ដើរ​រុក​ក្នុង ព្រៃ​បរបាញ់​សត្វ​នៅពេល​យប់ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង​

ខេត្ត​ឧត្តរមានជ័យ​៖ ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​បុរស​រូប​នេះ​ជា​ព្រាន​បរបាញ់​​សត្វ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ដើរ​រុក​ក្នុង ព្រៃ​បរបាញ់​សត្វ​នៅពេល​យប់ ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង​
Thu, 14 March 2019 05:22 PM ដោយ ៖ សារិទ្ធ​ខេត្ត​ឧត្តរមានជ័យ​៖ ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​បុរស​រូប​នេះ​ជា​ព្រាន​បរបាញ់​​សត្វព្រៃ​នៅ​ពេលយប់​បាន​ដើរ​ជាន់​មីុន ផ្ទុះ​ដាច់​ករ​ជើង​ម្ខាង​កាលពី​វេលា​ម៉ោង ១២.០០​ពេលយប់​
 ឈាន់ចូល​ថ្ងៃ​ទី​១៣  ខែ មិនា ២០១៩  ហេតុការណ៍​នេះ​កើតឡើង​នៅ​​ចំណុច​ជួរ​ភ្នំ​ដងរ៉ែក​ពើយ​តា​រុន ស្ថិតនៅ​ខាងកើត ភូមិ ដង​ទុង សង្កាត់ កូន​គ្រៀល​​ ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

ជនរងគ្រោះ​មានឈ្មោះ ​ភាព សំណាង ភេទ​ប្រុស​ ​អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ ភូមិ សង្កាត់ កើតហេតុ​ខាងលើ ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​​ការសង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ បង្អែក ខេត្ត​ឧត្តរមានជ័យ​។​

​ប្រជាពលរដ្ឋ​អ្នកភូមិ​ដង​ទុង​បានឱ្យដឹងថា បុរស​រូប​នេះ​មុខរបរ​ជា​ព្រាន​បរបាញ់​​សត្វ​តែងតែ​ដើរ​រុករក​បរបាញ់​សត្វព្រៃ​ជាប្រចាំ មុនពេល​កើតហេតុ​គេ​បាន​ឃើញ​​បុរសរងគ្រោះ​បាន​ធ្វើដំណើរ​ចាកចេញ​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ ​លុះដល់​វេលា​ម៉ោង​រំលង​អាធ្រា​តុ​ឈានចូល​ថ្ងៃ​ទី​១៣ ខែ មិនា ២០១៩​មាន​បងប្អូន​ ​សាច់ញាតិ​ជនរងគ្រោះ​រួមទាំង​អ្នក​ភូមិ​មាន​ការភ្ញាក់ផ្អើល​ថា ជន​រងគ្រោៈ​ ​ឈ្មោះ ភាព សំណាង​ ជា​ន់​មីន​ដាច់​ជើង​ក្រុមគ្រួសារ បាន​នាំ​ជន​រង​ទាំងយប់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត ឧត្តរមានជ័យ​៕

​ប៉ូលីស​ក្រុង​សំរោង​បាន​ឱ្យដឹងថា ការដើរ​បរបាញ់​សត្វព្រៃ​ជា​បទល្មើស​មួយ​ប៉ះ​​ពាល់​នឹង​ផ្លូវច្បាប់ សមត្តកិច្ច​ប៉ូលីស​តែងតែ​បាន​ធ្វើកា​រ​ផ្សព្វផ្សាយ​ដល់​ប្រជាព​​ល​រដ្ឋ​ហាមឃាត់​មិនឲ្យ ដើរ​បរបាញ់​សត្វព្រៃ​ដោយ​ប្រើប្រាស​កាំភ្លើង​ឆ្នុក​ដូង​​កន្លងមក​ប៉ូលីស​បាន​ធ្វើ​ការដកហូត​ពី​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​តែ​​ទោះជា​យ៉ាងណារ​ជនរងគ្រោះ​ដែល​ដើរ​បរបាញ់​រូបនេះ​នៅពេល​កើតហេតុ​ជាន់​​មីុន​ផ្ទុះ​ដាច់​ករជើង​ខាងស្តាំ​។​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
05 June, 2014 10:18 PM
ខេត្ត​បន្ទាយមានជ័យ​៖ប្រកាស​តែងតាំង លោក សុខ ខឿន ចូលកាន់​តំណែង​ជា ប្រធាន​ក្រុមប្រឹក្សាក្រុង​ប៉ោយប៉ែត អាណត្តិ​ទី​៥​បន្តទៀត ក្រោយពីជាប់ឆ្នោត​។ ​លោក តាន់ គឹម​រឹទ្ធិ ជា​សមាជិក​ក្រុមប្រឹក្សា លោក យឿ​ម ម៉ាន់ ជា​សមាជិក លោក ផេ​ម សុជាតិ ជា​សមាជិក ក្នុងនោះ​ក៏​មាន​សមាជិក​ដទៃ​ទៀត មកពី​គណបក្ស​ប្រជាជន និង គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន​១៣​រូប​ផង​ដែរ​។
06 June, 2014 09:15 AM
បន្ទាយមានជ័យ៖  ចំនួន​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ ដែល​ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មានការ​ធ្លាក់ចុះ​ខុសធម្មតា ខណៈដែល​ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ធ្លាប់​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា បាន​ធ្លាក់ចុះ​រហូតដល់​ទៅជិត​៥០% នេះ បើ​យោង​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា​នេះ​។​
05 June, 2014 01:33 AM
ខេត្តបន្ទាយមានជ័យ៖ នគរបាលឃាត់ខ្លួនចោរប្លន់០៣នាក់ ក្រោយកាប់ពលរដ្ឋម្នាក់ យកម៉ូតូ មួយគ្រឿង នៅមុខវត្តស្វាយចាស់ ក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ រួចក្រោយចោរត់គេចខ្លួន បាត់ស្រមោលអស់។
04 June, 2014 01:13 AM
ភ្នំពេញ៖ សមាគមខ្មែរ កម្ពុជាក្រោម ដោយមានសម្តេច សុីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជតំណាង ពីព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ២០១៤ បានជួបជុំគ្នាប្រារព្ធថ្ងៃ បាត់បង់ទឹកដីកម្ពុជាក្រោម ០៤ មិថុនា ១៩៤៩-០៤ មិថុនា ២០១៤ ក្នុងបំណងអំពាវនាវ ឱ្យមាន ការគោរពសិទ្ធិសេរីភាព និងជំនឿសាសនា ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅវៀតណាម ភាគខាងត្បូងនាពេលបច្ចុប្បន្ន។
03 June, 2014 11:47 PM
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីជនជាតិថៃម្នាក់ បានស្លាប់ក្នុង កាស៊ីណូព្រីនសេស (អតីតកាស៊ីណូហូវ៉ាហ្គេនធីង) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ សមត្ថកិច្ចមូលដ្ឋានព្យាយាមលាក់បាំង។
ប្រភពពត៌មាន ពីពលរដ្ឋថៃដែលមកលែងល្បែងនៅកាស៊ីណូខាងលើ បាននិយាយថា ស្ត្រីដែលស្លាប់នោះ មានឈ្មោះ
03 June, 2014 05:35 PM
ខេត្ត​ពោធិសាត់៖ មន្ត្រី​នរគ​បាល​សក្តី​១ម្នាក់​ឈ្មោះ យ៉ង់ ម៉េច អត្តលេខ​៣៥៦៤៤ ដែល​ជា​នគរបាល​វរ​លេខ​៨២៥ បាន​ជាន់​មីន​រងរបួស​ធ្ងន់ធ្ងរ ខណៈ​ដើរល្បាត​ការពារ​ព្រំដែន កម្ពុជា​ថៃ ជាមួយ និង​កម្លាំង​យោធា​លេខ ១៤៥​។​
03 June, 2014 02:23 PM
ខេត្ត​បាត់ដំបង​៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​០២​នាក់​បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ខណៈ​ជិះ​គោយន្ត​ដឹកអុស ត្រូវរថយន្តកុងទីន័របុកពីក្រោយកាលពី​វេលា​ម៉ោង​៤:១៥ នាទី ទាបភ្លឺ ព្រឹក​ថ្ងៃ​ទី​០៣ ខេ​មិថុនា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​រាម​គន់ ឃុំ​គា ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។

​សាក្សី​ក្បែរ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលា​ម៉ោង​កើតហេតុ មាន​រថយន្ត​កុង​ទី​ន័រមួយ គ្រឿង ពាក់​ស្លាក់​លេខ
03 June, 2014 01:39 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ក្រោយ​ពី​មើល​ឃើញ​ពី​ទុក្ខលំបាក់​របស់​ប្រជាពលរដ្ឋ ប្រជាកសិករ សិស្សានុសិស្ស និង​អាជីវករ ពី​បាក់​ក្នុងការ​ធ្វើ​ដំណើរ ការដឹកជញ្ជូន ទំនិញ និង​កសិផល​ផ្សេងៗ ទៅ​កាន់​ទីផ្សារ ដើម្បី​លក់ដូរ​អោយបាន​ទាន់​ពេលវេលា ដើម្បី​រក​ប្រាក់ កម្រៃ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដែល​បញ្ហា​ទាំងនេះ​បណ្តាលមកពី ផ្លូវ​ក្នុង​ភូមិ ទៅ​កាន់​ទីផ្សារ រង​ការខូចខាត ដោយសារ​ទឹកជំនន់​កាលពី​ឆ្នាំ​កន្លងទៅ​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact