រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​

ភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃទី​២៦​មីនា​
Wed, 13 March 2019 05:28 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​រឿងក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ៏​កក្រើក​រាជធានី​ភ្នំពេញ បាន​អូសបន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ និង ឆ្លងកាត់​សវនាការ​ជា​ច្រើនលើក​ច្រើនសារ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក ថោង សារ៉ាត់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ ។

​ទោះបីយ៉ាងណា ពេលនេះ​លោក​តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កំណត់​យក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រសៀល ដេ​ី​ម្បី​ប្រកាសសាលក្រម​រឿងក្តី​នេះ បន្ទាប់​ពី​បញ្ចប់​សវនាការ​សួរដេញដោល​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នេះ ។

​គួររំលឹកថា ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​យីហោ ឡោ តិច​សេង ក្នុង​ខណ្ឌ​ចំការមន

​ជនជាប់ចោទ ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។  ប៉ុន្តែ​ក្រោយមក​អង្គរក្ស​ម្នាក់​ឈ្មោះ លី សៅ ដែល​នគរបាល​អះអាង​ថា ជា​ជនដៃដល់ បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ជំងឺ ។

​មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើល​ថា តេ​ី​លោក​ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងដូចម្ដេច ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 March, 2019 04:40 PM
ខេត្ត​ស្ទឹងត្រែង​៖ ប្រាសាទ​បុរាណ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រី ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​អ្នក​ភូមិ​ហៅ​តៗ​គ្នា​ថា ប្រាសាទភ្នំ​ប្រាសាទ បាន​ទទួលរង​នូវ​ការ​បាក់បែក ដោយសារ​ជន​អគតិ​មួយចំនួន ព្រោះតែ​ចង់បាន​ប្រយោជន៍​ផ្ទាល់ខ្លួន ហ៊ាន​ជីក​កកាយ​តួ​ប្រាសាទ​ជាច្រើន​កន្លែង បណ្តាលឲ្យ​ខូចខាត​ស្ទើរ​បាត់​រូបរាង​ដើម ទម្រាំ​ក្រសួង​-​មន្ទីរជំនាញ​ដែល​ពាក់ព័ន្ធ​ភ្ញាក់រលឹក​ថែ​​រក្សា​ការពារ​ចង់​ហួសពេល​។
22 March, 2019 04:34 PM
ខេត្ត​បាត់ដំបង៖ ​កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធិបតី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ទៅ​និង​សំណុំរឿង​រក្សារ​ទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
22 March, 2019 04:25 PM
ខេត្ត​បន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង គ្រោះថ្នាក់​ផ្សេងៗ ពិសេស​គឺ​លុប​បំបាត់​ភាពអណាធិបតេយ្យ​ទាំងឡាយ ដែល​នាំ​ឲ្យ​ខូច​សោភ័ណភាព​ក្រុង​។​
22 March, 2019 04:15 PM
ភ្នំពេញ​៖ ​មន្ត្រី​ជំនាញ​កោសល្យវិច័យ​៣​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បញ្ជាក់ថា សព នាង ចេវ សុ​វឌ្ឍនា ស្រី​កំណាន់​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ គឺ ស្លាប់​ដោយសារ​ចង​ក​ពិតប្រាកដ​មែន ។
22 March, 2019 10:40 AM
ខេត្ត​បាត់​ដំបង៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​រលំ​ផ្ទះ​និង​រន្ទះបាញ់​សរុប​ចំនួន​៤៤​គ្រួសារ​ក្នុង​ស្រុក​ចំនួន​២ ស្រុក​ភ្នំព្រឹក​និង​ស្រុក​គាស់ក្រឡ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​បាត់ដំបង​។
22 March, 2019 10:22 AM
ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ នេះ បន្ត​សវនាការ​រឿងក្តី​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ។​
21 March, 2019 03:47 PM
ខេត្ត​បាត់ដំបង​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​បុក​បណ្តា​ល​អោយ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ជើង​ខាងឆ្វេង​។​
21 March, 2019 10:01 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តែង​មោទនភាព​ចំពោះ​ការរីក​ចម្រេី​ន​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង​ពី​ចំណុចសូន្យ ក្រោយ​បាន​ងើប​ពី​សង្គ្រាម​មក​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact