សាហាវ​មែន​ហ៊ាន​យក​កាំបិត​អារ​ក​សម្លាប់​ខ្លួនឯង​

​ខេត្ត​រតនគិរី៖ យុវជន​ម្នាក់ បាន​បាត់បង់​ជីវិត គួរ​ឲ្យ​ព្រឺខ្លាច គ្រា​ដែល​គេ​ឃើញ​ការស្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សាហាវ​មែន​ហ៊ាន​យក​កាំបិត​អារ​ក​សម្លាប់​ខ្លួនឯង​
Mon, 11 March 2019 03:08 PM ដោយ ៖ ផុន​ខេត្ត​រតនគិរី៖ យុវជន​ម្នាក់ បាន​បាត់បង់​ជីវិត គួរ​ឲ្យ​ព្រឺខ្លាច គ្រា​ដែល​គេ​ឃើញ​ការស្លាប់​របស់​យុវជន​រូប​នេះ ដោយសារ អារ​ក​និង​កាំបិត​។​

ហេតុ​ការ​នេះ សាច់ញាតិ​ជនរង្គ្រោះ បាន​ប្រទះឃើញ នៅវេលា​ម៉ោង ៨.៤៥​នាទី ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​២០១៩ នៅលើ​ផ្ទះ​ជនរង្គ្រោះ ស្ថិតក្នុង​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។ ជនរង្គ្រោះ​មានឈ្មោះ ឆែម សែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​សំណង់ ដែល​មាន​ឪពុក​ឈ្មោះ យ៉​ន ឆែម ។​

លោក គង់ សេរីភាព នាយប៉ុស្តិ៍ សង្កាត់​បឹង​កន្សែង បានឲ្យដឹងថា ជនរង្គ្រោះ​ស្លាប់​ក្នុងករណី​អារ​ក​នឹង​កាំបិតប៉ាំងតោ​សម្លាប់​ខ្លួនឯង គ្រា​ដែល​សាច់ញាតិ បាន​ឡើង​លើផ្ទះ ក៏​ប្រទះឃើញ​ជន​រង្គ្រោះ​ដេក​ស្លាប់​នៅ​លើ​ពូក​ទៅហើយ​។ លោកនាយ​ប៉ុស្តិ៍​បាន​បន្តទៀតថា បើ​តាម​ការ​ឲ្យដឹង​ពី​លោក យ៉​ន ឆែម ជា​ឪពុក​ជន​រង្គ្រោះ​ថា កូនប្រុស​គាត់ មាន​ច​រឹក​ប្លែក តាំង​ពី​ត្រឡប់មក​ពី​ធ្វើ​សំណង់​នៅ​ស្រុក​វើន​សៃ​។ ការនិយាយស្ដី ហាក់​និយាយ​ច្រើន ហើយ​តា​ផ្ដេស តា​ផ្ដាស់ ខុស​ពី​ធម្មតា​។ បើ​តាម​ជំនឿ កូន​គាត់​ត្រូវ​ព្រាយ​បី​សាច​ចូល​។​
   
សមត្ថកិច្ច បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ ចុះ​ពិនិត្យ ធ្វើ​កោសលវិច្ច័យ ឃើញថា សាកសព ពិតជា​បាន អារ​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
24 March, 2019 09:54 AM
ខេត្ត​ឧត្តរមានជ័យ​៖ មាន​គ្រោះថ្នាក់​អគ្គីភ័យ​ដោយ​ភ្លើង​ឆេះ​ផ្ទះ មួយ​ខ្នង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០១៩ នៅ​ភូមិ​ទួល​ទ្រាស
​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។
22 March, 2019 04:40 PM
ខេត្ត​ស្ទឹងត្រែង​៖ ប្រាសាទ​បុរាណ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រី ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​អ្នក​ភូមិ​ហៅ​តៗ​គ្នា​ថា ប្រាសាទភ្នំ​ប្រាសាទ បាន​ទទួលរង​នូវ​ការ​បាក់បែក ដោយសារ​ជន​អគតិ​មួយចំនួន ព្រោះតែ​ចង់បាន​ប្រយោជន៍​ផ្ទាល់ខ្លួន ហ៊ាន​ជីក​កកាយ​តួ​ប្រាសាទ​ជាច្រើន​កន្លែង បណ្តាលឲ្យ​ខូចខាត​ស្ទើរ​បាត់​រូបរាង​ដើម ទម្រាំ​ក្រសួង​-​មន្ទីរជំនាញ​ដែល​ពាក់ព័ន្ធ​ភ្ញាក់រលឹក​ថែ​​រក្សា​ការពារ​ចង់​ហួសពេល​។
22 March, 2019 04:34 PM
ខេត្ត​បាត់ដំបង៖ ​កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធិបតី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ទៅ​និង​សំណុំរឿង​រក្សារ​ទុក​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
22 March, 2019 04:25 PM
ខេត្ត​បន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង គ្រោះថ្នាក់​ផ្សេងៗ ពិសេស​គឺ​លុប​បំបាត់​ភាពអណាធិបតេយ្យ​ទាំងឡាយ ដែល​នាំ​ឲ្យ​ខូច​សោភ័ណភាព​ក្រុង​។​
22 March, 2019 04:15 PM
ភ្នំពេញ​៖ ​មន្ត្រី​ជំនាញ​កោសល្យវិច័យ​៣​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បញ្ជាក់ថា សព នាង ចេវ សុ​វឌ្ឍនា ស្រី​កំណាន់​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ គឺ ស្លាប់​ដោយសារ​ចង​ក​ពិតប្រាកដ​មែន ។
22 March, 2019 10:40 AM
ខេត្ត​បាត់​ដំបង៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​រលំ​ផ្ទះ​និង​រន្ទះបាញ់​សរុប​ចំនួន​៤៤​គ្រួសារ​ក្នុង​ស្រុក​ចំនួន​២ ស្រុក​ភ្នំព្រឹក​និង​ស្រុក​គាស់ក្រឡ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​បាត់ដំបង​។
22 March, 2019 10:22 AM
ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ នេះ បន្ត​សវនាការ​រឿងក្តី​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ។​
21 March, 2019 03:47 PM
ខេត្ត​បាត់ដំបង​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​បុក​បណ្តា​ល​អោយ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ជើង​ខាងឆ្វេង​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact