សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​អុិន​ធឺ​ណិ​តមួយ​កន្លែងឃាត់​ក្មេង​សិស្សសាលា​០៦​នាក់​

ខេត្ត​បាត់ដំបង៖ ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​បើក​កិច្ចប្រតិបត្ត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​អុិន​ធឺ​ណិ​តមួយ​កន្លែងឃាត់​ក្មេង​សិស្សសាលា​០៦​នាក់​
Thu, 14 March 2019 05:12 PM ដោយ ៖ សាលីខេត្ត​បាត់ដំបង៖ ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​អុិន​ធឺ​ណិ​ត ពង្វក់​ក្មេង​សិស្ស​សាលា​មួយ​កន្លែង​ឃាត់​មនុស្ស​០៦​នាក់​រួម​និង​វត្ថុតាង​ជា​សម្ភា​រះ​មួយចំនួនធំ​។​
 
លោក វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង​បានអោយដឹងថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ​ធ្វើ​ឡើង​នៅវេលា​ម៉ោង​១១-១០​នាទី ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងលិច​សាលា​វិទ្យាល័យ​ព្រះមុនីវង្ស ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្រោយ​ទទួលបាន​បណ្តឹង​ពី​លោកគ្រូ អ្នកគ្រូ ក៏​ដូច​ជា​អាណាព្យាបាល​សិស្ស ខណៈ​ដែល​ទីតាំង​ខាងលើ​បើក​ធ្វើ​អាជីវកម្ម​ដោយ​ពង្វក់​អោយ​ក្មេង​សិស្សសាលា​ចូល​លេង​ចាប់​ពី​ព្រលឹម​ទល់​ព្រលប់ អត់បាយ​អត់​ទឹក​រហូត​គេច​មិន​ចូល​សាលា​ផងដែរ ដោយ​ខាង​ម្ចាស់ផ្ទះ​ឈ្មោះ សយ នី អះអាង​ថា​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​
 
លោក​អធិការ​បន្ត​ថា ជាមួយ​គ្នា​ទៅ​នឹង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​ជំនាញ​ដឹកនាំ​ដោយ​លោក​ផ្ទាល់ បាន​នាំ​ខ្លួន​ក្មេង​សិស្សសាលា​ចំនួន​០៦​នាក់​ក្នុងចំណោម​ក្មេង​សិស្សសាលា​ជាង​២០​នាក់​ផ្សេង​ទៀត​រត់គេច​ខ្លួន​តាម​ទ្វារ​ខាងក្រោយ​ផ្ទះ​យ៉ាង ប្រផិតប្រផើយ​បាត់​ស្រមោល​អស់ ។​
 
ដោយឡែក​វត្ថុតាង​ដកហូត​បាន​រួម​មាន​! ម៉ូ​លីទ័រ​ចំនួន​២០​គ្រឿង ឃី​បត​១៧​គ្រឿង សុីស​ស្ទ័​១៩​គ្រឿង កង្ហារ​១៩​គ្រឿង និង​កៅអី​ជ័រ​ចំនួន​២៦​កៅអី​ផងដែរ​ដោយ​ពេល​នេះ​ទាំង​ក្មេង​សិស្សសាលា​០៦​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នាំ​ដឹកបញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​អនុវត្ត​បន្ត​ទៅ​តាម​នីតិវិធី​។​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 June, 2014 09:19 AM
ខេត្ត​មណ្ឌល​គី​រី​៖ មន្ត្រី អ​.​ហ ០២​នាក់​ត្រូវ​គេ​បាញ់សម្លាប់ កាលពី​វេលា​ម៉ោង​២​ទាបភ្លឺ ព្រឹក​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ភូមិ អូរ​ស្ពាន សង្កាត់ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ព្រោះ​ទំនាស់​ពាក្យសំដី ខណៈពេល​ដែល​មាន​គ្រោះថ្នាក់​ចរាចណ៍ រថយន្ត​បុក​ម៉ូតូ​។​

​ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​មណ្ឌល​គី​រី បាន​រាយ​ការណ៏​ថា​មកដល់ពេលនេះ សមត្ថកិច្ច​គ្រប់​គោលដៅ ​កំពុង​តាម​ចាប់​ជនល្មើស ព្រោះ​ស្គាល់​អត្តសញ្ញាណ​ហើយ​។​
07 June, 2014 03:01 PM
ភ្នំពេញ៖ បច្ចុប្បន្ន សាលា​រាជធានី​ភ្នំពេញ កំពុង​ពិចារណា​បន្ត​បិទ ឬក៏​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ បន្ទាប់ពី​សំណុំរឿង​របស់លោក វន់ ពៅ និង​អ្នក​ទាំង​២២​នាក់​ទៀត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​ការស៊ើបអង្កេត​ និង​បាន​ដោះលែង អ្នក​ទាំង​២៣​នាក់​នោះ​ឲ្យ​នៅក្រៅ​ឃុំ និង​បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល បានទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បើក​ទីលាន​ប្រជាធិបតេយ្យ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​សម្ដែង​មតិ​ ឡើងវិញ​នោះ​។​
06 June, 2014 05:39 PM
​ខេត្ត​បាត់ដំបង​៖ ក្រោយពី​មាន​កាសែត ក្នុងស្រុក​ជា​ច្រើន បាន​សរសេ​រិះគន់​ចំៗ ថា​ខេត្ត បាត់ដំបង សំបូ​របនល្បែង និង​មាន​សមត្ថកិច្ច​គោលដៅ មួយចំនួន​ឃុបឃិត ជាមួយ​ឈ្មួញ បើក​ឲ្យមាន​ល្បែងសុីសង គ្រប់​ប្រភេទ ទាំង​យប់​ទាំង​ថ្ងៃ ពេលនេះ​សមត្ថកិច្ច​បាន​ចុះ បង្ក្រាប បន​ល្បែង ទាំងនោះ​ជា​បន្តបន្ទាប់​ហើយ ដូចជា មេ​ឆ្នោត បៀ​រ អាប៉ោង​។​
  ​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល លោក សរ ថេត ស្នងការ​នគរបាល ខេត្ត​បាត់ដំបង បាន​បញ្ជា​លោក ឈឿង គឹម ស៊ុង ប្រធាន​ក្រុម​នគរបាល​
06 June, 2014 04:23 PM
​ខេត្ត​បាត់ដំបង​៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​បាន​ធ្វើ​សកម្មភាព វាយ​សម្លាប់​ឪពុកក្មេក​របស់​ខ្លួន ព្រោះ​តែ​ទំនាស់​ពាក្យសម្តី ក្នុង​ក្រុម​គ្រួសារ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ នៅ ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ជ្រោយ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​   ​ប្រតិបត្តិការ​នេះ ដឹកនាំ​ចុះបង្ក្រាប​ដោយ លោក​សក្កិ​៣ ឈិត សេង អធិការរង នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សំពៅ​លូន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សាន ចំរើន ភេទ​ប្រុស
06 June, 2014 03:56 PM
 ​ខេត្ត​បន្ទាយមានជ័យ​៖ ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដកហូត​បាន​ថ្នាំញៀន​មួយថង់ និង រថយន្ត ឡុច​សុីស​១​គ្រឿង ក្នុង​រឿង​ជំនួញ​គ្រឿងញៀន បែក​សំបុក ផ្អើល​ដល់​មេ​ធំ នៅ ភូមិ​ចំការ​តា​ដោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ ម្សិលមិញ​។​   ​នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ លោក ធិន សុិន​ដេត បានឲ្យ​សារពត៌មាន​អង្គរ​ថែម​ស៍ដឹង នៅរ​ថៃ្ង​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ​ថា
06 June, 2014 11:02 AM
ខេត្ត​បន្ទាយមានជ័យ​៖ ក្រុម​គ្រួសារ​មួយ ទើប​ទិញ​រថយន្តឡុច​ស៊ីស​៣៣០ បាន​ប៉ុន្មាន​ថ្ងៃ ក៏​បបួល បងប្អូន និង​ប្រពន្ធ​កូន ទៅ​លេង​ខេត្ត​ប៉ៃលិន ចេញដំណើរ​មិនទាន់​ទាំង​បាន ពាក់ កណ្តាលផ្លូវ​ផង បាន​វ៉ាក់​អឺ​ជាមួយ​រថយន្ត​ឆ្នៃ​មួយគ្រឿង ក៏​វេ​ចង្កូត​ទៅ​ធ្លាក់​ស្នាមភ្លោះ និង បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ និង​បាន​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង ៣​នាក់​ផ្សេង​ទៀត របួសធ្ងន់ ស្រាល កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំនុច​មុខ​ឡឥដ្ឋ ក្នុង​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។
06 June, 2014 10:08 AM
ភ្នំពេញ៖ អគ្គីសនីកម្ពុជា និង ផ្អាកផ្គត់ផ្គង់អគ្គីសនី៤ថ្ងៃ ចំពោះតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ
06 June, 2014 09:22 AM
ខេត្ត​បន្ទាយមានជ័យ​៖ លោក ឈុន សុទ្ធា​វណ្ណា​រី ប្រធាន​ក្រុម​គយ​ចល័ត ក្រសួង និង លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ កម្លាំង អ ហ ចុះ​ឡោម​ពទ្ធ័ ទីតាំង មួយកន្លែង នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត រកឃើញ ទំនិញ​គេច​ពន្ធ ជាច្រើន​ប្រភេទ និង ប្រេង​ម៉ា​ស៊ីត​លត​ឆត្រ័ រាប់រយ​កេស​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact