សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​អុិន​ធឺ​ណិ​តមួយ​កន្លែងឃាត់​ក្មេង​សិស្សសាលា​០៦​នាក់​

ខេត្ត​បាត់ដំបង៖ ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​បើក​កិច្ចប្រតិបត្ត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​អុិន​ធឺ​ណិ​តមួយ​កន្លែងឃាត់​ក្មេង​សិស្សសាលា​០៦​នាក់​
Thu, 14 March 2019 05:12 PM ដោយ ៖ សាលីខេត្ត​បាត់ដំបង៖ ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​អុិន​ធឺ​ណិ​ត ពង្វក់​ក្មេង​សិស្ស​សាលា​មួយ​កន្លែង​ឃាត់​មនុស្ស​០៦​នាក់​រួម​និង​វត្ថុតាង​ជា​សម្ភា​រះ​មួយចំនួនធំ​។​
 
លោក វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង​បានអោយដឹងថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ​ធ្វើ​ឡើង​នៅវេលា​ម៉ោង​១១-១០​នាទី ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងលិច​សាលា​វិទ្យាល័យ​ព្រះមុនីវង្ស ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្រោយ​ទទួលបាន​បណ្តឹង​ពី​លោកគ្រូ អ្នកគ្រូ ក៏​ដូច​ជា​អាណាព្យាបាល​សិស្ស ខណៈ​ដែល​ទីតាំង​ខាងលើ​បើក​ធ្វើ​អាជីវកម្ម​ដោយ​ពង្វក់​អោយ​ក្មេង​សិស្សសាលា​ចូល​លេង​ចាប់​ពី​ព្រលឹម​ទល់​ព្រលប់ អត់បាយ​អត់​ទឹក​រហូត​គេច​មិន​ចូល​សាលា​ផងដែរ ដោយ​ខាង​ម្ចាស់ផ្ទះ​ឈ្មោះ សយ នី អះអាង​ថា​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​
 
លោក​អធិការ​បន្ត​ថា ជាមួយ​គ្នា​ទៅ​នឹង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​ជំនាញ​ដឹកនាំ​ដោយ​លោក​ផ្ទាល់ បាន​នាំ​ខ្លួន​ក្មេង​សិស្សសាលា​ចំនួន​០៦​នាក់​ក្នុងចំណោម​ក្មេង​សិស្សសាលា​ជាង​២០​នាក់​ផ្សេង​ទៀត​រត់គេច​ខ្លួន​តាម​ទ្វារ​ខាងក្រោយ​ផ្ទះ​យ៉ាង ប្រផិតប្រផើយ​បាត់​ស្រមោល​អស់ ។​
 
ដោយឡែក​វត្ថុតាង​ដកហូត​បាន​រួម​មាន​! ម៉ូ​លីទ័រ​ចំនួន​២០​គ្រឿង ឃី​បត​១៧​គ្រឿង សុីស​ស្ទ័​១៩​គ្រឿង កង្ហារ​១៩​គ្រឿង និង​កៅអី​ជ័រ​ចំនួន​២៦​កៅអី​ផងដែរ​ដោយ​ពេល​នេះ​ទាំង​ក្មេង​សិស្សសាលា​០៦​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នាំ​ដឹកបញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​អនុវត្ត​បន្ត​ទៅ​តាម​នីតិវិធី​។​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
24 March, 2019 09:54 AM
ខេត្ត​ឧត្តរមានជ័យ​៖ មាន​គ្រោះថ្នាក់​អគ្គីភ័យ​ដោយ​ភ្លើង​ឆេះ​ផ្ទះ មួយ​ខ្នង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០១៩ នៅ​ភូមិ​ទួល​ទ្រាស
​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។
22 March, 2019 04:40 PM
ខេត្ត​ស្ទឹងត្រែង​៖ ប្រាសាទ​បុរាណ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រី ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​អ្នក​ភូមិ​ហៅ​តៗ​គ្នា​ថា ប្រាសាទភ្នំ​ប្រាសាទ បាន​ទទួលរង​នូវ​ការ​បាក់បែក ដោយសារ​ជន​អគតិ​មួយចំនួន ព្រោះតែ​ចង់បាន​ប្រយោជន៍​ផ្ទាល់ខ្លួន ហ៊ាន​ជីក​កកាយ​តួ​ប្រាសាទ​ជាច្រើន​កន្លែង បណ្តាលឲ្យ​ខូចខាត​ស្ទើរ​បាត់​រូបរាង​ដើម ទម្រាំ​ក្រសួង​-​មន្ទីរជំនាញ​ដែល​ពាក់ព័ន្ធ​ភ្ញាក់រលឹក​ថែ​​រក្សា​ការពារ​ចង់​ហួសពេល​។
22 March, 2019 04:34 PM
ខេត្ត​បាត់ដំបង៖ ​កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធិបតី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ទៅ​និង​សំណុំរឿង​រក្សារ​ទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
22 March, 2019 04:25 PM
ខេត្ត​បន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង គ្រោះថ្នាក់​ផ្សេងៗ ពិសេស​គឺ​លុប​បំបាត់​ភាពអណាធិបតេយ្យ​ទាំងឡាយ ដែល​នាំ​ឲ្យ​ខូច​សោភ័ណភាព​ក្រុង​។​
22 March, 2019 04:15 PM
ភ្នំពេញ​៖ ​មន្ត្រី​ជំនាញ​កោសល្យវិច័យ​៣​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បញ្ជាក់ថា សព នាង ចេវ សុ​វឌ្ឍនា ស្រី​កំណាន់​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ គឺ ស្លាប់​ដោយសារ​ចង​ក​ពិតប្រាកដ​មែន ។
22 March, 2019 10:40 AM
ខេត្ត​បាត់​ដំបង៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​រលំ​ផ្ទះ​និង​រន្ទះបាញ់​សរុប​ចំនួន​៤៤​គ្រួសារ​ក្នុង​ស្រុក​ចំនួន​២ ស្រុក​ភ្នំព្រឹក​និង​ស្រុក​គាស់ក្រឡ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​បាត់ដំបង​។
22 March, 2019 10:22 AM
ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ នេះ បន្ត​សវនាការ​រឿងក្តី​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ។​
21 March, 2019 03:47 PM
ខេត្ត​បាត់ដំបង​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​បុក​បណ្តា​ល​អោយ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ជើង​ខាងឆ្វេង​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact