មាន​អ្នក​ដៀល​លោក​ថៃ នរៈ​សត្យា ថា ​អត់​ចេះ​អី​ទេ គឺ ចេះ​តែ​ដេីរ​តាម​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​

ភ្នំពេញ​៖​ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវបាន​គេ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មាន​អ្នក​ដៀល​លោក​ថៃ នរៈ​សត្យា ថា ​អត់​ចេះ​អី​ទេ គឺ ចេះ​តែ​ដេីរ​តាម​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​
Thu, 14 March 2019 05:58 PM ដោយ ៖ មេត្តាភ្នំពេញ​៖​ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវបាន​គេ​ដៀល​ថា "​មិនចេះ​អី​ទេ ចេះ​តែ​មួយ​មុខ​គត់​គឺ​ដើរ​តាម សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​"​។

​លោក​ថៃ នរៈ​សត្យា សរសេរ​តាម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ថា "​បងប្អូន​ខ្លះ​មិនមែន​ទាំងអស់​ទេ​ពិសេស​អ្នក​នៅ​ស្រុក​ក្រៅ​ប៉ុន្មាន​អ្នក បាន​វាយតម្លៃ​ដោយ​បន្តុះបង្អាប់​ខ្ញុំ​ថា​ជា​សាស្ត្រាចារ្យ​៧​មករា​ដែល​ក្នុងន័យ​នោះគេ​អាច​ចង់​និយាយថា យើង​មិន​ចេះ​អី​ទេ យើង​ចេះ​តែ​មួយ​មុខ​គត់​គឺ​ដើរ​តាម ហ៊ុន សែន តែប៉ុណ្ណោះ​"​។

"​ប្អូន​ចេះ​ប៉ុនណា​?  ដឹង​ប៉ុនណា​? ឆ្លាត​ប៉ុនណា ?
​ល្ងង់​ប៉ុនណា​? ក៏​ធ្វើ​ទៅ​តាម​ហ្នឹង​ទៅ​ប្អូន ! គ្រាន់តែ​ចង់​ដាស់តឿន​ថា អ្នក​កំពុងតែ​រស់នៅ​ក្នុង​បច្ចុប្បន្នកាល , អ្នក​មិន​អាច​វិល​ទៅ​កាន់​ភព​អតីកាល​បានទេ ហើយ​សូម្បី​ថា​អ្នក​ត្រូវតែ​ទៅ​កាន់​ទី​ខាងមុខ​"​អនាគតកាល​" យាង​ដាច់ខាត​ក៏ដោយ ក៏​អ្នក​មិន​ប្រាកដ​ថា អ្នក​នឹង​ទៅ​ដល់​ទីណា​? ពេលណា​? ដោយ​បែបណា​? ផង​ទេ ! ចេះ​ត្រឹម​ថា ឬ​ចេះ​ត្រឹម​ត្រាប់​ភាសា​ដូច​សេក​ឬ​សារិកា​បក​អណ្តាត ឱ្យ​ខ្ញុំ​គិត​ថា​អ្នក​វៃឆ្លាត​បែប​អី​ទៅ ?៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 March, 2019 09:55 AM
ភ្នំពេញ​៖ ​គិតពី​ខែ​មករា​មក​ដល់​ត្រឹម​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩ មាន​អគ្គិភ័យ​កើតឡើង​ចំនួន​១៤៩​លើក ហើយ​បណ្តាលឲ្យ​មនុស្ស​៣​នាក់​បាត់បង់​ជីវិត​។
20 March, 2019 09:20 PM
មណ្ឌលគិរី​៖​ បន្ទាប់​ពី​មន្ត្រី​បរិស្ថាន នាយ​ដែនជម្រកសត្វព្រៃ ភ្នំ​ណា​ម​លៀ បាន​រឹបអូស រថយន្ត​ឡង់​គ្រីស័រ ដែល​មាន​ផ្ទុក​ឈើ មួយគ្រឿង កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ​នៅ​ចំណុច​អូរ​ដាំ​កន ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​
30 November, -0001 12:00 AM
ខេត្ត​រតនគិរី៖ បន្ទាប់ពី​មាន​ការរុះរើ​សាងសង់​បន្ថែម​នូវ​ស្ពាន​ឆ្លង​ទន្លេ​សេសាន្ត នៅ​ស្រុក​អណ្ដូង​មាស ស្ថិតក្នុង​ភូមិ​លោ​មចាស់ ឃុំ​អណ្ដូង​មាស កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ ហើយ​ទូកដរ បានចាប់ផ្ដើម​ចម្លង​នៅ​ថ្ងៃ​ទី​១៤ មក ប្រជាពលរដ្ឋ និង​អាជីវករ ក៏​បាន​ឆ្លង​ទៅ​មក​ជា​ធម្មតា បើ​ទោះជា​ត្រូវ​ចំណាយ​ប្រាក់​មួយ​ចំនួន​ក្នុងការ​ធ្វើ​ដំណើរ​ឆ្លង​ដ​រ និង​មាន​ការ​យឺត​បន្តិចបន្តួច​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​មានការ​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ទូកដរ ដែល​ធ្វើឲ្យ​ពួកគាត់​បាន​ឆ្លង​ប្រកប​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​
20 March, 2019 08:29 PM
ភ្នំពេញ​៖​​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បង្ហេី​បថា បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក គឺ មាន​ប៉ូលិស​ពាក់ព័ន្ធ​ដែរ ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ។
20 March, 2019 08:26 PM
ខេត្ត​បាត់ដំបង​៖ ជនសង្ស័យ​០៣​នាក់​ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ក្រុម​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល​ ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួ​ន​បាន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទៅ​និង​ករណី​រក្សារ​ទុក​ថ្នាំញៀន​។​
20 March, 2019 08:17 PM
ភ្នំពេញ​៖​ រដូវប្រាំង​ឆ្នាំនេះ ពិសេស​ក្នុង​ខែ​មេសា​និង​ខែឧសភា អាកាសធាតុ​មាន​សភាព​ក្តៅ​ហួត​ហែង សីតុណ្ហភាព​អតិបរមា​នៅពេល​ខ្លះ​អាច​ឡេីង​ដល់​៤០​អង្សា​សេ​ទៅ​៤២​អង្សា​សេ មាន​ភ្លៀង​កក់ខែ​តិច មាន​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់កើត​ឡេីង​ច្រេី​ន ។
20 March, 2019 02:41 PM
ខេត្ត​បាត់ដំបង​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​៥០៨ ប្រចាំ​តំបន់​ទន្លេសាប​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ញី​ឈ្មោល​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​ថ្នាំញៀន​។​
20 March, 2019 10:16 AM
ខេត្ត​ប៉ៃលិន៖ ប្រជាពលរដ្ឋ រួម​ជាមួយនឹង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់សិប​នាក់ ដែល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៧ មាន​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង ដោយ​ម្នាក់ៗ ចាត់ទុកថា នេះ​ជា​បញ្ហា​ដ៏​ចម្លែក​មួយ ដែល​ពុំ​ធ្លាប់​ឃើញ​ពីមុនមក ខណ​:​ខាង​សាលាខេត្ត​អនុញ្ញាតិ​ឱ្យ​ក្រុម​ឈ្មួញ​នាំគ្នា​សង់រោង​ដាក់​តាំងពិព័រណ៍ លក់ដូរ​ទំនិញ​ខាង​សាលាខេត្ត​អនុញ្ញាតិ​ឱ្យ​ក្រុម​ឈ្មួញ​នាំគ្នា​សង់រោង​ដាក់​តាំងពិព័រណ៍​យ៉ាង​រំភើយ នៅលើ​ផ្លូវជាតិ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact