បទល្មើស​ព្រៃឈើ​នៃ​ការ​សន្និធិ​ឈើ​អារ​នៅក្នុង​ក្រុង​បាន​លុង​ខេត្តរតនគិរី​

ខេត្ត​រតនគិរី៖ ជា​រៀងរាល់​យប់​គេ​សង្កេតឃើញ​គោយន្ត​យ៉ាងហោចណាស់​ចំនួន​៣​គ្រឿង ដឹកឈើ​អា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បទល្មើស​ព្រៃឈើ​នៃ​ការ​សន្និធិ​ឈើ​អារ​នៅក្នុង​ក្រុង​បាន​លុង​ខេត្តរតនគិរី​
Thu, 14 March 2019 05:32 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ ជា​រៀងរាល់​យប់​គេ​សង្កេតឃើញ​គោយន្ត​យ៉ាងហោចណាស់​ចំនួន​៣​គ្រឿង ដឹកឈើ​អារ​ចម្រុះ​គ្រប់​ប្រភេទ​ចូលក្នុង​ទីតាំង​ស្តុក​ឈើ​២​កន្លែង​ក្នុង​ក្រុង​បាន​លុង​ដូចជា​ទី​១.​ដេប៉ូ​ឈ្មោះ​ប្រាក់ សឿន ហៅ​ស៊ុយ ទី​២.​ដេប៉ូ​ឈ្មោះ​ងិន អូន ហើយ​គោយន្ត​ទាំងនេះ​ដឹកឈើ​អារ​ចេញពី​តំបន់​ព្រៃ​បំរុង​ទុក​របស់​រដ្ឋ និង​ព្រៃ​សហគមន៍ ដោយ​គ្មាន​វិធានការ​គ្រប់គ្រង​ត្រួតពិនិត្យ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​មន្ត្រី​មេព្រៃ​ទាំងនេះ​បាន​បើកដៃ​ឲ្យ​ឈ្មួញ​ឈើ​ប្រព្រឹត្ត​សកម្មភាព​បទល្មើស​នេះ​យ៉ាង​អាណាធិបតេយ្យ​។ តាម​ការ​ផ្តល់​ព័ត៌មាន​ឲ្យដឹងថា ក្រុម​ឈ្មួញ​ឈើ​ខាងលើនេះ​បាន​រៀបចំ​ក្រុមការងារ​មួយ​ច្បាស់លាស់​ក្នុងនោះ ពួក​កាប់រំលំ​ប្រមូល​ឈើ​ក្នុង​តំបន់​ព្រៃ ដែល​មាន​ត្រង់សឺន័រ ជាច្រើន​គ្រឿង កាប់រំលំ​.​អារ និង​គោយន្ត​កន្ត្រៃយ៍ប្រ​មូល​អូសទាញ​ចេញពី​ព្រៃ យក​មក​ស្តុក​ក្រៅ​ពី​តំបន់​ព្រៃ ហើយ​មាន​ក្រុម​គោយន្ត​ជាច្រើន​គ្រឿង​ប្រមូល​ដឹក យក​មក​ផ្គត់ផ្គង់​នៅ​ដេប៉ូ​ទាំង​២​ខាងលើ​។

សកម្មភាព​នេះ​បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ រហូតដល់​បច្ចុប្បន្ន ភាព​អាណាធិបតេយ្យ​នេះ បាន​ធ្វើឲ្យ​សក្តានុពល​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី​កាន់តែ​បាត់បង់​ជាមួយ​នឹង​ដី​ព្រៃឈើ​ដែល​ត្រូវ​កាប់​ទន្ទ្រាន​បន្ថែម​យក​ជា​កម្ម​សិទ្ធ​ផងដែរ​។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះ ក្រុម​អ្នក​យក​ព័ត៌មាន​ប្រចាំ​ខេត្តរ​ន​គិរី នៅវេលា​ម៉ោង​៨.៥៧​នាទី​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០១៩ បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក​កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី លោក​មិន​បាន​ឆ្លើយតប​អ្វី​នោះទេ ដោយ​គ្រាន់​និយាយ​យ៉ាងខ្លី​ថា ជាប់​សន្និបាត​នៅ​ក្រសួង​កសិកម្ម​រួច​បិទ​ទូរស័ព្ទ​តែម្តង​។

ដោយឡែក​លោក សយ សូ​ណា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី ទូរស័ព្ទ​ចូល​ច្រើនដង​តែ​មិន​មាន​អ្នក​លើក​។ ប្រភព​ព័ត៌មាន​ដោយឡែក​មួយទៀត បាន​បង្ហើប​ឲ្យដឹងថា បើ​ប្រជាពលរដ្ឋ​ដឹកឈើ​បន្តិចបន្តួច​តាម​ម៉ូតូ​យកមក​ប្រើប្រាស់​ត្រូវ​បាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​.​កម្លាំង​ប៉ូលីស​.​កម្លាំងយោធា​.​កម្លាំង​ប៉េអឹម​ចាប់​ឃាត់​ទារប្រាក់​.​តែ​ចំពោះ​គោយន្ត​ដឹកឈើ​ទ្រង់ទ្រាយ​ធំ​ចូល​ដេប៉ូ​ខាងលើ​ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះបង្ក្រាប​ឡើយ​សង្ស័យ​មានការ​ទទួល​ផលប្រយោជន៍​ពី​ម្ចាស់​ដេប៉ូ​ទាំងនោះ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
11 June, 2014 05:20 PM
​ខេត្ត​កំពង់ធំ៖ ​ស្នងការ​នគរបាល ខេត្តកំពង់ធំ​លោក ផាន់ សុ​ផេង ត្រូវបាន​ថ្នាក់លើ​ដកហូត​ដំណែង ហើយ​ប្រកាស​តែងតាំង​លោក ជូ សំអាន ជំនួស​នា​ថ្ងៃស្អែក ហើយ​ពី​ធី​នេះ ក្រោម​អធិបតីភាព​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​12 ខែមិថុនា ឆ្នាំ​2014​។​
11 June, 2014 04:46 PM
ខេត្ត​បន្ទាយមានជ័យ​៖ ​លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​11 ខែមិថុនា ឆ្នាំ​2014 សូម​ជម្រាប​ជូនដំណឹង​ដល់​អស់លោក លោកស្រី​ជា​មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និង​បងប្អូន​ប្រជាពលរដ្ឋ អោយបាន​ជ្រាបថាៈ​ពេល​ថ្មីៗ​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវបាន​អជ្ញាធរ​ថៃ​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ។​
10 June, 2014 11:19 AM
​ខេត្ត​បន្ទាយមានជ័យ​៖ ​អាជ្ញាធរ ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ ដល់​ពលករ ដែល​បាត់​ឥ​វ៉ាន់ សូម​មក​ទទួល របស់របរ និង​សម្ភា​រះ​របស់ខ្លួន នៅ​អធិការដ្ឋាន នគរបាល ក្រុង​ប៉ោយប៉ែត ព្រេ​ាះ​កាលពី យប់មិញ ដោយ​មាន​មនុស្ស​ច្រើនពេក បង្ករ​ភាព​រញ៉េរញ៉ៃ ធ្វើឲ្យ​បងប្អូន​មួយចំនួន រក​សម្ភា​រះ របស់ខ្លួន មិនឃើញ មួយវិញទៀត ប្រជាពលរដ្ឋ​មួយចំនួន ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូនមក មុន រថយន្ត​ដឹក​សម្ភា​រះ​របស់​បងប្អូន​មក​តាម​ក្រោយ ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​រក​មិនឃើញ​ផង​។​
09 June, 2014 09:11 PM
ខេត្ត​បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ​ជាច្រើន​នាក់ ត្រូវ​រថយន្ត​ថៃ​បែន​ទម្លាក់ ទាំង​មនុស្ស និង​ឥ​វ៉ាន់ នៅ​ចំណុចរង្វង់មូល ច្រក​ទ្វារ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដូច​សត្វ​ធាតុ ខ​ណះ​ដែល អាជ្ញាធរ​ថៃ បញ្ជូន​មក​កម្ពុជា នា​វេលា​ម៉ោង​9​យប់​ថ្ងៃ​ទី​09 ខែមិថុនា ឆ្នាំ​2014​នេះ​។​
09 June, 2014 05:49 PM
​ខេត្ត​បន្ទាយមានជ័យ​៖ សមត្ថកិច្ច កាំកុងត្រូល និង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ ទំនិញ និង​អាហារ​ខូច​គុណភាព និង​ការតាំង​លក់​ផលិតផល របស់​អាជីវករ នៅ​តាម​ដេប៉ូ និង​ផ្សារ​នៅ​ជាយដែន​ប៉ោយ​ប៉ែត វេលា​ម៉ោង 9​និង​50​ព្រឹក​ថ្ងៃ​ទី​09 ខែមិថុនា ឆ្នាំ​2014 រកឃើញ​ទំនិញ​ខូច​គុណភាព​មួយចំនួនធំ​យក​ទៅ​កម្ទេចចោល​។​
09 June, 2014 04:35 PM
​បន្ទាយមានជ័យ​៖ កសិករ​ម្នាក់ បាន​ប្រទះឃើញ​កាំភ្លើង​ចំនួន​២​ដើម ខ​ណះ​ដែល​គាត់​ទៅ​ភ្ជួរស្រែ នៅវេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតនៅ​ខាងកើត​ភូមិ​ចំងាយ​៦០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ថ្មគោល  ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ និង​រាយ​ការជូន​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​យក​មក​រក្សាទុក​ទី​សុវត្ថិភាព​។​
  ​​លោក ដោ​ក ខាំ នាយ​ប៉ុស្តិ៍​នគរបាល​ផ្គាំ បាន​ឲ្យដឹងថា​ពលរដ្ឋ​ដែរ​បាន​ប្រទះឃើញ​មាន​ឈ្មោះ អួ​ង អៀ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ
08 June, 2014 11:02 AM
ភ្នំពេញៈ ជា​រៀងរាល់ឆ្នាំ គេ​សង្កេតឃើញ​មាន​ការប្រឡង​ធំៗ​ចំនួន​ពីរ ក្នុងនោះ​មាន​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ថ្នាក់ជាតិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​(​ឌី​ប្លូម​)​។ ដោយឡែក នៅ​ឆ្នាំ​នេះ ក្រសួង​អប់រំ យុវជន និង​កី​ទ្បា បានសម្រេច​មិន​ធ្វើ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​(​ឌី​ប្លូម​) ថ្នាក់​ជាតិ​ទេ ប៉ុន្តែ​ការប្រឡង​នេះ ត្រូវបាន​ផ្ទេរ​ឲ្យទៅ​សាលា​នីមួយៗ​ជា​អ្នករៀបចំ​ជំនួស​វិញ​។
08 June, 2014 09:39 AM
បាត់ដំបង៖ មុខសញ្ញា​ចោរ​កាច់​សោរ ម៉ូតូ ០២​នាក់​ត្រូវ បាន​អាវុធហត្ថ ចាប់ខ្លួន កាលពី​វេលា​ម៉ោង ១១: ៣០​នាទី នៅ​ថ្ងៃ​ទី ០៧ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំនុច ឡឥដ្ឋ ក្នុងភូមិ រាម​គន់ ឃុំ​គា ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ក្រោយពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នកស្រុក​។​

​សមត្ថកិច្ច​អាវុធហត្ថ ស្រុក​មោង​ឬ​ស្សីបានឱ្យដឹងថា ជនសង្ស័យ ទី​១ ឈ្មោះ​សូត្រ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពពេល ឃុំ​គាស់ក្រឡ​។ ទី​២ ឈ្មោះ សាន់ ស៊ី​ម៉ី រស់នៅ ស្រុក​ម៉េ​មត់ ខេត្ត
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact