ដើរ​រុក​ក្នុង ព្រៃ​បរបាញ់​សត្វ​នៅពេល​យប់ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង​

ខេត្ត​ឧត្តរមានជ័យ​៖ ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​បុរស​រូប​នេះ​ជា​ព្រាន​បរបាញ់​​សត្វ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ដើរ​រុក​ក្នុង ព្រៃ​បរបាញ់​សត្វ​នៅពេល​យប់ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង​
Thu, 14 March 2019 05:22 PM ដោយ ៖ សារិទ្ធ​ខេត្ត​ឧត្តរមានជ័យ​៖ ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​បុរស​រូប​នេះ​ជា​ព្រាន​បរបាញ់​​សត្វព្រៃ​នៅ​ពេលយប់​បាន​ដើរ​ជាន់​មីុន ផ្ទុះ​ដាច់​ករ​ជើង​ម្ខាង​កាលពី​វេលា​ម៉ោង ១២.០០​ពេលយប់​
 ឈាន់ចូល​ថ្ងៃ​ទី​១៣  ខែ មិនា ២០១៩  ហេតុការណ៍​នេះ​កើតឡើង​នៅ​​ចំណុច​ជួរ​ភ្នំ​ដងរ៉ែក​ពើយ​តា​រុន ស្ថិតនៅ​ខាងកើត ភូមិ ដង​ទុង សង្កាត់ កូន​គ្រៀល​​ ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

ជនរងគ្រោះ​មានឈ្មោះ ​ភាព សំណាង ភេទ​ប្រុស​ ​អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ ភូមិ សង្កាត់ កើតហេតុ​ខាងលើ ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​​ការសង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ បង្អែក ខេត្ត​ឧត្តរមានជ័យ​។​

​ប្រជាពលរដ្ឋ​អ្នកភូមិ​ដង​ទុង​បានឱ្យដឹងថា បុរស​រូប​នេះ​មុខរបរ​ជា​ព្រាន​បរបាញ់​​សត្វ​តែងតែ​ដើរ​រុករក​បរបាញ់​សត្វព្រៃ​ជាប្រចាំ មុនពេល​កើតហេតុ​គេ​បាន​ឃើញ​​បុរសរងគ្រោះ​បាន​ធ្វើដំណើរ​ចាកចេញ​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ ​លុះដល់​វេលា​ម៉ោង​រំលង​អាធ្រា​តុ​ឈានចូល​ថ្ងៃ​ទី​១៣ ខែ មិនា ២០១៩​មាន​បងប្អូន​ ​សាច់ញាតិ​ជនរងគ្រោះ​រួមទាំង​អ្នក​ភូមិ​មាន​ការភ្ញាក់ផ្អើល​ថា ជន​រងគ្រោៈ​ ​ឈ្មោះ ភាព សំណាង​ ជា​ន់​មីន​ដាច់​ជើង​ក្រុមគ្រួសារ បាន​នាំ​ជន​រង​ទាំងយប់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត ឧត្តរមានជ័យ​៕

​ប៉ូលីស​ក្រុង​សំរោង​បាន​ឱ្យដឹងថា ការដើរ​បរបាញ់​សត្វព្រៃ​ជា​បទល្មើស​មួយ​ប៉ះ​​ពាល់​នឹង​ផ្លូវច្បាប់ សមត្តកិច្ច​ប៉ូលីស​តែងតែ​បាន​ធ្វើកា​រ​ផ្សព្វផ្សាយ​ដល់​ប្រជាព​​ល​រដ្ឋ​ហាមឃាត់​មិនឲ្យ ដើរ​បរបាញ់​សត្វព្រៃ​ដោយ​ប្រើប្រាស​កាំភ្លើង​ឆ្នុក​ដូង​​កន្លងមក​ប៉ូលីស​បាន​ធ្វើ​ការដកហូត​ពី​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​តែ​​ទោះជា​យ៉ាងណារ​ជនរងគ្រោះ​ដែល​ដើរ​បរបាញ់​រូបនេះ​នៅពេល​កើតហេតុ​ជាន់​​មីុន​ផ្ទុះ​ដាច់​ករជើង​ខាងស្តាំ​។​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 March, 2019 09:44 AM
ខេត្ត​រតនគិរី៖ នៅ​ថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១.00​នាទី​ព្រឹក​មាន​ករណី​អគី្គ​ភ័យ ឆេះ​កុដ្ឋ​លោក នៅក្នុង​វត្ត​សេរី​វ​ឌ្ឈ​នារា​ម ហៅ​វត្ត វិឡា​កាត់ ដែល​មាន​ទីតាំង ស្ថិតក្នុង​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​
17 March, 2019 09:34 AM
ខេត្ត​បាត់ដំបង​៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែង​សុីសង​(​ភ្នាល់​ចាក់​បាល់​)​ជ្រក​ក្រោម​ស្លាក​អុិន​ធឺ​ណិ​តមួយ​កន្លែងខ​ណះ​ដែល​ទីតាំង​ជាច្រើន​ផ្សេង​ទៀត​បាន​បិទទ្វារ​។​
17 March, 2019 09:23 AM
ខេត្ត​រតនគិរី៖ ស្ត្រី​ម្នាក់​មាន​ការតក់ស្លុត​យ៉ាងខ្លាំង គ្រា​ដែល​ឃើញ​ប្ដី​ដេក​យូរ​ខុស​ពី​ធម្មតា ទៅ​ដាស់​ទើប​ដឹង​ថា​ប្ដី​ស្លាប់​។​
15 March, 2019 07:14 PM
មណ្ឌលគិរី​៖ កាកបាទក្រហមកម្ពុជា ត្រៀម​នឹង​ផ្ដល់​អណ្តូងទឹក​ជាង​២០ ដល់​ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី ខណ​:​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​នេះ​កំពុង​ប្រឈម​និង​ការខ្វះ​ទឹក​។​
15 March, 2019 06:59 PM
ខេត្ត​បាត់ដំបង​៖​ អាជ្ញាធរ​បាត់ដំបង​បាន​ពិនិត្យ​និង​រក​ឃើញ​ជន​បរទេស​ចំនួន​៦៩០​គ្រួសារ​ស្មើរ​នឹង​១,៧២៩​នាក់​មក​ស្នាក់​រស់នៅ​ដោយ​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​។​
15 March, 2019 01:56 PM
ខេត្ត​ប៉ៃលិន៖ ស្ត្រី​ម្នាក់​ស្ទើរ​ស្រែក​ទ្រ​យោ​យំ ខណ​:​ដើរ​ទៅ​បើក​តូប​បម្រុង​នឹង​លក់ដូរ​ដូច​សព្វដង ស្រាប់តែ​ពិនិត្យ​ឃើញ​ឥ​វ៉ាន់​នៅក្នុង​តូប​របស់​ខ្លួន​បាត់​អស់​ជាច្រើន ដោយ​បន្ទាប់ពី​ក្រុម​ចោរ​ចូល​ចាក់សោ លួច​រួច ក៏​ចាក់សោ​បិទ​វិញ លុះ​ម្ចាស់​តូប​បើក​មើល​ឃើញ​សភាព​ខុស​ប្រក្រតី ទើប​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​តែម្តង ។
15 March, 2019 01:46 PM
ភ្នំពេញ​៖​ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​បុរស​ម្នាក់​ជា​តៃកុង​រថយន្តស្ទូច​ធុន​ធំ​មួយគ្រឿង ត្រូវបាន​មន្ត្រី​អាវុធហត្ថ​វៃ​ឲ្យ​រងរបួស​បែកក្បាល​ដេរ​អស់​៦​ថ្នេរ ខណៈ​អ្នកបេីករថយន្ត​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​មិន​ត្រឹមត្រូវ​តាម​ម៉ោង​កំណត់ ។
15 March, 2019 01:37 PM
​ភ្នំពេញ​៖ ​​តាម​គម្រោង នៅវេលា​ម៉ោង​១១ ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក MOON JAE-IN ប្រធានាធិបតី​កូរ៉េខាងត្បូង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact