភព​អតីកាល​បានទេ ហើយ​សូម្បី​ថា​អ្នក​ត្រូវតែ​ទៅ​កាន់​ទី​ខាងមុខ​"​អនាគតកាល​" យាង​ដាច់ខាត​ក៏ដោយ ក៏​អ្នក​មិន​ប្រាកដ​ថា អ្នក​នឹង​ទៅ​ដល់​ទីណា​? ពេលណា​? ដោយ​បែបណា​? ផង​ទេ ! ចេះ​ត្រឹម​ថា ឬ​ចេះ​ត្រឹម​ត្រាប់​ភាសា​ដូច​សេក​ឬ​សារិកា​បក​អណ្តាត ឱ្យ​ខ្ញុំ​គិត​ថា​អ្នក​វៃឆ្លាត​បែប​អី​ទៅ ?៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
19 May, 2019 03:51 PM
ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឌុ​ច សុខ​សារិន កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ បាន​ចេញ​ដីកា​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។
19 May, 2019 03:46 PM
ខេត្ត​រតនគិរី​៖ បន្ទាប់ពី​មាន​គ​ណីយ៍ Facebook ឈ្មោះ ស៊ី ណា បាន​បង្ហោះ​គ្លីប​វីដេអូរ មួយ​ពាក់ព័ន្ធ​ករណី​បង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩ ចោទប្រកាន់​នគរបាល​អធិការ ស្រ​កបរ​កែវ​ថា ធ្វើ​ស៊ី ដោយ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ មិន​មាន​ភស្ដុតាង និង​មិន​មាន​ដីការ​ពី​តុលាការ​។
19 May, 2019 03:34 PM
ខេត្ត​បាត់ដំបង៖ ​យោងតាម​របាយការណ៍​ចេញ​ដោយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បានបង្ហាញ​ថា ក្នុង​រយៈពេល​២​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ទី​១៣-១៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ការជួញដូរ​និង​រក្សារ​ទុក​គ្រឿងញៀន​ចំនួន​៤​ករណី​ផ្សេង​គ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ជាមួយ​និង​ថ្នាំញៀន​ជាង​១០០​ក្រាម​។​
19 May, 2019 03:27 PM
ខេត្ត​ប៉ៃលិន៖ ក្រោយពី​មាន​ការចុះផ្សាយ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ បុរស​ម្នាក់ ឈ្មោះ​ឆន ចាន់ថុន ជា​កូនប្រសារ​ម្ចាស់​ដី​កម្មសិទ្ធិ បាន​ធ្វើ​ការបកស្រាយ​បំភ្លឺ ករណី​ទំនាស់​ដីធ្លី​ជាមួយ​ភាគី​ម្ខាង​ទៀត នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​អះអាង​ថា រូបគាត់​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ពិតប្រាកដ  តែ​បាន​ចាញ់បោក​មិត្តភក្តិ​ប្រុស​ម្នាក់ ដោយ​បាន​ប្តិត​មេដៃ​ផ្ទេរកម្មសិទ្ធិ​កាត់​ដី​មួយ​ចំ ណែ​ក ឱ្យ​រូបគេ ដើម្បី​យកទៅ​ដាក់​មីក្រូហិរញ្ញវត្ថុ ដើម្បី​យក​លុយ​មក​សង​ថ្លៃ​ដី តែ​ទីបំផុត​រូបគេ​បាន​យក​ដី​នោះ​ទៅ​លក់​ឱ្យ​អ្នកដទៃ រួច​វេច​លុយ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​មិន​បាន​កម្រៃ​អ្វី​សូម្បីតែ​បន្តិច​សោះឡើយ ។
19 May, 2019 03:19 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​ក្រុមហ៊ុន​លោក ហេង អេង ធ្វើ​អាជីវកម្ម​កាយ​រណ្តៅ​ដឹក​អាចម៌ដី​លក់ កំពុង​បំផ្លាញ​ផ្លូវ មូលនិធិ​ឃុំ​និង​បង្ករ​ហា​នី​ភ័យ​ដល់​ពួកគាត់​ផង​ដែរ​។​
19 May, 2019 03:57 PM
ខេត្ត​ប៉ៃលិន៖ កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ពិនិត្យ​មើល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​អង្គការ​ស៊ី​.​ប៊ី​.​អិន កម្ពុជា ដែល​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដាច់ស្រយាល​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី ១០-១២ ខែ​ឧសភា ឆ្នាំ​២០១៩ ។​
13 May, 2019 11:34 AM
មណ្ឌលគិរី​៖ លោក ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី​ឲ្យដឹងថា សមត្ថកិច្ច​បាន​ប្រើ​ពេល​២០​ថ្ងៃ​គត់ ក្នុងការ​បំបែកសំណុំរឿង​ឃាតកម្ម​ដែល​បាន​កើតឡើង​អំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុក​កែវ​សីមា  ហើយ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគ​បាល​នាំខ្លួន​ទៅ​ធ្វើ​ត្រាប់​ឡើងវិញ  នៅ​កន្លែងកើតហេតុ ស្ថិតនៅ​ភូមិ​ក្មូម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។​
13 May, 2019 11:26 AM
ភ្នំពេញ​៖ ​​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មាន​ព្រះជន្ម​៦៧​ព្រះវស្សា​ហើ​យ ដែល​ព្រះរាជ​ពិធី​ចម្រេី​ន​ព្រះជន្ម​របស់ព្រះអង្គ ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ គឺ នៅ​ថ្ងៃ​ទី​១៣ , ១៤ , ១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact