រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​

ភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​
Wed, 13 March 2019 05:28 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ៏​កក្រើក​រាជធានី​ភ្នំពេញ បាន​អូសបន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ និង ឆ្លងកាត់​សវនាការ​ជា​ច្រើនលើក​ច្រើនសារ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក ថោង សារ៉ាត់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ ។

​ទោះបីយ៉ាងណា ពេលនេះ​លោក​តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កំណត់​យក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រសៀល ដេ​ី​ម្បី​ប្រកាសសាលក្រម​រឿងក្តី​នេះ បន្ទាប់​ពី​បញ្ចប់​សវនាការ​សួរដេញដោល​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នេះ ។

​គួររំលឹកថា ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​យីហោ ឡោ តិច​សេង ក្នុង​ខណ្ឌ​ចំការមន

​ជនជាប់ចោទ ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។  ប៉ុន្តែ​ក្រោយមក​អង្គរក្ស​ម្នាក់​ឈ្មោះ លី សៅ ដែល​នគរបាល​អះអាង​ថា ជា​ជនដៃដល់ បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ជំងឺ ។

​មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើល​ថា តេ​ី​លោក​ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងដូចម្ដេច ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
19 May, 2019 03:34 PM
ខេត្ត​បាត់ដំបង៖ ​យោងតាម​របាយការណ៍​ចេញ​ដោយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បានបង្ហាញ​ថា ក្នុង​រយៈពេល​២​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ទី​១៣-១៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ការជួញដូរ​និង​រក្សារ​ទុក​គ្រឿងញៀន​ចំនួន​៤​ករណី​ផ្សេង​គ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ជាមួយ​និង​ថ្នាំញៀន​ជាង​១០០​ក្រាម​។​
19 May, 2019 03:27 PM
ខេត្ត​ប៉ៃលិន៖ ក្រោយពី​មាន​ការចុះផ្សាយ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ បុរស​ម្នាក់ ឈ្មោះ​ឆន ចាន់ថុន ជា​កូនប្រសារ​ម្ចាស់​ដី​កម្មសិទ្ធិ បាន​ធ្វើ​ការបកស្រាយ​បំភ្លឺ ករណី​ទំនាស់​ដីធ្លី​ជាមួយ​ភាគី​ម្ខាង​ទៀត នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​អះអាង​ថា រូបគាត់​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ពិតប្រាកដ  តែ​បាន​ចាញ់បោក​មិត្តភក្តិ​ប្រុស​ម្នាក់ ដោយ​បាន​ប្តិត​មេដៃ​ផ្ទេរកម្មសិទ្ធិ​កាត់​ដី​មួយ​ចំ ណែ​ក ឱ្យ​រូបគេ ដើម្បី​យកទៅ​ដាក់​មីក្រូហិរញ្ញវត្ថុ ដើម្បី​យក​លុយ​មក​សង​ថ្លៃ​ដី តែ​ទីបំផុត​រូបគេ​បាន​យក​ដី​នោះ​ទៅ​លក់​ឱ្យ​អ្នកដទៃ រួច​វេច​លុយ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​មិន​បាន​កម្រៃ​អ្វី​សូម្បីតែ​បន្តិច​សោះឡើយ ។
19 May, 2019 03:19 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​ក្រុមហ៊ុន​លោក ហេង អេង ធ្វើ​អាជីវកម្ម​កាយ​រណ្តៅ​ដឹក​អាចម៌ដី​លក់ កំពុង​បំផ្លាញ​ផ្លូវ មូលនិធិ​ឃុំ​និង​បង្ករ​ហា​នី​ភ័យ​ដល់​ពួកគាត់​ផង​ដែរ​។​
19 May, 2019 03:57 PM
ខេត្ត​ប៉ៃលិន៖ កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ពិនិត្យ​មើល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​អង្គការ​ស៊ី​.​ប៊ី​.​អិន កម្ពុជា ដែល​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដាច់ស្រយាល​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី ១០-១២ ខែ​ឧសភា ឆ្នាំ​២០១៩ ។​
13 May, 2019 11:34 AM
មណ្ឌលគិរី​៖ លោក ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី​ឲ្យដឹងថា សមត្ថកិច្ច​បាន​ប្រើ​ពេល​២០​ថ្ងៃ​គត់ ក្នុងការ​បំបែកសំណុំរឿង​ឃាតកម្ម​ដែល​បាន​កើតឡើង​អំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុក​កែវ​សីមា  ហើយ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគ​បាល​នាំខ្លួន​ទៅ​ធ្វើ​ត្រាប់​ឡើងវិញ  នៅ​កន្លែងកើតហេតុ ស្ថិតនៅ​ភូមិ​ក្មូម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។​
13 May, 2019 11:26 AM
ភ្នំពេញ​៖ ​​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មាន​ព្រះជន្ម​៦៧​ព្រះវស្សា​ហើ​យ ដែល​ព្រះរាជ​ពិធី​ចម្រេី​ន​ព្រះជន្ម​របស់ព្រះអង្គ ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ គឺ នៅ​ថ្ងៃ​ទី​១៣ , ១៤ , ១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ។
13 May, 2019 11:06 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ សង្កេតឃើញថា មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ​៦០​ម៉ែត្រ នាពេល​បច្ចុប្បន្ន​នេះ មាន​ការរីកចម្រើន​និង​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​មាន​សំណង់ ឬ អគារ យ៉ាងច្រើន​កុះក​រកេីត​ឡេីង​អម​សងខាង​ផ្លូវ ។
13 May, 2019 10:57 AM
ខេត្ដ​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ជាមួយ​ម៉ូតូ មួយ​បាន​កើតឡើង ខណៈ​ជិះ​ស្រប​ទិស​គ្នា ដោយ​គេ​សង្ស័យ​អ្នកបើកបរ​រថយន្ត​ស្រវឹងស្រា​ជោកជាំ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact