យុវជន​មួយ​ក្រុម​មក​បោះជំរំ​តង់​ក្នុង​តំបន់​រាម​សារ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ធនធានធម្មជាតិ​របស់​ខេត្ត​ស្ទឹងត្រែង​

ខេត្ត​ស្ទឹងត្រែង​៖ ក្នុង​បំណង​បំផុសគំនិត​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​ចេះ​ស្រឡ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
យុវជន​មួយ​ក្រុម​មក​បោះជំរំ​តង់​ក្នុង​តំបន់​រាម​សារ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ធនធានធម្មជាតិ​របស់​ខេត្ត​ស្ទឹងត្រែង​
Mon, 11 March 2019 02:59 PM ដោយ ៖ គោ​ព្រៃ​ខេត្ត​ស្ទឹងត្រែង​៖ ក្នុង​បំណង​បំផុសគំនិត​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​ចេះ​ស្រឡាញ់ និង​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​ព្រះរាជាណា​ចក្រម្ពុជា ក្រុមយុវជន ខេ​ម​បូឌា អា​មែ​ស​ហ្ស៊ី​ង ទ្រី​ប ផ្លេន​នឺ​( Cambodia Amazing Trip Planner) កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​មិនា ឆ្នាំ​២០១៩ បាន​ធ្វើ​ដំណីរទ​ន្សនា​ចរណ៍​មកកាន់រ​ម​ណីយដ្ឋាន​កោះ​ហាន ដែល​ជា​កោះ​ខ្សាច់​មួយ​ក្នុងចំណោម​កោះ​ខ្សាច់​ជាច្រើន​នៅក្នុង​តំបន់​រាម​សារ នៅ​កណ្តាល​ទន្លេមេគង្គ​លើ​ក្នុងភូមិ​កោះ​ស្នែង សង្កាត់​សាមគ្គី ក្រុង​-​ខេត្ត​ស្ទឹងត្រែង​។

លោក សា ឌី​ណា ស្ថាបនិក​ក្រុមយុវជន Cambodia Amazing Trip Planner បាន​មានប្រសាសន៍ថា ក្រុម​របស់​លោក​បាន​ធ្វើ​ដំណើរ​បោះជំរំ​តង់​ជា​ផ្លូវកា​រណ៍​ក្នុង​តំបន់​រមណីយដ្ឋាន​ល្បីៗ​នៅតាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា​បាន​២៥​លើក​រួចមកហើយ​ដោយ​មាន​ការចូល​រូ​ម​គាំទ្រ​ពី​ក្រសួង​បរិស្ថាន ហើយ​សម្រាប់​ការធ្វើដំណើរ​មក​កាន់​ខេត្ត​ស្ទឹងត្រែង នេះ​ជា​លើក​ទី​២​ហើយ​។

លោក​បញ្ចាក់​ថា ការធ្វើដំណើរ​មក​បោះជំរំ​តង់​ក្នុង​ខេត្តស្ទឹងត្រែង​នេះ​មិន​ត្រឹមតែ​ជា​ការ​មក​លេង​កម្សាន្ត​ទេ ប៉ុន្តែ​វា​ជា​ការលើកទឹកចិត្ត និង​ជម្រុញ​ដល់​ប្រជា​សហគមន៍​ក្នុង​តំបន់​នេះ ក៏ដូចជា​មហាជន​ទូទៅ និង​យុវជន​ដែល​បាន​ចូលរួម​ក្នុង​គ្រួសារ​ជំរំ​តង់​របស់លោក ឲ្យ​ចេះ​ស្រឡាញ់ និង​ចេះ​ថែរក្សា ជាពិសេស​ចូលរួម​សាមគ្គី​គ្នា​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។

លោក ផ​យ វណ្ណា សមាជិក​សហគមន៍​ទេសចរណ៍​ព្រះ​រំកិល បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​ស្ថាបនិក​ក្រុមយុវជន​ខាងលើ ដែល​បាន​លើកឡើង​ពី​ការចូលរួម​សាមគ្គី​គ្នា​ថែរក្សា​ធនធានធម្មជាតិ​ដែល​ជា​សម្បត្តិ​រួម​។ លោក​ថា ទាំងនេះ​ហើយ​វា​ជា​អ្វី​ដែល​ប្រជា​សហគមន៍​ក្នុង​តំបន់​លោក​ចង់​បាន ព្រោះ​នៅពេល​ដែល​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តាម​រមណីយដ្ឋាន​យើង​ថែរក្សា​បានល្អ វា​ជា​សក្តានុពល​ដ៏​មាន​សារៈសំខាន់ ដើម្បី​ទាក់ទាញ​ឲ្យ​ភ្ញៀវទេសច​រចូល​មក​កម្សាន្ត​ក្នុង​តំបន់​យើង ដែល​ជា​ប្រភព​ចំណូល​របស់​សហ​គន​ម៍​ជា​អចិន្ត្រៃយ៍​។​

សូម​បញ្ចាក់​ថា តំបន់​រាម​សារ​មាន​វិសាលភាព ១៤៦០០​ហិកតា មាន​៣​ឃុំ និង​១​សង្កាត់ ស្ថិត​ក្នុង​ក្រុង​ស្ទឹងត្រែង និង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ និង​មាន​២៦​សហគមន៍​នៅ​ក្នុង​តំបន់​នេះ​៕




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 May, 2019 09:47 AM
តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេច​យាង​ជា​ព្រះរាជ​វត្តមាន​ដ៏​មហា​វិសេសវិសាល​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្ត​តាកែវ​។​
21 May, 2019 04:13 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ និង​សមត្ថកិច្ច ដឹក នាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កកាយ​លើដី​ចំ ណី​ផ្លូវ ដើម្បី​ដាក់លូ ដែល​ស្ថិតនៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
21 May, 2019 04:03 PM
ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។​
21 May, 2019 03:52 PM
ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ង៉ុក​កាប់​និង​អាក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។
20 May, 2019 04:11 PM
ខេត្ត​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​មូ​តូបុក​ជាមួយ​នឹងរថ​យន្ត ខណ​:​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់ ដែល​ទើប​ចេញពី​សាលារៀន រងរបួស​ធ្ងន់​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។
20 May, 2019 04:00 PM
ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។​
20 May, 2019 03:51 PM
កណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ដោយ​វៃ​ខ្នោះ​អ្នកលេង​ជល់​មាន់​៣​នាក់ ។
20 May, 2019 03:42 PM
​ភ្នំពេញ​៖  ​​ពិការ​ដៃ​ទាំងសងខាង​តាំង​ពី​កំណេី​ត កញ្ញា សាត ស្រី​ប៉ុច បាន​សរសេរ​សំណេរ​មួយ​ដោយ​ប្រេី​ជើង ថ្លែងអំណរគុណ​ដល់​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្តល់​ថវិកា ក៏​ដូច​ជា​សម្ភារៈ​សិក្សា​មួយចំនួន​ផង​ដែរ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact