ដើរ​រុក​ក្នុង ព្រៃ​បរបាញ់​សត្វ​នៅពេល​យប់ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង​

ខេត្ត​ឧត្តរមានជ័យ​៖ ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​បុរស​រូប​នេះ​ជា​ព្រាន​បរបាញ់​​សត្វ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ដើរ​រុក​ក្នុង ព្រៃ​បរបាញ់​សត្វ​នៅពេល​យប់ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង​
Thu, 14 March 2019 05:22 PM ដោយ ៖ សារិទ្ធ​ខេត្ត​ឧត្តរមានជ័យ​៖ ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​បុរស​រូប​នេះ​ជា​ព្រាន​បរបាញ់​​សត្វព្រៃ​នៅ​ពេលយប់​បាន​ដើរ​ជាន់​មីុន ផ្ទុះ​ដាច់​ករ​ជើង​ម្ខាង​កាលពី​វេលា​ម៉ោង ១២.០០​ពេលយប់​
 ឈាន់ចូល​ថ្ងៃ​ទី​១៣  ខែ មិនា ២០១៩  ហេតុការណ៍​នេះ​កើតឡើង​នៅ​​ចំណុច​ជួរ​ភ្នំ​ដងរ៉ែក​ពើយ​តា​រុន ស្ថិតនៅ​ខាងកើត ភូមិ ដង​ទុង សង្កាត់ កូន​គ្រៀល​​ ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

ជនរងគ្រោះ​មានឈ្មោះ ​ភាព សំណាង ភេទ​ប្រុស​ ​អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ ភូមិ សង្កាត់ កើតហេតុ​ខាងលើ ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​​ការសង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ បង្អែក ខេត្ត​ឧត្តរមានជ័យ​។​

​ប្រជាពលរដ្ឋ​អ្នកភូមិ​ដង​ទុង​បានឱ្យដឹងថា បុរស​រូប​នេះ​មុខរបរ​ជា​ព្រាន​បរបាញ់​​សត្វ​តែងតែ​ដើរ​រុករក​បរបាញ់​សត្វព្រៃ​ជាប្រចាំ មុនពេល​កើតហេតុ​គេ​បាន​ឃើញ​​បុរសរងគ្រោះ​បាន​ធ្វើដំណើរ​ចាកចេញ​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ ​លុះដល់​វេលា​ម៉ោង​រំលង​អាធ្រា​តុ​ឈានចូល​ថ្ងៃ​ទី​១៣ ខែ មិនា ២០១៩​មាន​បងប្អូន​ ​សាច់ញាតិ​ជនរងគ្រោះ​រួមទាំង​អ្នក​ភូមិ​មាន​ការភ្ញាក់ផ្អើល​ថា ជន​រងគ្រោៈ​ ​ឈ្មោះ ភាព សំណាង​ ជា​ន់​មីន​ដាច់​ជើង​ក្រុមគ្រួសារ បាន​នាំ​ជន​រង​ទាំងយប់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត ឧត្តរមានជ័យ​៕

​ប៉ូលីស​ក្រុង​សំរោង​បាន​ឱ្យដឹងថា ការដើរ​បរបាញ់​សត្វព្រៃ​ជា​បទល្មើស​មួយ​ប៉ះ​​ពាល់​នឹង​ផ្លូវច្បាប់ សមត្តកិច្ច​ប៉ូលីស​តែងតែ​បាន​ធ្វើកា​រ​ផ្សព្វផ្សាយ​ដល់​ប្រជាព​​ល​រដ្ឋ​ហាមឃាត់​មិនឲ្យ ដើរ​បរបាញ់​សត្វព្រៃ​ដោយ​ប្រើប្រាស​កាំភ្លើង​ឆ្នុក​ដូង​​កន្លងមក​ប៉ូលីស​បាន​ធ្វើ​ការដកហូត​ពី​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​តែ​​ទោះជា​យ៉ាងណារ​ជនរងគ្រោះ​ដែល​ដើរ​បរបាញ់​រូបនេះ​នៅពេល​កើតហេតុ​ជាន់​​មីុន​ផ្ទុះ​ដាច់​ករជើង​ខាងស្តាំ​។​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
20 May, 2019 03:26 PM
ខេត្ត​បាត់ដំបង​៖  ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គារ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។​
20 May, 2019 03:10 PM
ខេត្ត​ប៉ៃលិន៖ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ខេត្ត​ប្រារព្ធ​ពិធី​ពិភព​លោ ក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​« ខ្ញុំ ស្រឡាញ់​កាក​បា ទ​ក្រហម​កម្ពុជា​» និង អបអរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាកម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩)
20 May, 2019 03:00 PM
ភ្នំពេញ​៖ "​ទិវា​ជាតិ​នៃ​ការចងចាំ​" នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា គឺ បង្កើតឡើង​ដើម្បី​រំលឹក​និង​គោរព​វិញ្ញាណក្ខន្ធ និង ធ្វើបុណ្យ​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាង​៣​លាន​នាក់ នៅក្នុង​របប​ប៉ុលពត​ដ៏​ឃោរឃៅ​។​
20 May, 2019 01:25 PM
ខេត្ត​ប៉ៃលិន៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ សន្ទុះ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​ធ្វើ​ការវិនិយោគ​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា កាន់តែ​រីក​ដុះដាល យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ជាក់ស្តែង​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​មួយ ឈ្មោះ «​អុីណារី​តាឌី​វេឡុប​ម៉ិន​» កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ​ផ្នែក​វិស័យ​នេះ ដែល​មាន​ស្នាក់ការ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ក៏​នឹង​ឈាន​ដល់​បង្កើត​គ្រប់​ខេត្ត​ក្រុង​ផងដែរ ។
20 May, 2019 01:00 PM
ខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ស្ដូប​អនុស្សាវរីយ៍ សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី រំលឹក​ការឈឺចាប់ និង​ការបាត់បង់​ជីវិត​របស់​ប្រជាជន​ខ្មែរ ស្លាប់​ដោយ​អយុត្តិធម៌​នា​របប​ប្រល័យ​ពូជសាសន៍ ព្រមទាំង​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាក្ខន្ធ​ប្រជាជន​ខ្មែរ ដែល​បាន​ស្លាប់​នា​សម័យ​នោះ​ផងដែរ​។​
19 May, 2019 03:58 PM
ខេត្ត​ប៉ៃលិន៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ ចលនា​យុវជន​កម្ពុជា ក​១៥៧ សាខា​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ លោក យិន សាំង​ហេង  ប្រធាន​សាខា និង​ក្រុមការងារ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ កំពុង​មាន​ជម្ងឺ និង​ពិការ កូន​ច្រើន​នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
19 May, 2019 03:51 PM
ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឌុ​ច សុខ​សារិន កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ បាន​ចេញ​ដីកា​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។
19 May, 2019 03:46 PM
ខេត្ត​រតនគិរី​៖ បន្ទាប់ពី​មាន​គ​ណីយ៍ Facebook ឈ្មោះ ស៊ី ណា បាន​បង្ហោះ​គ្លីប​វីដេអូរ មួយ​ពាក់ព័ន្ធ​ករណី​បង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩ ចោទប្រកាន់​នគរបាល​អធិការ ស្រ​កបរ​កែវ​ថា ធ្វើ​ស៊ី ដោយ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ មិន​មាន​ភស្ដុតាង និង​មិន​មាន​ដីការ​ពី​តុលាការ​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact