ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៨​នាក់​

​ខេត្ត​រតនគិរី៖ នៅវេលា​ម៉ោង ១០.០០​នាទី យប់​ថ្ងៃ​ទី​១២ ខែ​មិនា ឆ្នាំ​២០១៩ កំលាំង​ជំនាញ​កា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៨​នាក់​
Wed, 13 March 2019 11:58 AM ដោយ ៖ ផុន​ខេត្ត​រតនគិរី៖ នៅវេលា​ម៉ោង ១០.០០​នាទី យប់​ថ្ងៃ​ទី​១២ ខែ​មិនា ឆ្នាំ​២០១៩ កំលាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​រតនគិរី បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​និង ប្រើប្រាស់ សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​មុខសញ្ញា ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។

ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ក្រោយ​ពី​ឃាត់​មក កម្លាំង​ជំនាញ​បាន​ធ្វើ​ការសាកសួរ​រួច​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់​ទៀត ស្ថិតក្នុង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ដោយ​មាន​ការសម្របសម្រួល​ពី​លោក រ៉ា​បូ រ៉ា​ន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី និង​អម​ដោយ​ក្រឡាបញ្ជី​២​រូប  បាន​ធ្វើ​ការឆែកឆេ​ររ​ក​ឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​មួយចំនួនធំ​។​
   
យោងតាម​របាយការណ៍​ពី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៨​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ
១.​ឈ្មោះ អ៊ុំ មិនា​សិរីរៈ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ​
២.​ឈ្មោះ បូរ៉ា រតនៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ
៣.​ឈ្មោះ បាន ស្រី​ល័ក្ខ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​
៤.​ឈ្មោះ សារ៉ាត់ សម្ពស្ស ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ
៥.​ឈ្មោះ ផល សុខ​ខឿន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ
៦.​ឈ្មោះ ហេង សង ភេទ​ប្រុស អាយុ​ឆ្នាំ​៦៣ ជនជាតិខ្មែរ
៧.​ឈ្មោះ​ហេង ស្រី​និច ភេទ​ស្រី អាយុ​ឆ្នាំ​១៩ ជនជាតិខ្មែរ​
៨.​ឈ្មោះ​ហេង តុលា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​។

ក្រោយពី​បាន​ឃាត់ខ្លួន សមត្ថកិច្ច បាន​ធ្វើតេស្ត​ទឹកនោម លទ្ធផល​វិជ្ជមាន​(+)០២​នាក់ អវិជ្ជមាន​(-)០៦​នាក់​។

ចំណែក​វត្ថុតាង​ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១៧​កញ្ចប់​(​ធំ​១៥​កញ្ចប់ តូច​២​កញ្ចប់​) ទម្ងន់​៨០.៩១​ក្រាម​ទាំង​សំបក​ថង់​ ទូរស័ព្ទ​១៣​គ្រឿង ជញ្ជីញ​ថ្លឹង​១​គ្រឿង .​ម៉ូតូ​១​គ្រឿង .​ដាវ​សាំ​ម៉ា​រៃ​២​ដើម .​ថង់​ច្រក​ថ្នាំញៀន និង​សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​
    
បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​បាន​ឃាត់ និង​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​។​
   
គួរបញ្ជាក់​ថា ចំពោះ​សកម្មភាព មុន​និង​ឈន​ដល់​ការបង្ក្រាប​ខាងលើនេះ អ្នកសារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ឲ្យបាន​ច្បាស់​ពី​លោកនាយ​ការិយាជំ​នាញ​បានទេ​។

លោកនាយ​ការិយាល័យ​ថា បន្ទាប់ពី​លោក យិន ចំណាន ស្នងការ​ទើប​មក​កាន់​តំណែង​ថ្មី តម្រូវឲ្យ​មាន​អ្នកនាំពាក្យ​របស់​ស្នងការ សម្រាប់​ផ្ដល់​ព័ត៌មាន​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 March, 2019 04:40 PM
ខេត្ត​ស្ទឹងត្រែង​៖ ប្រាសាទ​បុរាណ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រី ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​អ្នក​ភូមិ​ហៅ​តៗ​គ្នា​ថា ប្រាសាទភ្នំ​ប្រាសាទ បាន​ទទួលរង​នូវ​ការ​បាក់បែក ដោយសារ​ជន​អគតិ​មួយចំនួន ព្រោះតែ​ចង់បាន​ប្រយោជន៍​ផ្ទាល់ខ្លួន ហ៊ាន​ជីក​កកាយ​តួ​ប្រាសាទ​ជាច្រើន​កន្លែង បណ្តាលឲ្យ​ខូចខាត​ស្ទើរ​បាត់​រូបរាង​ដើម ទម្រាំ​ក្រសួង​-​មន្ទីរជំនាញ​ដែល​ពាក់ព័ន្ធ​ភ្ញាក់រលឹក​ថែ​​រក្សា​ការពារ​ចង់​ហួសពេល​។
22 March, 2019 04:34 PM
ខេត្ត​បាត់ដំបង៖ ​កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធិបតី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ទៅ​និង​សំណុំរឿង​រក្សារ​ទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
22 March, 2019 04:25 PM
ខេត្ត​បន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង គ្រោះថ្នាក់​ផ្សេងៗ ពិសេស​គឺ​លុប​បំបាត់​ភាពអណាធិបតេយ្យ​ទាំងឡាយ ដែល​នាំ​ឲ្យ​ខូច​សោភ័ណភាព​ក្រុង​។​
22 March, 2019 04:15 PM
ភ្នំពេញ​៖ ​មន្ត្រី​ជំនាញ​កោសល្យវិច័យ​៣​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បញ្ជាក់ថា សព នាង ចេវ សុ​វឌ្ឍនា ស្រី​កំណាន់​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ គឺ ស្លាប់​ដោយសារ​ចង​ក​ពិតប្រាកដ​មែន ។
22 March, 2019 10:40 AM
ខេត្ត​បាត់​ដំបង៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​រលំ​ផ្ទះ​និង​រន្ទះបាញ់​សរុប​ចំនួន​៤៤​គ្រួសារ​ក្នុង​ស្រុក​ចំនួន​២ ស្រុក​ភ្នំព្រឹក​និង​ស្រុក​គាស់ក្រឡ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​បាត់ដំបង​។
22 March, 2019 10:22 AM
ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ នេះ បន្ត​សវនាការ​រឿងក្តី​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ។​
21 March, 2019 03:47 PM
ខេត្ត​បាត់ដំបង​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​បុក​បណ្តា​ល​អោយ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ជើង​ខាងឆ្វេង​។​
21 March, 2019 10:01 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តែង​មោទនភាព​ចំពោះ​ការរីក​ចម្រេី​ន​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង​ពី​ចំណុចសូន្យ ក្រោយ​បាន​ងើប​ពី​សង្គ្រាម​មក​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact