រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​

ភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​
Wed, 13 March 2019 05:28 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ៏​កក្រើក​រាជធានី​ភ្នំពេញ បាន​អូសបន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ និង ឆ្លងកាត់​សវនាការ​ជា​ច្រើនលើក​ច្រើនសារ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក ថោង សារ៉ាត់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ ។

​ទោះបីយ៉ាងណា ពេលនេះ​លោក​តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កំណត់​យក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រសៀល ដេ​ី​ម្បី​ប្រកាសសាលក្រម​រឿងក្តី​នេះ បន្ទាប់​ពី​បញ្ចប់​សវនាការ​សួរដេញដោល​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នេះ ។

​គួររំលឹកថា ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​យីហោ ឡោ តិច​សេង ក្នុង​ខណ្ឌ​ចំការមន

​ជនជាប់ចោទ ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។  ប៉ុន្តែ​ក្រោយមក​អង្គរក្ស​ម្នាក់​ឈ្មោះ លី សៅ ដែល​នគរបាល​អះអាង​ថា ជា​ជនដៃដល់ បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ជំងឺ ។

​មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើល​ថា តេ​ី​លោក​ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងដូចម្ដេច ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 August, 2014 12:49 PM
ភ្នំពេញ​៖​ទីតាំង​ស្តុក ត្រី និង​សាច់មាន់​ខូចគុណភាព ដ៏​ធំ​មួយ​នៅ​ខាងក្រោយ សណ្ឋាគារ​អិន​ធើ​ខុន ក្នុងភូមិ​៤ សង្កាត់​ទំនប់ ខ​ណ្ឌ័​ចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាប​ដកហូត​បាន ត្រី និង​សាច់មាន់​ខូច​គុណ ភាព​នាំចូល​ពី​ប្រទេស​វៀតណាម ជាង​៣០​តោន ដែល​ឈ្មួញ​យកមក​លក់​ចែកចាយ​នៅ​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៤​។​
20 August, 2014 05:57 PM
បន្ទាយមានជ័យ ៖ កម្លាំងចំរុះ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះបង្ក្រាប​ទីតាំង សិប្បកម្ម​ឥត​ច្បាប់​មួយកន្លែង​នៅ​បន្ទាយមានជ័យ រកឃើញ​ឈើប្រណិត​ជាច្រើន​ម៉ែត្រគូប និង​បាន​យកទៅ​ប្រគល់ជូន​ខាង​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាមច្បាប់ កាលពី​រសៀល​ស​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤​ស្ថិត​ក្នុងភូមិ សង្កាត់​កំពង់ស្វាយ ខេត្តបន្ទាយមានជ័យ​។​
20 August, 2014 05:36 PM
​ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើ​ការចាប់​ឃាត់ខ្លួន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ចំនួន​២​នាក់ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤ យកមក​សាក​សូរ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពាក់​ព​ន្ធ័​នឹង​បណ្ដឹង​ប្រជាពលរដ្ឋ ក្នុង​ការទារ​ជម្រិត​យកលុយ​ឈើ​។​
20 August, 2014 05:24 PM
កំពង់ឆ្នាំង​៖​កុមារា​អាយុ​២​ឆ្នាំ​ម្នាក់​បាន​រលាក​ទឹក​សម្ល​ក្តៅ​ពេញ​ខ្នង​ធ្ងន់ធ្ងរ ព្រោះតែ​ភាព​រពឹស និង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​របស់​អាណាព្យាបាល ខណៈពេលដែល​គេ​បាន​រត់​លេង​នៅលើផ្ទះ ដួល​ផ្ងាក​ក្រោយ​ជាន់​លើ​ឆ្នាំងសម្ល​កំពុងពុះ​ក្តៅ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​៦​និង​៤៥​នាទី យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​
20 August, 2014 03:25 PM
កំពង់ឆ្នាំងៈ ផ្លូវ​ធ្វើដំណើរ​លើ​ខ្នង​ប្រឡាយ​មួយកន្លែង ដែលមាន​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ ត្រូវបាន​ម្ចាស់​ស្ថានីយ៍​ប្រេង​ឈ្មោះ ឡាក់ ឡេង សាងសង់​ដំបូល​សំ​យ៉ាប និង​របង​នៅ​ពីលើ​ធ្វើ​ឲ្យ​រាំងស្ទះ​ការធ្វើដំណើរ​។ ករណីនេះ ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​រលាប្អៀរ​ប្រតិកម្ម និង​បានលើកឡើង​នៅក្នុង​វេទិកាសាធារណៈ​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​វត្ត​ត្រពាំង​ស្នោរ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ស្នើសុំ​ឲ្យ​អាជ្ញាធរ ស្រុក​ខេត្ត
20 August, 2014 02:55 PM
​កណ្តាលៈ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សេង សុជាតិ អធិការនគរបាល​ស្រុក បាន​បើក​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ករណី នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​ម្នាក់ និង​អ្នកប្រើប្រាស់​ម្នាក់ កាលពី​វេលា​ម៉ោង​១:២៣​នាទី រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤​។​
19 August, 2014 05:06 PM
​ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ ៣​នាក់ ពាក់ព័ន្ធ​ការប្រព្រឹត្ត​២​បទល្មើស​ផ្សេងគ្នា គឺ​បទ​ឆបោក​ម៉ូតូ និង​បទ​ឆក់​កាបូប​អ្នកដំណើរ​តាមផ្លូវ​សាធារណៈ​។​
19 August, 2014 04:07 PM
​កំពង់ឆ្នាំងៈ បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង ចាប់ខ្លួន​បន្ទាប់ពី​រូបគេ​បាន​បង្ក​របួសស្នាម​ដល់​អ្នកដទៃ ហើយ​បាន​រត់​គេចខ្លួនបាត់​ពី​មូលដ្ឋាន​ជាង​១​ឆ្នាំកន្លងមក​។ ការចាប់ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០:១៥​នាទី​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact