បទល្មើស​ព្រៃឈើ​នៃ​ការ​សន្និធិ​ឈើ​អារ​នៅក្នុង​ក្រុង​បាន​លុង​ខេត្តរតនគិរី​

ខេត្ត​រតនគិរី៖ ជា​រៀងរាល់​យប់​គេ​សង្កេតឃើញ​គោយន្ត​យ៉ាងហោចណាស់​ចំនួន​៣​គ្រឿង ដឹកឈើ​អា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បទល្មើស​ព្រៃឈើ​នៃ​ការ​សន្និធិ​ឈើ​អារ​នៅក្នុង​ក្រុង​បាន​លុង​ខេត្តរតនគិរី​
Thu, 14 March 2019 05:32 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ ជា​រៀងរាល់​យប់​គេ​សង្កេតឃើញ​គោយន្ត​យ៉ាងហោចណាស់​ចំនួន​៣​គ្រឿង ដឹកឈើ​អារ​ចម្រុះ​គ្រប់​ប្រភេទ​ចូលក្នុង​ទីតាំង​ស្តុក​ឈើ​២​កន្លែង​ក្នុង​ក្រុង​បាន​លុង​ដូចជា​ទី​១.​ដេប៉ូ​ឈ្មោះ​ប្រាក់ សឿន ហៅ​ស៊ុយ ទី​២.​ដេប៉ូ​ឈ្មោះ​ងិន អូន ហើយ​គោយន្ត​ទាំងនេះ​ដឹកឈើ​អារ​ចេញពី​តំបន់​ព្រៃ​បំរុង​ទុក​របស់​រដ្ឋ និង​ព្រៃ​សហគមន៍ ដោយ​គ្មាន​វិធានការ​គ្រប់គ្រង​ត្រួតពិនិត្យ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​មន្ត្រី​មេព្រៃ​ទាំងនេះ​បាន​បើកដៃ​ឲ្យ​ឈ្មួញ​ឈើ​ប្រព្រឹត្ត​សកម្មភាព​បទល្មើស​នេះ​យ៉ាង​អាណាធិបតេយ្យ​។ តាម​ការ​ផ្តល់​ព័ត៌មាន​ឲ្យដឹងថា ក្រុម​ឈ្មួញ​ឈើ​ខាងលើនេះ​បាន​រៀបចំ​ក្រុមការងារ​មួយ​ច្បាស់លាស់​ក្នុងនោះ ពួក​កាប់រំលំ​ប្រមូល​ឈើ​ក្នុង​តំបន់​ព្រៃ ដែល​មាន​ត្រង់សឺន័រ ជាច្រើន​គ្រឿង កាប់រំលំ​.​អារ និង​គោយន្ត​កន្ត្រៃយ៍ប្រ​មូល​អូសទាញ​ចេញពី​ព្រៃ យក​មក​ស្តុក​ក្រៅ​ពី​តំបន់​ព្រៃ ហើយ​មាន​ក្រុម​គោយន្ត​ជាច្រើន​គ្រឿង​ប្រមូល​ដឹក យក​មក​ផ្គត់ផ្គង់​នៅ​ដេប៉ូ​ទាំង​២​ខាងលើ​។

សកម្មភាព​នេះ​បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ រហូតដល់​បច្ចុប្បន្ន ភាព​អាណាធិបតេយ្យ​នេះ បាន​ធ្វើឲ្យ​សក្តានុពល​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី​កាន់តែ​បាត់បង់​ជាមួយ​នឹង​ដី​ព្រៃឈើ​ដែល​ត្រូវ​កាប់​ទន្ទ្រាន​បន្ថែម​យក​ជា​កម្ម​សិទ្ធ​ផងដែរ​។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះ ក្រុម​អ្នក​យក​ព័ត៌មាន​ប្រចាំ​ខេត្តរ​ន​គិរី នៅវេលា​ម៉ោង​៨.៥៧​នាទី​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០១៩ បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក​កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី លោក​មិន​បាន​ឆ្លើយតប​អ្វី​នោះទេ ដោយ​គ្រាន់​និយាយ​យ៉ាងខ្លី​ថា ជាប់​សន្និបាត​នៅ​ក្រសួង​កសិកម្ម​រួច​បិទ​ទូរស័ព្ទ​តែម្តង​។

ដោយឡែក​លោក សយ សូ​ណា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី ទូរស័ព្ទ​ចូល​ច្រើនដង​តែ​មិន​មាន​អ្នក​លើក​។ ប្រភព​ព័ត៌មាន​ដោយឡែក​មួយទៀត បាន​បង្ហើប​ឲ្យដឹងថា បើ​ប្រជាពលរដ្ឋ​ដឹកឈើ​បន្តិចបន្តួច​តាម​ម៉ូតូ​យកមក​ប្រើប្រាស់​ត្រូវ​បាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​.​កម្លាំង​ប៉ូលីស​.​កម្លាំងយោធា​.​កម្លាំង​ប៉េអឹម​ចាប់​ឃាត់​ទារប្រាក់​.​តែ​ចំពោះ​គោយន្ត​ដឹកឈើ​ទ្រង់ទ្រាយ​ធំ​ចូល​ដេប៉ូ​ខាងលើ​ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះបង្ក្រាប​ឡើយ​សង្ស័យ​មានការ​ទទួល​ផលប្រយោជន៍​ពី​ម្ចាស់​ដេប៉ូ​ទាំងនោះ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 March, 2019 09:44 AM
ខេត្ត​រតនគិរី៖ នៅ​ថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១.00​នាទី​ព្រឹក​មាន​ករណី​អគី្គ​ភ័យ ឆេះ​កុដ្ឋ​លោក នៅក្នុង​វត្ត​សេរី​វ​ឌ្ឈ​នារា​ម ហៅ​វត្ត វិឡា​កាត់ ដែល​មាន​ទីតាំង ស្ថិតក្នុង​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​
17 March, 2019 09:34 AM
ខេត្ត​បាត់ដំបង​៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែង​សុីសង​(​ភ្នាល់​ចាក់​បាល់​)​ជ្រក​ក្រោម​ស្លាក​អុិន​ធឺ​ណិ​តមួយ​កន្លែងខ​ណះ​ដែល​ទីតាំង​ជាច្រើន​ផ្សេង​ទៀត​បាន​បិទទ្វារ​។​
17 March, 2019 09:23 AM
ខេត្ត​រតនគិរី៖ ស្ត្រី​ម្នាក់​មាន​ការតក់ស្លុត​យ៉ាងខ្លាំង គ្រា​ដែល​ឃើញ​ប្ដី​ដេក​យូរ​ខុស​ពី​ធម្មតា ទៅ​ដាស់​ទើប​ដឹង​ថា​ប្ដី​ស្លាប់​។​
15 March, 2019 07:14 PM
មណ្ឌលគិរី​៖ កាកបាទក្រហមកម្ពុជា ត្រៀម​នឹង​ផ្ដល់​អណ្តូងទឹក​ជាង​២០ ដល់​ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី ខណ​:​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​នេះ​កំពុង​ប្រឈម​និង​ការខ្វះ​ទឹក​។​
15 March, 2019 06:59 PM
ខេត្ត​បាត់ដំបង​៖​ អាជ្ញាធរ​បាត់ដំបង​បាន​ពិនិត្យ​និង​រក​ឃើញ​ជន​បរទេស​ចំនួន​៦៩០​គ្រួសារ​ស្មើរ​នឹង​១,៧២៩​នាក់​មក​ស្នាក់​រស់នៅ​ដោយ​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​។​
15 March, 2019 01:56 PM
ខេត្ត​ប៉ៃលិន៖ ស្ត្រី​ម្នាក់​ស្ទើរ​ស្រែក​ទ្រ​យោ​យំ ខណ​:​ដើរ​ទៅ​បើក​តូប​បម្រុង​នឹង​លក់ដូរ​ដូច​សព្វដង ស្រាប់តែ​ពិនិត្យ​ឃើញ​ឥ​វ៉ាន់​នៅក្នុង​តូប​របស់​ខ្លួន​បាត់​អស់​ជាច្រើន ដោយ​បន្ទាប់ពី​ក្រុម​ចោរ​ចូល​ចាក់សោ លួច​រួច ក៏​ចាក់សោ​បិទ​វិញ លុះ​ម្ចាស់​តូប​បើក​មើល​ឃើញ​សភាព​ខុស​ប្រក្រតី ទើប​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​តែម្តង ។
15 March, 2019 01:46 PM
ភ្នំពេញ​៖​ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​បុរស​ម្នាក់​ជា​តៃកុង​រថយន្តស្ទូច​ធុន​ធំ​មួយគ្រឿង ត្រូវបាន​មន្ត្រី​អាវុធហត្ថ​វៃ​ឲ្យ​រងរបួស​បែកក្បាល​ដេរ​អស់​៦​ថ្នេរ ខណៈ​អ្នកបេីករថយន្ត​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​មិន​ត្រឹមត្រូវ​តាម​ម៉ោង​កំណត់ ។
15 March, 2019 01:37 PM
​ភ្នំពេញ​៖ ​​តាម​គម្រោង នៅវេលា​ម៉ោង​១១ ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក MOON JAE-IN ប្រធានាធិបតី​កូរ៉េខាងត្បូង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact