រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​

ភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​
Wed, 13 March 2019 05:28 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ៏​កក្រើក​រាជធានី​ភ្នំពេញ បាន​អូសបន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ និង ឆ្លងកាត់​សវនាការ​ជា​ច្រើនលើក​ច្រើនសារ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក ថោង សារ៉ាត់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ ។

​ទោះបីយ៉ាងណា ពេលនេះ​លោក​តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កំណត់​យក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រសៀល ដេ​ី​ម្បី​ប្រកាសសាលក្រម​រឿងក្តី​នេះ បន្ទាប់​ពី​បញ្ចប់​សវនាការ​សួរដេញដោល​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នេះ ។

​គួររំលឹកថា ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​យីហោ ឡោ តិច​សេង ក្នុង​ខណ្ឌ​ចំការមន

​ជនជាប់ចោទ ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។  ប៉ុន្តែ​ក្រោយមក​អង្គរក្ស​ម្នាក់​ឈ្មោះ លី សៅ ដែល​នគរបាល​អះអាង​ថា ជា​ជនដៃដល់ បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ជំងឺ ។

​មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើល​ថា តេ​ី​លោក​ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងដូចម្ដេច ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 March, 2019 03:47 PM
ខេត្ត​បាត់ដំបង​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​បុក​បណ្តា​ល​អោយ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ជើង​ខាងឆ្វេង​។​
21 March, 2019 10:01 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តែង​មោទនភាព​ចំពោះ​ការរីក​ចម្រេី​ន​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង​ពី​ចំណុចសូន្យ ក្រោយ​បាន​ងើប​ពី​សង្គ្រាម​មក​។​
21 March, 2019 09:55 AM
ភ្នំពេញ​៖ ​គិតពី​ខែ​មករា​មក​ដល់​ត្រឹម​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩ មាន​អគ្គិភ័យ​កើតឡើង​ចំនួន​១៤៩​លើក ហើយ​បណ្តាលឲ្យ​មនុស្ស​៣​នាក់​បាត់បង់​ជីវិត​។
20 March, 2019 09:20 PM
មណ្ឌលគិរី​៖​ បន្ទាប់​ពី​មន្ត្រី​បរិស្ថាន នាយ​ដែនជម្រកសត្វព្រៃ ភ្នំ​ណា​ម​លៀ បាន​រឹបអូស រថយន្ត​ឡង់​គ្រីស័រ ដែល​មាន​ផ្ទុក​ឈើ មួយគ្រឿង កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ​នៅ​ចំណុច​អូរ​ដាំ​កន ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​
30 November, -0001 12:00 AM
ខេត្ត​រតនគិរី៖ បន្ទាប់ពី​មាន​ការរុះរើ​សាងសង់​បន្ថែម​នូវ​ស្ពាន​ឆ្លង​ទន្លេ​សេសាន្ត នៅ​ស្រុក​អណ្ដូង​មាស ស្ថិតក្នុង​ភូមិ​លោ​មចាស់ ឃុំ​អណ្ដូង​មាស កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ ហើយ​ទូកដរ បានចាប់ផ្ដើម​ចម្លង​នៅ​ថ្ងៃ​ទី​១៤ មក ប្រជាពលរដ្ឋ និង​អាជីវករ ក៏​បាន​ឆ្លង​ទៅ​មក​ជា​ធម្មតា បើ​ទោះជា​ត្រូវ​ចំណាយ​ប្រាក់​មួយ​ចំនួន​ក្នុងការ​ធ្វើ​ដំណើរ​ឆ្លង​ដ​រ និង​មាន​ការ​យឺត​បន្តិចបន្តួច​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​មានការ​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ទូកដរ ដែល​ធ្វើឲ្យ​ពួកគាត់​បាន​ឆ្លង​ប្រកប​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​
20 March, 2019 08:29 PM
ភ្នំពេញ​៖​​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បង្ហេី​បថា បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក គឺ មាន​ប៉ូលិស​ពាក់ព័ន្ធ​ដែរ ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ។
20 March, 2019 08:26 PM
ខេត្ត​បាត់ដំបង​៖ ជនសង្ស័យ​០៣​នាក់​ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ក្រុម​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល​ ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួ​ន​បាន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទៅ​និង​ករណី​រក្សារ​ទុក​ថ្នាំញៀន​។​
20 March, 2019 08:17 PM
ភ្នំពេញ​៖​ រដូវប្រាំង​ឆ្នាំនេះ ពិសេស​ក្នុង​ខែ​មេសា​និង​ខែឧសភា អាកាសធាតុ​មាន​សភាព​ក្តៅ​ហួត​ហែង សីតុណ្ហភាព​អតិបរមា​នៅពេល​ខ្លះ​អាច​ឡេីង​ដល់​៤០​អង្សា​សេ​ទៅ​៤២​អង្សា​សេ មាន​ភ្លៀង​កក់ខែ​តិច មាន​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់កើត​ឡេីង​ច្រេី​ន ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact