រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​

ភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​
Wed, 13 March 2019 05:28 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ៏​កក្រើក​រាជធានី​ភ្នំពេញ បាន​អូសបន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ និង ឆ្លងកាត់​សវនាការ​ជា​ច្រើនលើក​ច្រើនសារ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក ថោង សារ៉ាត់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ ។

​ទោះបីយ៉ាងណា ពេលនេះ​លោក​តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កំណត់​យក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រសៀល ដេ​ី​ម្បី​ប្រកាសសាលក្រម​រឿងក្តី​នេះ បន្ទាប់​ពី​បញ្ចប់​សវនាការ​សួរដេញដោល​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នេះ ។

​គួររំលឹកថា ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​យីហោ ឡោ តិច​សេង ក្នុង​ខណ្ឌ​ចំការមន

​ជនជាប់ចោទ ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។  ប៉ុន្តែ​ក្រោយមក​អង្គរក្ស​ម្នាក់​ឈ្មោះ លី សៅ ដែល​នគរបាល​អះអាង​ថា ជា​ជនដៃដល់ បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ជំងឺ ។

​មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើល​ថា តេ​ី​លោក​ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងដូចម្ដេច ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
13 May, 2019 09:43 AM
ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។
13 May, 2019 09:30 AM
ខេត្ត​បាត់ដំបង៖ ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចុះ​នាំយក​មុង​ជ្រលក់​ថ្នាំ​ប្រគល់ជូន​ដល់​មន្ត្រីនគរបាល​ជាង​១០០​នាក់​របស់​ឃុំ​ចំនួន​១០​ចំណុះអោយ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​។​
10 May, 2019 11:30 AM
ខេត្ត​ប៉ៃលិន៖ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​បាន​ចុះ​ល្បាត​តាម​ចំណុច​គោលដៅ ឃើញ​​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​០០​នាទី ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៦​កើត  ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ​ស្រុក​សាលា​ក្រៅ ប្រភព​ព័ត៍មាន​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ។
10 May, 2019 10:39 AM
ខេត្ត​បន្ទាយមានជ័យ​៖ ​លោក អ៊ុំ រាត្រី នឹង​ត្រូវ​ប្រកាស​ចូល​តំណែង ជា​អភិបាល ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ជំនួស​លោក សួន បវរ អភិបាលខេត្ត​ចាស់ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើការ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួលភាកិ​ច្ចថ្មី​។​
10 May, 2019 10:13 AM
ខេ​ត្តរតនគិរី​៖ យ៉ាងហោចណាស់ បុរស​ជា​កម្មករ ២​នាក់ ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត រងរបួស​ធ្ងន់ ក្នុងករណី​បាក់​ដី​សង្កត់​នៅ​ស្រុក​កូន​មុំ​។​
10 May, 2019 10:01 AM
ខេត្ត​បាត់ដំបង​៖ ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់​សា​ធា​រណះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។​
09 May, 2019 09:38 AM
​ខេត្ត​ប៉ៃលិន៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​មានប្រសាសន៍​លើកឡើងថា ៖ សុខសន្តិភាព ស្ថិរភាព​សង្គម មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ចំពោះ​ការអភិវឌ្ឍ​សង្គម ហើយ​បើ​គ្មាន​សុខសន្តិភាព​គឺ​ប្រទេស​ជាតិ​មិន​អាច​ធ្វើ​ការអភិវឌ្ឍ​អ្វី​បាន​ទាំងអស់ រាប់​ទាំង​ផ្នែក​ធនធានមនុស្ស​ផងដែរ​។​
08 May, 2019 03:43 PM
​ខេត្ត​រតនគិរី​៖ បើ​តាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បានឲ្យដឹងថា នៅ​សប្តាហ៍​ទី​១  ខែ​ឧសភា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​រតនគិរី បាន​ស្លាប់​អស់​ចំនួន​៥​នាក់ ហើយ​ដោយសារ​គ្រោះធម្មជាតិ​រន្ទះបាញ់ ក្នុងនោះ​គឺ​មាន​ស្រុក​អូរយ៉ាដាវ​ស្រុក​អណ្ដូងមាស​និង​ស្រុក​លំផាត់​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact