Update: ក្តៅៗ​ តុលាការ​ឃុំខ្លួន អ្នកឧកញ៉ា គិត ធាង ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​

​ភ្នំពេញ​៖​ ​លោក​សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
Update: ក្តៅៗ​ តុលាការ​ឃុំខ្លួន អ្នកឧកញ៉ា គិត ធាង ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​
Tue, 12 March 2019 04:57 PM ដោយ ៖ មេត្តា​ភ្នំពេញ​៖​ ​លោក​សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩ សម្រេច​ឃុំខ្លួន​អ្នកឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី ពាក់ព័ន្ធ​គ្រឿងញៀន​ដ៏​ច្រើន​សម្បើម ។

​នេះ​បេីតា​មការ​បញ្ជា​ក់​របស់​មន្ត្រី​តុលាការ ។

​អ្នកឧកញ៉ា គិត ធាង ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២ ដែល​ចែង​ថា​"​អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការប្រេីប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​ឱ្យ​ប្រេី​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល ។

​សូមបញ្ជាក់​ថា សំណុំរឿង​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក មាន​ជនសង្ស័យ​ចំនួន​១៨​នាក់​ហើយ រួមទាំង​អ្នក​ឧកញ៉ា គិត ធាង ផង ដែល​កំពុង​ជាប់ពន្ធនាគារ ។

​ករណីនេះ ដំបូង​ឡើយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៣០០​នាក់ និង គ្រឿងញៀន​ជាង​៤០​គីឡូក្រាម ។

​ឧកញ៉ា គិត ធាង ត្រូវ​អស់លក្ខណ៍ ដោយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​តុលាការ បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាស​ឱ្យ​ចាប់​មេខ្លោង​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក គឺ ឧកញ៉ា គិត ធាង ។

​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ត្រូវ​បានបេ​ី​ក​ដំណើរការ​ជា​យូរ​ឆ្នាំ​មកហើយ ដែល​បទល្មើស​គ្រឿងញៀន ក៏​អាច​នឹង​កើត​ឡេីង​យូរ​ហើយ​ដែរ ។ ប៉ុន្ដែ​សំណួរ​សួរ ថា ហេតុអ្វី ? សមត្ថកិច្ច​មិន​ដែល​បង្ក្រាប ។

​មិន​ត្រឹមតែ​កើ​ត​ឡេីង​បទល្មើស​គ្រឿងញៀន ទេ តែ​បញ្ហា​ជាច្រើន​ទៀត ដែល​អ្នក​ដឹង​រឿង​ច្បាស់ បញ្ជាក់ថា សេវាកម្ម​ផ្សេងៗ​ទៀត ដូចជា រាំ​ស្រាត ការ​កុម្ម៉ង់​គ្រឿងញៀន ជ​ក់​បណ្តេី​រ រាំរែក​បណ្តេី​រ ថែមទៀត​ផង ។

​ត្រង់​ចំណុច​នេះ មហាជន ថ្លែងថា "​វៃ​ឆ្កែ​ឱ្យ​មើ​ល​ម្ចាស់​"​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ជា​របស់​អ្នកណា ? អ្នកណាៗ​ក៏​ដឹង​ដែរ ថា អ្នកឧកញ៉ា គិត ម៉េង ដ៏​មាន​ឥទ្ធិពល គឺ ជា​ប្អូនប្រុស​បង្កើត​របស់​អ្នក​ឧកញ៉ា​គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ។

​តិច​ឬ​ច្រើន ប្រាកដ​ណាស់​ថា អ្នកឧកញ៉ា គិត ម៉េង ពិតជា​មាន​ឥទ្ធិព​លលេី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ។

​អ្នក​ច្បាប់លេី​កឡើង​ថា តាមពិត​រាល់​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ប្រាកដ​ណាស់ អាជ្ញាធរ​ត្រូវ​តែ​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​នោះ ព្រោះ​ម្ចាស់​ទីតាំង​មិន​អាច​រួចផុត​ពី​ការទទួលខុសត្រូវ​បាន​ឡើយ ។

​ប៉ុន្ដែ​ហេតុ​អ្វី ? កាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដោយ​ចាប់ខ្លួន DJ ឡាយ អិន អាជ្ញាធរ​មិន​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ? ។

​នេះ​ជា​សំណួរ ដែល​មហាជន​សម្តែង​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ។

​ក្រោយមកទៀត រហូត​មាន​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ ដែល​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​មនុស្ស​ជាង​៣០០​នាក់ និង គ្រឿងញៀន​ជាង​៥០​គីឡូក្រាម ។

​លេីក​នេះ អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ព្រោះ​មហាជន​ទាមទារ​ខ្លាំង​ជាទីបំផុត ដោយ​ចាត់ទុកថា​"​រ៉ុក​"​ជា​ជង្រុក​នៃ​បទល្មើស​គ្រឿងញៀន ។

​នៅ​មាន​ចំណុច​មួយទៀត ដែល​មហាជន​កំពុង​ទាមទារ ហើយ​ពុំ​ទាន់​ទទួលបាន គឺ ការចាប់ខ្លួន​ឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដេ​ី​ម្បី​ផ្តន្ទាទោស​តាមច្បាប់ ។

​ទីបំផុត អ្នកឧកញ៉ា គិត ធាង ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​មែន ។

​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​ក្នុង​គោលដៅ​លុបបំបាត់​គ្រឿងញៀន​ឱ្យ​អស់​ចេញពី​ប្រទេស​កម្ពុជា ។

​យុទ្ធនាការ​នេះ ត្រូវបាន​បង្ហាញ​លទ្ធផល​ជា​រៀងរាល់ថ្ងៃ និង តែងតែ​ធ្វើការ​បូកសរុប បង្ហាញ​ជា​សាធារណៈ​ផង​ដែរ ។

​សង្ឃឹមថា ករណី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក គឺ ជាការ​ដាស់តឿន អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​កាន់តែ​មាន​សកម្មភាព​យ៉ាង​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។

​ក្លិប​កម្សាន្ត​ដទៃទៀត សមត្ថកិច្ច​ក៏​ពុំគួរ​មើល​រំលង​ដែរ ពិសេស ក្លិប​កម្សាន្ត​ណា ដែល​មាន​ឧកញ៉ា ឬ មន្ត្រី​គ្រាក់ៗ​នៅ​ពីក្រោយ ។

​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​លុបបំបាត់​គ្រឿងញៀន ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 May, 2019 09:55 AM
ភ្នំពេញ​៖ Facebook មួយ​ឈ្មោះ "Gro Angel"​ដោយ​ដាក់​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រកាស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ សម្តេច ទៀ បាញ់ បាន​បដិសេធ ។
22 May, 2019 09:47 AM
តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេច​យាង​ជា​ព្រះរាជ​វត្តមាន​ដ៏​មហា​វិសេសវិសាល​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្ត​តាកែវ​។​
21 May, 2019 04:13 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ និង​សមត្ថកិច្ច ដឹក នាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កកាយ​លើដី​ចំ ណី​ផ្លូវ ដើម្បី​ដាក់លូ ដែល​ស្ថិតនៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
21 May, 2019 04:03 PM
ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។​
21 May, 2019 03:52 PM
ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ង៉ុក​កាប់​និង​អាក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។
20 May, 2019 04:11 PM
ខេត្ត​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​មូ​តូបុក​ជាមួយ​នឹងរថ​យន្ត ខណ​:​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់ ដែល​ទើប​ចេញពី​សាលារៀន រងរបួស​ធ្ងន់​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។
20 May, 2019 04:00 PM
ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។​
20 May, 2019 03:51 PM
កណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ដោយ​វៃ​ខ្នោះ​អ្នកលេង​ជល់​មាន់​៣​នាក់ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact