រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​

ភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​
Wed, 13 March 2019 05:28 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ៏​កក្រើក​រាជធានី​ភ្នំពេញ បាន​អូសបន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ និង ឆ្លងកាត់​សវនាការ​ជា​ច្រើនលើក​ច្រើនសារ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក ថោង សារ៉ាត់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ ។

​ទោះបីយ៉ាងណា ពេលនេះ​លោក​តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កំណត់​យក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រសៀល ដេ​ី​ម្បី​ប្រកាសសាលក្រម​រឿងក្តី​នេះ បន្ទាប់​ពី​បញ្ចប់​សវនាការ​សួរដេញដោល​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នេះ ។

​គួររំលឹកថា ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​យីហោ ឡោ តិច​សេង ក្នុង​ខណ្ឌ​ចំការមន

​ជនជាប់ចោទ ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។  ប៉ុន្តែ​ក្រោយមក​អង្គរក្ស​ម្នាក់​ឈ្មោះ លី សៅ ដែល​នគរបាល​អះអាង​ថា ជា​ជនដៃដល់ បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ជំងឺ ។

​មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើល​ថា តេ​ី​លោក​ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងដូចម្ដេច ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
19 March, 2019 10:05 AM
មណ្ឌលគិរី​៖ មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​បួន​ខ្នង​ត្រូវបាន​បំផ្លាញ​នៅក្នុង​ហេតុការណ៍​អគ្គីភ័យ​ដែល​បាន​កើតឡើង​កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី ១៨​ខែ​មីនា​ឆ្នាំ​២០១៩​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​
19 March, 2019 09:50 AM
ខេត្ត​រតនគិរី៖ ប្រជាជន​ខ្មែរ​នៅតែ​បន្ត​រង្គ្រោះ​ថ្នាក់​ជា​បន្តបន្ទាប់ ដោយសារ​គ្រាប់​ម៉ី​ន និង​សំណល់​ជាតិ​ផ្ទុះ ដែល​បន្សល់​តាំងពី​សម័យ​សង្គ្រាម ធ្វើឲ្យ​ប្រមុខ​រាជរដ្ឋាភិបាលមានក​ង្វល់​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​បោសសំអាត​លើ​ផ្ទៃដី​បាន​មួយចំនួនធំ​យ៉ាងណាក៏ដោយ បាន​ត្រឹម​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។​
18 March, 2019 04:42 PM
ខេត្ត​ឧត្តរមានជ័យ​៖ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង បាន​ចាត់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើ​ការបង្ក្រាប ករណី​ជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ១​ករណី កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៩ នៅ​ចំនុច​ផ្ទះ​ជនសង្ស័យ នៅ​ខាងត្បូង​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​
18 March, 2019 10:27 AM
ភ្នំពេញ​៖ ​ចាប់ពី​ពេលនេះ​តទៅ លោក​ចៅហ្វាយខណ្ឌ​ទាំងឡាយ មិន​ចាំបាច់​មក​អង្គុយ​ស្តាប់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល ចែក​សញ្ញាបត្រ ដល់​និស្សិត​ទៀតឡើយ ។​
17 March, 2019 10:31 PM
​ភ្នំពេញ​៖ ​លោក កូយ សៅ អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ដោយ​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឱ្យ​ស្រាវជ្រាវ​រក​ចាប់​និង​នាំខ្លួន​លោក សម រង្ស៊ី និង បក្ខពួក​៧​នាក់ ជា​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​បទល្មើស​ក្បត់ជាតិ ។
17 March, 2019 10:11 PM
​ភ្នំពេញ​៖​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤៨​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ស្ថិតនៅ​ក្រុម​៩ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ។
17 March, 2019 11:57 AM
​ព្រះវិហារ៖ រថយន្ត​វេ​1​មួយ​គ្រឿង​បាន​ក្រឡាប់​ក្អួត​ចេញ​ឈើ​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ពេញ​ស្រុក​ជាំ​ក្សាន ខេត្ត​ព្រះវិហារ ហេតុ​ការ​នេះ​បាន​កើតលើង​កាលពី​ល្ងាច​ថ្ងៃទី​14​ខែ​មិនា​ឆ្នាំ​2019​នៅ​ចន្លោះ​គីឡូ​មែត្រ​208​និង​209​ស្ថិតនៅ​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន ខេត្ត​ព្រះវិហារ រថយន្ត​ដឹកឈើ​នេះ​ដឹក​ចេញពី​ភូមិ​រុងរឿង​3​ឃុំ​មរតក​តេជោ ស្រុក​ជាំ​ក្សាន គោលដៅ​ដឹកយក​ទៅ​ចែកចាយ​តាម​ដេប៉ូ​នៅ​ខេត្តសៀមរាប ទេវតា​មិន​ជួយ​ឬ​អាចនិយាយបាន​ថា ត្រូវ​បណ្តាសា​ព្រៃឈើ​​មកដល់​ចំនុច​ខាងលើ​ក្រឡាប់​តែម្តង។
17 March, 2019 11:45 AM
​ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាង​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact