មាន​អ្នក​ដៀល​លោក​ថៃ នរៈ​សត្យា ថា ​អត់​ចេះ​អី​ទេ គឺ ចេះ​តែ​ដេីរ​តាម​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​

ភ្នំពេញ​៖​ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវបាន​គេ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មាន​អ្នក​ដៀល​លោក​ថៃ នរៈ​សត្យា ថា ​អត់​ចេះ​អី​ទេ គឺ ចេះ​តែ​ដេីរ​តាម​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​
Thu, 14 March 2019 05:58 PM ដោយ ៖ មេត្តាភ្នំពេញ​៖​ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវបាន​គេ​ដៀល​ថា "​មិនចេះ​អី​ទេ ចេះ​តែ​មួយ​មុខ​គត់​គឺ​ដើរ​តាម សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​"​។

​លោក​ថៃ នរៈ​សត្យា សរសេរ​តាម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ថា "​បងប្អូន​ខ្លះ​មិនមែន​ទាំងអស់​ទេ​ពិសេស​អ្នក​នៅ​ស្រុក​ក្រៅ​ប៉ុន្មាន​អ្នក បាន​វាយតម្លៃ​ដោយ​បន្តុះបង្អាប់​ខ្ញុំ​ថា​ជា​សាស្ត្រាចារ្យ​៧​មករា​ដែល​ក្នុងន័យ​នោះគេ​អាច​ចង់​និយាយថា យើង​មិន​ចេះ​អី​ទេ យើង​ចេះ​តែ​មួយ​មុខ​គត់​គឺ​ដើរ​តាម ហ៊ុន សែន តែប៉ុណ្ណោះ​"​។

"​ប្អូន​ចេះ​ប៉ុនណា​?  ដឹង​ប៉ុនណា​? ឆ្លាត​ប៉ុនណា ?
​ល្ងង់​ប៉ុនណា​? ក៏​ធ្វើ​ទៅ​តាម​ហ្នឹង​ទៅ​ប្អូន ! គ្រាន់តែ​ចង់​ដាស់តឿន​ថា អ្នក​កំពុងតែ​រស់នៅ​ក្នុង​បច្ចុប្បន្នកាល , អ្នក​មិន​អាច​វិល​ទៅ​កាន់​ភព​អតីកាល​បានទេ ហើយ​សូម្បី​ថា​អ្នក​ត្រូវតែ​ទៅ​កាន់​ទី​ខាងមុខ​"​អនាគតកាល​" យាង​ដាច់ខាត​ក៏ដោយ ក៏​អ្នក​មិន​ប្រាកដ​ថា អ្នក​នឹង​ទៅ​ដល់​ទីណា​? ពេលណា​? ដោយ​បែបណា​? ផង​ទេ ! ចេះ​ត្រឹម​ថា ឬ​ចេះ​ត្រឹម​ត្រាប់​ភាសា​ដូច​សេក​ឬ​សារិកា​បក​អណ្តាត ឱ្យ​ខ្ញុំ​គិត​ថា​អ្នក​វៃឆ្លាត​បែប​អី​ទៅ ?៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
19 August, 2014 03:06 PM
​កំពង់ចាមៈ មន្ត្រីនគរបាល បម្រើ​ការងារ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម ត្រូវបាន​ជន​ញៀន​ថ្នាំ​ចំនួន​២​នាក់ ដែលជា​បន​ភឿន​នឹង​គ្នា​នោះ កាប់សម្លាប់​បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ ប៉ុន្តែ​ជនដៃដល់ ដែលជា​មនុស្ស​ញៀន​ថ្នាំ​នោះ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ចំការលើ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​តាម​ចាប់ខ្លួន​ក្នុង​រយៈពេល ៩០​នាទី ក្រោយ​ធ្វើ​សកម្មភាព​។​
19 August, 2014 02:49 PM
​កណ្ដាលៈ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្វាយរៀង ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)១​កញ្ចប់ ពីបទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​មុខ​ក្លោងទ្វារវត្ត​ដូន​សរ ស្ថិតក្នុង​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​១០:៣០​នាទី ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤​។​
19 August, 2014 02:30 PM
​ពោធិ៍សាត់ៈ កម្លាំង​នគរបាល​ស្រុក​វាលវែង និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​អន្លង់​រាប បាន​រកឃើញ​ប្រេង​ម្រះព្រៅ​ចំនួន​១០៩​ប៊ីដុង ដែល​ឈ្មួញ​បាន​កប់​លាក់ទុក​នៅក្នុង​ដី​ជាង​១​ឆ្នាំ បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួលបាន​ព័ត៌មាន​ពី​បណ្ដាញ​ដែលមាន​ការសង្ស័យថា ឈ្មួញ​បាន​លាក់​កប់​ទុក​នៅក្បែរ​ជើងភ្នំ​។​
18 August, 2014 10:07 PM
កណ្តាលៈ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កាលពី​វេលា​ម៉ោង​៣:០៥​នាទី ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៤ បន្ទាប់ពី​ស្ត្រី​ជា​មេដោះ​នៅក្នុង​អង្គការ​គ្រួសារ​ថ្មី បាន​ប្រទះឃើញ​ក្មេង​កំព្រា​នៅក្នុង​អង្គការ បាន​ចង​.​ក​ស្លាប់​នៅលើផ្ទះ​អង្គការ​គ្រួសារ​ថ្មី ស្ថិតក្នុង​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ កណ្ដាល​។​
18 August, 2014 09:54 PM
​កណ្តាលៈ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្បាលជ្រោយ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ អណ្តែត​តាម​ទឹក​ហូរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦:២០​នាទី ល្ងាច​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៤​។ ក្រោយពី​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​រួចមក លោក​វរសេនីយ៍ត្រី មុយ ចាន់​ពេជ្រ អធិការនគរបាល​ស្រុក​កោះធំ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​-​កោសល្យ​វិ​ច្ច័​យ លើ​សាកសព​ជនរងគ្រោះ ដើម្បី​ស្វែងរក​អត្តសញ្ញាណ និង​មូលហេតុ​នៃ​ការស្លាប់​។​
18 August, 2014 09:45 PM
កណ្តាលៈ សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ប្លន់​សកម្ម​ម្នាក់ និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង នៅវេលា​ម៉ោង​៨:៣០​នាទី ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះជួល​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​
18 August, 2014 09:21 PM
បន្ទាយ​មាន​ជ័​យៈ កម្មករ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដាច់​ដៃស្តាំ​ម្ខាង និង​បាក់ជើង​ស្ដាំ​ម្ខាង ខណៈពេល​រូបគេ​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​ដាំដំឡូង​មី​ឲ្យ​គេ​ជាន់​ប៉ះចំ​មីនតោន ដែល​កប់​ក្នុង​ដី​តាំងពី​សម័យ​សង្គ្រាម​ផ្ទុះ​លាន់ឮ​កក្រើក​ព្រៃ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោង​៨:៤០​នាទី ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤​នេះ នៅ​ចំណុច​ចន្លោះ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ខ្វាវ និង​ក្រឡ​ចាស់ ចម្ងាយ​ពី​ផ្លូវ​ព្រំដែន​៣,៥០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក
18 August, 2014 09:09 PM
​កណ្តាលៈ បុរស​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​យីហោ​ថ្នល់ទទឹង ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់ ពេល​កំពុង​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​រងរបួស​ធ្ងន់​២​នាក់ កាលពី​វេលា​ម៉ោង​៤:៥០​នាទី រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៣ និង​២៤ ស្ថិតក្នុង​ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល កណ្ដាល​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact