មន្ត្រីជាន់ខ្ពស់​ខេត្ត​បាត់ដំបង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​

ខេត្ត​បាត់ដំបង៖ ​លោក សឿ​ម ប៊ុន​រិទ្ធ អភិបាលរង​ខេត្ត​បាត់ដំបង​បាន​អំពាវនាវ​យ៉ាងទទូច​ដល់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មន្ត្រីជាន់ខ្ពស់​ខេត្ត​បាត់ដំបង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​
Mon, 11 March 2019 03:54 PM ដោយ ៖ សាលីខេត្ត​បាត់ដំបង៖ ​លោក សឿ​ម ប៊ុន​រិទ្ធ អភិបាលរង​ខេត្ត​បាត់ដំបង​បាន​អំពាវនាវ​យ៉ាងទទូច​ដល់​សាធារណជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​ការពារ​អាយុ​ជី​វឹត​និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ជា​យថាហេតុ​។​
 
លោក សឿ​ម​.​ប៊ុនរិ​ទ្ធ​អភិបាលរង​ខេត្ត​បាត់ដំបង​បាន​មា​ន​ប្រសាសន៍​អំពាវនាវ​បែបនេះ​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ នៅក្នុង​ឱកាស​ចុះ​យុទ្ធនាការ​អប់រំ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែ​ល​ធ្វើឡើង​ដោយ​អនុគណះកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោកខេត្ត​បាត់ដំបង​ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​ទាំងអស់​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​ការពារ​អាយុជីវិត​របស់​យើង​ដែល​កំពុង​រស់រាន​មាន​សេចក្តីសុខ​ក្នុង​សង្គម​មួយ​ដែល​កំពុងតែ​អភិវឌ្ឍន៍​និង​សិទ្ធ​សេរីភាព​ក្នុងការ​ធ្វើ​ដំណើរ​ដល់​គ្រប់ទិសទី​តាមរយះ​ការបើកបរ​ត្រូវតែ​ប្រកាន់​ស្តាំ​រៀងៗ​ខ្លួន​កុំ​ប្រជែង​គ្នា​ចេះ​អត់អោន​និង​យោគយល់​គ្នា​ពិសេស​កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​និង​បើកបរ​និយាយ​ទូរស័ព្ទ​ជាដើម​។​
  
លោក​បន្តថា ការ​មិន​គោរព ច្បាប់​ចរាចរណ៍​ព្រៀប​ដូច​មិនចេះ​រក្សា​ជីវិត​ខ្លួនឯង​ដូចជា​បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​បើក​រថយន្ត​ត្រូវ​ប្រើ​ខ្សែក្រវ៉ាត់​ព្រោះ​គ្រោះថ្នាក់​វា​កើតឡើង​គ្មាន​ពេល​កំណត់​បាន​នោះ​ទេ​ហើយ​គ្រោះថ្នាក់​ចរាចរណ៍​វា​កើត​ឡើង​លើ​កត្តា​ពីរ​ទី​១​ស្លាប់​បាត់បង់​ជីវិត​ចាកចោល​ក្រុមគ្រួសារ​សាច់ញាតិ​មិត្តភ័ក្ររ​ហូត​និងទី​២​ពិការភាព​បាត់​បង់កា​យ​សម្បទ្ទា​ពេលនោះ​មិន​ត្រឹមតែ​ខូចខាត​សម្ភា​រះ​ប៉ុណ្ណោះ​ទេ​សូម្បី​តែ​សេដ្ឋកិច្ច​គ្រួសារ​ក៏​ធ្លាក់​ក្នុង​សភាព​ទ្រុឌទ្រោម​ផងដែរ​ដូច្នេះ​យើង​រួម​គ្នា​ប្រឆាំង​ដាច់ខាត​ថ្ងៃនេះ​ថ្ងៃស្អែក​កុំអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​
 
ជាមួយគ្នានេះ​ក៏​មាន​ការ​ចែកចាយ​ឯកសារ​របស់​គ​ណះ​កម្មាធិការជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោ​ក​មួយ​ចំនួន​ផងដែរ​ដើម្បី​ជំនួយ​ដល់​ស្មារតី​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ផ្សព្វផ្សាយ​ប្រការ​សំខាន់ៗ​ដែល​ត្រូវ​ចងចាំ​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវគោក​រួម​ជាមួយ​បញ្ញតិ្ត​សំខាន់ៗ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោកផ​ង​ដែរ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​មើល​និង​អាន​ក្នុង​ផលប្រយោជន៍​ការពារ​អាយុជីវិត​របស់​ពួកគាត់​ដែល​កើតចេញ​ពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​នេះ​។​


















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 May, 2019 09:55 AM
ភ្នំពេញ​៖ Facebook មួយ​ឈ្មោះ "Gro Angel"​ដោយ​ដាក់​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រកាស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ សម្តេច ទៀ បាញ់ បាន​បដិសេធ ។
22 May, 2019 09:47 AM
តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេច​យាង​ជា​ព្រះរាជ​វត្តមាន​ដ៏​មហា​វិសេសវិសាល​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្ត​តាកែវ​។​
21 May, 2019 04:13 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ និង​សមត្ថកិច្ច ដឹក នាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កកាយ​លើដី​ចំ ណី​ផ្លូវ ដើម្បី​ដាក់លូ ដែល​ស្ថិតនៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
21 May, 2019 04:03 PM
ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។​
21 May, 2019 03:52 PM
ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ង៉ុក​កាប់​និង​អាក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។
20 May, 2019 04:11 PM
ខេត្ត​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​មូ​តូបុក​ជាមួយ​នឹងរថ​យន្ត ខណ​:​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់ ដែល​ទើប​ចេញពី​សាលារៀន រងរបួស​ធ្ងន់​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។
20 May, 2019 04:00 PM
ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។​
20 May, 2019 03:51 PM
កណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ដោយ​វៃ​ខ្នោះ​អ្នកលេង​ជល់​មាន់​៣​នាក់ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact